ជុំ លីណូ សូមអភ័យទោស គ្រួសារ ជនរងគ្រោះ និងព្រលឹងស្រ្តីស្លាប់
ភ្នំពេញ៖ "ខ្ញុំបាទ ជុំ លីណូ សូមអភ័យទោស ដល់ក្រុមគ្រួសារ ជនរងគ្រោះ ជាពិសេសអ្នកមីង ដែលបាន លាចាកលោក ដោយសារ គ្រោះ ថ្នាក់ ចរាចរណ៍ កាលពីពេលកន្លងទៅថ្មីៗនេះ ព្រោះជារឿងរ៉ាវ កើតឡើង ជាថាយហេតុ និងអចេតនា ធ្វើឲ្យក្រុមគ្រួសារ ជួបទុក្ខ សោក បាត់បង់សមាជិក ខ្ញុំពិតជា សូមអរភ័យទោស ម្ដងហើយម្ដងទៀត ពីគ្រួសាររងគ្រោះមែន...!" ។ នេះ គឺជាពាក្យពេចន៍ របស់តារា ចម្រៀង ល្បីឈ្មោះ លោក ជុំ លីណូ បានបង្ហាញពីអារម្មណ៍ សោកស្តាយ ចំពោះ ការបាត់បង់អាយុ ជិវិតរបស់ស្រ្តីវ័យ ប្រមាណជាង ៥០ ឆ្នាំម្នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត របស់លោក នៅក្នុងខេត្តសៀមរាប នាពេលកន្លងមក ។
នៅលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួន របស់តារាចម្រៀង ជុំ លីណូ ថ្មីៗនេះ គេបាន ប្រទះឃើញ តារារូបនេះ សរសេរ សារបង្ហោះ មានអត្ថន័យយ៉ាងដូច្នេះថា "ខ្ញុំបាទ លីណូ សូមអភ័យ ទោស និង សូមឱ្យព្រលឹងអ្នកមីងបាន ទៅសោយសុខផងចុះ ។ ខ្ញុំសូម ជំរាបបងប្អូនទាំងអស់ ឲ្យបានច្បាស់ ផងដែរថា ខ្ញុំបាទមិនបានដឹងរឿងអ្វីទេ ព្រោះពេលនោះ ខ្ញុំគេងលក់ក្នុងឡាន ..!" ។
លោក បានសរសេរបន្តថា "នៅថ្ងៃដែលកើតហេតុការណ៍ គ្រោះថ្នាក់នោះ គឺបងប្រុសជីដូនមួយ របស់ខ្ញុំ គាត់ជាអ្នកបើកឡានឲ្យ ។ ក្រោយ ពី កើតហេតុភ្លាមៗ ខ្ញុំបានឮសំឡេងផាំង ទើបខ្ញុំភ្ញាក់ ពេលនោះ ល្បឿនឡាន បានធ្លាក់ចូលប្រឡាយ ទឹកទៅហើយ ។ ខ្ញុំឡើងពីក្នុងទឹក មក ទើបខ្ញុំដឹងថា បងខ្ញុំបើក ឡានបុកគេ ខ្ញុំនិយាយអីក៏មិនបាន ប្រយោជន៍ដែរ ដឹងត្រឹមថា រង់ចាំដោះស្រាយ តាមច្បាប់ ទៅចុះ "។
ប្រាប់គេហទំព័រ LookingTODAY នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ លោក ជុំ លីណូ បានបញ្ជាក់ថា "សម្រាប់ពាក្យពេចន៍ ដែលលោក បានបង្ហោះ នៅលើហ្វេសប៊ុក ទាំងអស់នេះ គឺគ្រាន់ចង់ឲ្យបងប្អូន បានយល់ និងធ្វើការវិភាគថា ខ្ញុំមានកំហុសកំរិតណា? ហើយក៏ចង់សូមការ អភ័យទោស ពីសំណាក់ សាច់ញាតិ គ្រួសារជងគ្រោះម្តងទៀត ក៏ដូចព្រលឹង របស់អ្នកមីង ដែលបានស្លាប់ .." ។
លោក បានបន្ថែមថា "បើខ្ញុំខុស ឬយ៉ាងណានោះ សូមបងប្អូនថា មកចុះខ្ញុំ ជុំ លីណូ សុំទទួល យកទាំង អស់ ។ ហើយ ខ្ញុំក៏សង្ឃឹមយ៉ាង មុតមាំថា បងប្អូននៅតែគាំទ្ររូបខ្ញុំ នឹងជួយគាំទ្រ រាល់បទចម្រៀង របស់ខ្ញុំ នៅក្នុងផលិតកម្ម ដាយមិន ដែលជាផលិតកម្មថ្មី .. សូមអរគុណ..! " ។
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!