គួរឲ្យអាណិត! ឪពុកដាក់កូនស្រី ឆ្អើរភ្លើង ព្រោះតែ គ្មានប្រាក់ ប្តូរខួរឆ្អឹងឲ្យនាង
ចិន៖ ឪពុក ដែលអស់សង្ឃឹម នឹងរកប្រាក់ ព្យាបាលជំងឺ កូនស្រី អាយុ៦ឆ្នាំ ដែលមាន ជំងឺខួរឆ្អឹង បានដាក់នាងឆ្អើរ លើផ្សែងភ្លើង ព្រោះតែគ្មានលទ្ធភាព ទិញខួរឆ្អឹងសម្រាប់ ប្តូរឲ្យនាងបាន។
លោក Wei Shufu ជាកសិករ រស់នៅ ខេត្តយូណាន ប្រទេសចិន កំពុងតែព្យាយាម ប្រើផ្សែងភ្លើង ដើម្បីព្យាបាលកូនស្រី ដែលមានជំងឺខួរឆ្អឹង ព្រោះតែ គ្មានលទ្ធភាព ចំណាយប្រាក់ សម្រាប់ការប្តូរខួរឆ្អឹង។ លោក Wei បានចំណាយប្រាក់ សន្សំ របស់គ្រួសារទាំងអស់ ទៅលើការព្យាបាល កូនស្រី បន្ទាប់ពី នាងត្រូវបានគេធ្វើ រោគវិនិច្ឆ័យឃើញថា កើតមានជំងឺ ឈាមស ស៊ីឈាមក្រហម កាលពីខែតុលា ឆ្នាំ២០១៣។
ដោយសារតែ ចំណាយអស់ប្រាក់ ជាច្រើនទៅហើយ ជំងឺរបស់នាង នៅតែមិនធូរស្បើយ ទើបក្រុមគ្រួសារ សម្រេចចិត្ត យកកូនស្រី ទៅកាន់មន្ទីរពេទ្យ នៅក្នុងទីក្រុង ក្វាងចូវ ភាគខាងត្បូង ប្រទេសចិន ដើម្បីធ្វើឲ្យពិនិត្យ ឲ្យច្បាស់លាស់។ ក្រោយពីពិនិត្យរួច គ្រូពេទ្យបានណែនាំ ឲ្យធ្វើការប្តូរខួរឆ្អឹង ឲ្យអ្នកជំងឺ ប៉ុន្តែដោយសារតែ ការប្តូរខួរឆ្អឹង មានតម្លៃថ្លៃពេក គឺរហូតដល់ ៣សែនយ័ន (៤៨,៨៩១ដុល្លារ) ដែលនេះ គឺជាចំនួន ដ៏ច្រើនលើសលុប សម្រាប់គ្រួសារ កសិករ ដែលមានចំណូល ប្រចាំឆ្នាំ មិនដល់ ៤,០០០យ័នផង (៦៥២ដុល្លារ)។
យ៉ាងណាមិញ ដោយសារតែគ្មាន លទ្ធភាពគ្រប់គ្រាន់ ក្នុងការព្យាបាល កូនស្រី ពួកគាត់ ក៏បង្ខំចិត្តនាំកូន ត្រលប់មកផ្ទះវិញ ហើយធ្វើតាមអ្នកជំងឺ ដែលគាត់បាន ជួបនៅមន្ទីរពេទ្យ បានណែនាំមក គឺឲ្យដាក់អ្នក ជំងឺឆ្អើរ នឹងផ្សែង ដែលដុត គ្រឿងឱសថបុរាណ៕
ប្រភព៖ ដេលីម៉េល
ដោយ និមល
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!