វ៉ន វីវ៉ា ប្រកាសមិន វាយតតាំង ជាមួយនឹងសេន ប៊ុនថេន
រាជធានីភ្នំពេញ ៖ ចុងបញ្ចប់នៃ សង្គ្រាមពាក្យសម្ដីដែល បានផ្ទុះឡើងនៅលើ បណ្តាញសង្គម ហ្វេសប៊ុក កីឡាករ វ៉ន វីវ៉ា បានប្រកាសជំហរ ចុងក្រោយថា មិនធ្វើការប្រកួត ជាមួយកីឡាករ សេន ប៊ុនថេន នោះទេ តបនឹងការ សុំប្រកួតគ្នាមួយ លើកចុងក្រោយ ដើម្បីកំណត់ថា អ្នក ណាអន់ និងខ្លាំង ។ ជំហរមួយនេះ នៅមិនទាន់បាន ទទួលប្រតិកម្មពី មន្ត្រីសហព័ន្ធនៅឡើយទេ ប៉ុន្តែរវាងពួកគេនឹង អាចមិនបានប្រកួត គ្នាតាមការចង់បាន ដើម្បីកុំឲ្យការប្រកួត ក្លាយជាសង្គ្រាម សម្លាប់គ្នានៅលើរេញ ។
ទោះជាកីឡាករ ទាំងពីរ ប្រឹងទាញទឡ្ហីករណ៍ យកត្រូវរៀងខ្លួន ក្រោយពីការផ្ទុះសង្គ្រាម ពាក្យសម្ដីនោះ ក៏ដោយ ក៏កីឡាករ សេន ប៊ុនថេន និង វ៉ន វីវ៉ា មិនអាចលុប លាងនូវភាពអាម៉ាស់ ដែលបានបង្កពីការ ចំអកឡកឡើដាក់គ្នា នេះទេ។ អ្នកខ្លះ បានទាំងយល់ថា អ្នកទាំងពីរ ចាស់ៗអស់ហើយ ហើយក៏ជាកីឡាករ ល្បីឈ្មោះទៀត ប៉ុន្តែមកធ្វើដូចកូនក្មេង បន្ទាប់ពីយក បណ្តាញសង្គម Facebook ធ្វើជាទីលានវាយ ប្រហារគ្នា ជាសាធារណៈ ។ សង្គ្រាមដែលបាន កើតឡើងនេះ ផុសចេញពីការ បង្ហោះសារ វាយប្រហាររបស់ វ៉ន វីវ៉ា ទៅកាន់ សេន ប៊ុនថេន បន្ទាប់ពី សេន ប៊ុនថេន ចាញ់ ក្រោម ដៃ កីឡាករបារាំង Antoine Pinto ជាលើកទី២ នៅក្នុងប្រទេសថៃ ។ សាររបស់ វ៉ន វីវ៉ា បានដុតកំដៅ បេះដូងឲ្យ សេន ប៊ុនថេន ផ្ទុះចេញ នូវការ បង្ហោះសារភា្លមៗ ដោយមានទាំងភរិយា ទាំងសងខាងធ្វើជា គូភាគីបង្ហោះសារ កាន់ជើងប្តីរៀង ៗខ្លួននោះផង។
វ៉ន វីវ៉ា បានសរសេរ នៅលើគណនីហ្វេសប៊ុក របស់ខ្លួនថា «ចាស់ថាកុំអួតពេក ចាញ់គឺវាអញ្ចឹង ហាហា ខ្លាំងទៀតទៅអាប្អូន! ស្តាយណាស់ បើដឹង ថាឯង អញ្ចឹងនោះ បងមិនទុកឲ្យ បាន៥ទឹកទេ។ ៤ទឹកមិន ទាន់ទេ គឺអាប្អូនសុំបង (កុំវ៉ៃពេក ជួយគ្នាឲ្យ បានចប់ទឹកផង នេះជាពាក្យ របស់ សេន ប៊ុនថេន) សុំទោសបងប្អូន ខ្ញុំមិនគួរនិយាយ ពាក្យទាំងនេះទេ តែគាត់ធ្លាប់ថា ឲ្យរូបខ្ញុំខ្លាំងៗពេក (ឥឡូវខ្ញុំចង់ឲ្យ សេន ប៊ុនថេន បានឮថា ខ្ញុំនេះ និយាយ ពិតឬទេ0x017d7 ចេញពីមាត់របស់គាត់) អ្នកចង់ដាក់ ៨.០០០$ មកសម្រាប់អ្នកឈ្នះ តែ៨០$ សម្រាប់អ្នកចាញ់ ហ៊ានទេ (សម្រាប់អ្នក ពូកែ និយាយថាឲ្យគេនោះ» ។ ខ្លឹមសាររបស់ លោកបង្ហាញ យ៉ាងច្បាស់ថា នៅពីក្រោយហេតុផលដែល សេន ប៊ុនថេន តតាំងជាមួយ ខ្លួនដល់ ទឹកទី៥ កន្លងមក គឺដោយសារតែសេន ប៊ុនថេន សុំកុំឲ្យលោកវាយខ្លាំងពេក ។ អញ្ចឹងទើបអ្នក បានឃើញ សារ ទាំងនេះភាគច្រើន យល់ថា វ៉ន វីវ៉ា ជាអ្នកវាយ ប្រហារផ្លូវចិត្ត និងមាក់ងាយ ចំពោះមិត្តរួមអាជីព ដែលបញ្ហានេះមិន គួរដល់ថ្នាក់ហែក ហួរជា សាធារណៈនោះទេ ។ យោងតាមប្រវត្តិ ប្រកួត កីឡាករទាំងពីរ ធ្លាប់ប៉ះគ្នា៩លើក ដោយ៨លើក វ៉ន វីវ៉ា ជាអ្នកឈ្នះ និងមួយលើក សេន ប៊ុនថេន ជាអ្នកឈ្នះ។ ទំនងជាមុននេះ អ្នកទាំងពីរ បានផ្ទុះ ឡើងនូវសង្គ្រាមពាក្យ សម្ដីឌឺដងគ្នារួចមក ហើយ ទើបឈានដល់ វ៉ន វីវ៉ា បង្ហោះសារ សើចចំអក ។
តបទៅកាន់ វ៉ន វីវ៉ា សេន ប៊ុនថេន សរសេរថា «ម្ចាស់ខ្សែក្រវាត់ ISKA ដូចជាចេះដឹង គួរសមដែរ ឯឈ្មោះក៏ល្បី ចុះហេតុអីបានជា សម្តី ចេញ មកដូច ជាមនុស្សមិន ដែលចូលសាលា… ខ្ញុំដូចជាមិនព្រឺ ក្នុងរឿងនេះដែរ ។ បើខ្លួនឯងគ្រាន់បើ មែននោះ ហ៊ានដាក់ខ្សែក្រវាត់ ISKA ដែលមួយជីវិត បានតែមួយ នេះទេ0x017d7 បើហ៊ានដាក់ថ្ងៃ កំណត់នៅឆ្នាំ២០១៥ ខ្ញុំស្វាគមន៍ ម្ចាស់ខ្សែក្រវាត់ ISKA ជានិច្ច ។ ខ្ញុំឲ្យដាក់ ពេលកំណត់នេះ ពីព្រោះ ខ្ញុំមាន កម្មវិធីប្រកួតនៅក្រៅ ប្រទេសច្រើនដែល គេមករកខ្ញុំ ព្រោះថា ខ្ញុំបាទ សេន ប៊ុនថេន មិនមែនជាកង្កែប ក្នុងអណ្តូងដូច ម្ចាស់ខ្សែ ក្រវាត់ ISKA ទេ» ។ បន្ថែមពីលើសារ របស់អ្នកទាំងពីរ គេឃើញ អ្នកនាង ខាន់ សោភ័ណ្ឌ ភរិយារបស់លោក សេន ប៊ុនថេន និងអ្នកនាង ស៊ន ដាវីន ភរិយាថ្មោងថ្មី របស់លោក វ៉ន វីវ៉ា ក៏បង្ហោះសារ ឌឺគ្នាផងដែរ ដើម្បីកាន់ជើង ស្វាមីរៀងខ្លួន ។
មកទល់ពេលនេះ សង្គ្រាមពាក្យ សម្ដីរបស់ពួកគេ បានទទួលនូវ ការរិះគន់យ៉ាងខ្លាំង ក្នុងពេលដែលពួកគេ សុទ្ធតែជាកីឡាករ ដែលមានប្រជាប្រិយ ភាព ខ្ពស់នៅ ក្នុងប្រទេស ហើយបែរជាផ្ទុះ សង្គ្រាមពាក្យសម្ដី ដាក់គ្នា ធ្វើឲ្យអាប់ឱនដល់ វិស័យប្រដាល់ ។ នៅក្នុងគណនីហ្វេសប៊ុកជាច្រើន បាន ចោទថា វ៉ន វីវ៉ា ជាមនុស្សអំនួត បន្ទាប់ពីបាន ឃើញសារមិន សមរម្យរបស់លោកបង្ហោះឡើង ដែលអត្ថន័យស្ទើរ ទាំងអស់ គឺមានន័យមាក់ ងាយ ដល់ សេន ប៊ុនថេន ។ ក្រុមអ្នកលេង Facebook យល់ថា ទោះជាមាន រឿងអន់ចិត្តគ្នា ដល់កម្រិតណា ក៏មិនគួរហែកហួរ គ្នាជាសាធារណៈ តាម ហ្វេសប៊ុកដែរ ដោយសារតែ ពួកគេជាបុគ្គលសាធារណៈ ដែល មិនមែនជាជនសាមញ្ញ ។ ការចំអក របស់វ៉ន វីវ៉ា ត្រូវគេចោទថា មានន័យបញ្ឆេះ សង្គ្រាមចំពោះមិត្ត រួមអាជីព និងបង្ហាញនូវការ បាក់បែកដ៏ធ្ងន់ធ្ងរ នៅក្នុងវិស័យប្រដាល់ខ្មែរ ។
នៅចុងបញ្ចប់ នៃការបង្ហោះសារ វ៉ន វីវ៉ា សរសេរថា មិនធ្វើការប្រកួត ជាមួយ សេន ប៊ុនថេន ទៀតទេ ដែលអត្ថន័យនេះ គឺមានន័យចង់ បញ្ចប់ សង្គ្រាម កុំឲ្យវែងឆ្ងាយ ប៉ុន្តែអ្វីដែល ធ្វើឲ្យលោក នៅតែទទួលនូវការរិះគន់ គឺឃ្លាបន្ទាប់ ដែលសរសេរថា មិនចង់ប្រកួតជាមួយ កីឡាករដែល ចាញ់ ច្រើនដូច សេន ប៊ុនថេន នោះទេ ។ វ៉ន វីវ៉ា ធ្លាប់រង ការរិះគន់ ច្រើនលើកមក ហើយរឿងវាយឫក និងក្រអឺតក្រទមដាក់ អ្នកកាសែត និងគ្រប់ ពេលសុំ សម្ភាសន៍ក្នុង ពេលល្បីខ្លាំង ។ អញ្ចឹងហើយ ទើបការបញ្ចេញ ពាក្យសម្ដីបញ្ឆេះ កំហឹងទៅកាន់ សេន ប៊ុនថេន នាពេលនេះ ត្រូវគេទម្លាក់ កំហុសថា ជារឿងមិនគួរធ្វើ និងបណ្ដាល ឲ្យអ្នកគាំទ្រខកចិត្ត ។ នៅលើបណ្ដាញ សង្គមហ្វេសប៊ុកខ្លះ បានប្រើ ពាក្យថា «យ៉ាប់!» ទៅកាន់ វ៉ន វីវ៉ា ព្រមជាមួយ នឹង សំណេរមិនសមរម្យ ជាច្រើនទៀត។ ក្នុងនោះក៏មានការបង្ហោះសារចំអក ទៅលោក វិញថា បើអួតខ្លាំង ហេតុអ្វីមិន ប្រកួតជាមួយ សេន ប៊ុនថេន ម្ដងទៀត ព្រោះអតីតកាល មិនប្រាកដថាដដែលៗទេ?
ប្រភពពីមន្ត្រី បម្រើការនៅ ក្នុងសហព័ន្ធកីឡា ប្រដាល់កម្ពុជា ដែលជាអ្នករៀប ចំការផ្គូផ្គង បានបង្ហើបថា រវាង វ៉ន វីវ៉ា និងសេន ប៊ុនថេន ទំនងមិន អាចឲ្យ ប្រកួតគ្នានោះទេ ដោយសារតែ កីឡាករទាំងពីរ ស្ថិតក្នុងទីលាន ជាសត្រូវនឹងគ្នាបែបនេះ ។ លោកបញ្ជាក់ ដោយមិនឲ្យ ដាក់ឈ្មោះថា ប្រដាល់គឺជា កីឡាមិត្តភាព មិនមែនជាសង្វៀន កាប់សម្លាប់គ្នាទេ អញ្ចឹង បើអ្នកណាចង់ ចងអាឃាតគ្នា គឺយើងមិនឲ្យប៉ះគ្នា ដើម្បីកុំឲ្យកើត មាន គ្រោះថ្នាក់ ។ សហព័ន្ធបានសន្យា ថានឹងកោះហៅ ពួកគេណែនាំ ជាពិសេស លើករណីវ៉ន វីវ៉ា ដើម្បីឲ្យលោក មានការ ទទួលខុសត្រូវ និងចេះប្រើ ប្រាស់ពាក្យសម្ដី ក៏ដូចជាឥរិយាបថ ឲ្យបានសមរម្យជាថ្មី ។ សង្គ្រាមពួកគេ ក្នុងរង្វង់កីឡាករ ក៏បន្ទោសទៅលើ ភាគីទាំងពីរផងដែរ ជាពិសេសទៅលើ វ៉ន វីវ៉ា ដែលជាអ្នកបង្កជម្លោះមុន ។ ទំនាស់បែក ផ្សែងជាសំណេរនេះ ត្រូវគេឃើញ ស្ងប់ស្ងាត់ជាង មុន បន្ទាប់ពីមាន ការរិះគន់ខ្លាំងៗពី បុគ្គលស្ថិត ក្នុងវិស័យប្រដាល់ និង ក្រុមអ្នក លេងហ្វេសប៊ុក ហើយទំនងមិន ជាពិបាក ផ្សះផ្សារពួកគេ ទេ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!