នារីវ័យក្មេងម្នាក់ជិះម៉ូតូ ត្រូវថ្នាំ សណ្តំជនខិលខូច សំណាងល្អ ពលរដ្ឋជួយទាន់ ពេលវេលា

 
 

ខេត្តបន្ទាយមានជ័យ ៖ នារីវ័យ២០ឆ្នាំម្នាក់ បានកំពុងជិះម៉ូតូ តែម្នាក់ឯង ត្រូវបានជនខិលខូច ដាក់ថ្នាំសណ្តំ តែសំណាងល្អ ត្រូវបានពលរដ្ឋ ឃើញទាន់ពេលវេលា និងបានជួយអន្តរាគមន៍ ពីសមត្ថកិច្ចនគរបាល ល្បាតពេលយប់ផងដែរ ។ ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើល ពលរដ្ឋជាច្រើននាក់ នៅវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅមុខសណ្ឋាគារ ស៊ីធីប៉ោយប៉ែត ភូមិក្បាលស្ពាន២ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បើតាមប្រភពបានឃើញហេតុការណ៍ មុនពេលកើតហេតុ នារីរងគ្រោះបានជិះ ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១១ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1F-0559 បានបើកពីត្បូង ឆ្ពោះទៅជើងម្នាក់ឯង ក្នុងស្ថានភាព មិនដឹងអ្វីសោះ និងរកបុកគេឯង ហើយមានម៉ូតូ ១គ្រឿងទៀត បានជិះពីក្រោយ មានគ្នា២នាក់ តែមិនបានចាំម៉ាក និង ស្លាកលេខម៉ូតូដោយ គ្រាន់តែបានឃើញ ម៉ូតូពីក្រោយ ពាក់មួកសុវត្ថិភាព។ ភ្លាមនោះម៉ូតូ នារីរងគ្រោះក៏ឈប់ ហើយទន់ដៃ ទន់ជើង និងនិយាយម្នាក់ឯង ដោយស្ថានភាព មិនសូវស្រួល ពួកគាត់ក៏ឃាត់សួរនាំ តែនិយាយពីនេះពីនោះ ស្តាប់មិនដឹងសោះ ពួកគាត់បានឃាត់ និងមិនឱ្យបើកម៉ូតូ បន្តទៅមុខទៀតទេ រួចបានរាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋាន អន្តរាគមន៍ឱ្យចុះមក ត្រួតពិនិត្យតែម្តង។

បើតាមការអះអាង ពីបងស្រីនារីរងគ្រោះ បានប្រាប់ថា ប្អូនគាត់នេះមាន ឈ្មោះ ស្រី លក្ខណ៍ អាយុ២០ឆ្នាំ រស់នៅម្តុំ ផ្លូវដើមពុទ្ទ្រា ស្ថិតនៅភូមិ ក្បាលស្ពាន1 សង្កាត់-ក្រុងប៉ោយប៉ែត ចំណែកទ្រព្យសម្បត្តិ នៅលើខ្លួនរបស់នាង ក៏ពុំមានបាត់អ្វីនោះទេ រួមទាំងម៉ូតូ ១គ្រឿងផង ។

ក្រោយពីកើតហេតុ គេឃើញមានវត្ថមាន សមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ និងស្រាវជ្រាវ រកបងប្អូនដើម្បី មកទទួលនារីរងគ្រោះ។ បច្ចុប្បន្ននារីរងគ្រោះ ត្រូវបានបងប្អូនសាច់ញាតិ យកទៅព្យាបាល នៅឯមន្ទីរពេទ្យឯកជន មួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ទោះបីជាយ៉ាងណា ក៏ពុំទាន់ដឹងអាការៈ នារីរងគ្រោះ យ៉ាងណានៅឡើយទេ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម