បង្ក្រាបក្រុមចោរ ប្លន់វ័យក្មេង ប្រើដាវ សាម៉ូរ៉ៃ និងអាវុធខ្លី ៨នាក់ ដកហូតម៉ូតូ៨ គ្រឿង

 
 

-សមត្ថកិច្ច អំពាវនាវដល់ ជនរងគ្រោះ ដែលធ្លាប់បាត់ម៉ូតូ មកពិនិត្យ នៅស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ

ភ្នំពេញ ៖ ក្រោយពីមាន ករណីវាយប្លន់ និងបាញ់ប្លន់យកម៉ូតូ ហាក់បីដូចជាកក្រើក ឡើងវិញ នៅក្នុងរយៈ ពេលចុង ក្រោយនេះ បានធ្វើឱ្យកម្លាំងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ទាំង នគរបាលនិងអាវុធហត្ថ បានចេញ ប្រតិបត្ដិ ការជាបន្ដបន្ទាប់ ទាំងយប់ទាំងថ្ងៃ ដើម្បី បង្ក្រាបក្រុម ចោរប្លន់ទាំងនេះ ផ្ដល់ជំនឿទុក ចិត្ដនិង បំបាត់ ការភ័យខ្លាច ការព្រួយបារម្ភពី សំណាក់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នក ដែលជិះម៉ូតូស៊េរី ទំនើបមានតម្លៃថ្លៃ នៅពេល យប់ជាដើម ។

ទន្ទឹមនឹងការ ដោះស្រាយបញ្ហា សង្គមមួយនេះ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង នគរបាល ទទួលផែនព្រហ្មទណ្ឌ លោកឧត្ដម សេនីយ៍ ជួន ណារិន្ទ បានបញ្ជា និងរៀបចំ ផែនការភ្លាមៗ ឱ្យនគរបាលជំនាញ ព្រហ្មទណ្ឌ ទាំងពីរសហការ ជាមួយនគរបាល តាមបណ្ដាខណ្ឌ ធ្វើការស៊ើបអង្កេត និងបើកប្រតិបត្ដិការ ស្រាវជ្រាវតាម ជំនាញរបស់ខ្លួន ដោយយក ចិត្ដទុកដាក់ ជាទីបំផុត គោលបំណងតាម បង្ក្រាប និងចាប់ខ្លួន មុខសញ្ញាប្លន់ ប្រដាប់អាវុធ ដែលក្រឡុកនៅ ក្នុងរាជធានីភ្នំពេញ នារយៈ ពេលថ្មីៗនេះ ។

ជាលទ្ធផលក្រោយ បញ្ចេញប្រតិបត្ដិការ របស់ខ្លួន ក្នុងរយៈពេល ប៉ុន្មានថ្ងៃមកនេះ កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិត ធ្ងន់នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ សហការជាមួយ កម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ និងនគរបាល ខណ្ឌចំការមន បាន ចាប់ខ្លួនក្រុម ចោរប្លន់៨នាក់ ជាបន្ដបន្ទាប់តាំង ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ព្រមទាំង ដកហូតម៉ូតូ ស៊េរីទំនើប ចំនួន៨គ្រឿង ដែល ប្លន់បាននា ពេលកន្លងទៅ ព្រមទាំងវត្ថុតាង មួយចំនួនទៀត ។

តាមការបញ្ជាក់ របស់មន្ដ្រីនគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ក្រុមចោរ ប្លន់ទាំង៨នាក់ដែល បង្ក្រាបនិង ចាប់នៅពេល នេះ គឺជាមុខសញ្ញាដែល ប្រើដាវសាម៉ូរ៉ៃនិង អាវុធខ្លីកាប់ភ្ជង់ និងបាញ់ទៅលើជនរងគ្រោះ រួចហើយប្លន់ យកម៉ូតូជិះគេច ខ្លួនដោយសុវត្ថិភាព ។

ជុំវិញប្រតិបត្ដិការ បង្ក្រាបក្រុមចោរដែល មានអាយុចាប់ពី ១៦ទៅ១៨ឆ្នាំ ទាំង៨នាក់ ខាងលើនេះ ស្នងការរង នគរបាលរាជធានី ភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បាន ថ្លែងឱ្យដឹងថា កម្លាំងនគរបាល របស់លោក ក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះ បានខិតខំយ៉ាង ខ្លាំងទាំងយប់ ទាំងថ្ងៃ ធ្វើការស្រាវជ្រាវ ដោយប្រយ័ត្នប្រយែង ជាទីបំផុតចាប់ ខ្លួនជនសង្ស័យ ទាំងនេះ និងម៉ូតូជាច្រើនគ្រឿង ដើម្បីយក ទៅប្រគល់ជូន ជនរងគ្រោះវិញ ដែលទទួល រងការគំរាមនិង បាញ់ប្លន់នាពេល កន្លងទៅ។

យ៉ាងណាក៏ដោយ លោកឧត្ដមសេនីយ៍ ស្នងការរង បានបញ្ជាក់ទៀត បើទោះបីកម្លាំង នគរបាលរបស់លោក បានបើកប្រតិបត្ដិការ ចាប់ខ្លួនជនសង្ស័យ ទាំង៨នាក់នេះក៏ដោយ ប៉ុន្ដែបក្ខពួក និងមេខ្លោងរបស់ ពួកគេមួយចំនួនទៀត បាននឹងកំពុងបន្ដ មានសេរីភាពនៅ ឡើយ ខណៈដែលកម្លាំង សមត្ថកិច្ចបន្ដតាម ចាប់ខ្លួនយកមក ផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

ក្រោយចាប់ខ្លួន និងដកហូតម៉ូតូរួចមក ក្រុមចោរប្លន់ វ័យក្មេងទាំងនេះ ត្រូវបាននគរ បាលការិយាល័យ ព្រហ្មទណ្ឌ កម្រិតធ្ងន់រាជ ធានីភ្នំពេញ បង្ហាញមុខជា សាធារណៈនៅ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ មុនពេលបញ្ជូន សំណុំរឿងទៅ កាន់តុលាការចាត់ ការបន្ដតាមផ្លូវច្បាប់ ។

នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ លោក អេង សោភា បានបញ្ជាក់ថា ប្រតិបត្ដិ ការចាប់ក្រុមចោរប្លន់ ខាងលើ នេះ បានធ្វើ ឡើងតាំងពី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង១០ព្រឹក ដោយសមត្ថកិច្ចរបស់ លោកឃាត់ខ្លួន ជនសង្ស័យម្នាក់ នៅក្រោយ មន្ទីរពេទ្យ លោកសង្ឃ ។

លោកបានបន្ដថា ក្រោយឃាត់ខ្លួននិង មានការឯកភាព ពីព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ សមត្ថកិច្ច ព្រហ្មទណ្ឌកម្រិត ធ្ងន់និងនគរបាល ខណ្ឌពោធិ៍សែនជ័យ នគរបាល ខណ្ឌចំការមន បានចុះទៅឆែកឆេរ និងត្រួតពិនិត្យបន្ទប់ ជួលគ្មានលេខ ផ្លូវលំ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ដោយបន្ដឃាត់ ខ្លួនជនសង្ស័យ ៤នាក់ផ្សេងទៀត និងដកហូតម៉ូតូ មួយចំនួន ផងដែរ ។

នៅថ្ងៃដដែលនោះ វេលាម៉ោង៦ល្ងាច កម្លាំងនគរបាល ការិយាល័យ បានបន្ដឆែក ឆេរបន្ទប់ជួល ក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត និងម៉ូតូមួយគ្រឿង រួចបន្ដសហការ ជាមួយនគរបាល ខណ្ឌចំការមន ចាប់ខ្លួនជនសង្ស័យ ពីរនាក់ផ្សេងទៀត នៅផ្ទះសំណាក់ សាតចំរើន សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

លោក អេង សោភា បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង៨នាក់ ដែលមានអាយុពី១៦ ទៅ១៨ឆ្នាំ រួមមាន ទី១ ឈ្មោះលឹម ទី អាយុ ១៦ឆ្នាំ រស់នៅផ្ទះជួល គ្មានលេខ ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរមិន ពិតប្រាកដ ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ទី២ ឈ្មោះ កុល ធារិទ្ធ ហៅសិទ្ធតូច អាយុ១៨ឆ្នាំ រស់នៅផ្ទះលេខ ២០អិល ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក មុខរបរខាង ឌីហ្សាញ គ្រឿងអលង្កា ត្រូវបានឃាត់ខ្លួន នៅវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ទី៣ ឈ្មោះអ៊ុំ សុវណ្ណារិទ្ធ ហៅ ពៅ អាយុ១៨ឆ្នាំ រស់នៅផ្ទះជួល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មុខរបរមិន ពិតប្រាកដ ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង ៩និង២០នាទី យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ទី៤ ឈ្មោះ អេង ភារុន ហៅទូច អាយុ១៧ឆ្នាំ រស់នៅផ្ទះគ្មានលេខ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ខណ្ឌចំការមន មុខរបរមិន ពិតប្រាកដ ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង ៩និង៣០នាទី យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ទី៥ ឈ្មោះ ណុំ ប្រសើ ហៅស្វា អាយុ១៦ឆ្នាំ រស់នៅផ្ទះជួល គ្មានលេខ ផ្លូវលំ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរមិន ពិតប្រាកដ ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង ៩និង១០នាទី យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ទី៦ឈ្មោះ ប៊ុន រិទ្ធិ អាយុ១៨ឆ្នាំ រស់នៅផ្ទះជួល ផ្លូវលំ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរខាងឌីហ្សាញ គ្រឿងអលង្កា ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ទី៧ ឈ្មោះ ដោក ចាន់តាល់ អាយុ១៨ឆ្នាំ រស់នៅផ្ទះជួល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មុខរបរមិន ពិតប្រាកដ ត្រូវបានចាប់ខ្លួន នៅវេលាម៉ោង ១១យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ និងទី៨ ឈ្មោះ រិន ចំរើន ហៅ ពី អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរមិន ពិតប្រាកដ ។

លោក អេង សោភា ក្រោយការសួរនាំ ជនសង្ស័យទាំងនេះ ពួកគេបានឆ្លើយសារ ភាពថា នៅពេលធ្វើសកម្មភាព ប្លន់ម្ដងៗ គឺ ប្រើដាវសាំម៉ូរ៉ៃ និងអាវុធខ្លី ដោយគំរាមកាប់ និងបាញ់ទៅ លើជនរងគ្រោះ ប្លន់យកម៉ូតូស៊េរី ទំនើបនៅពេលយប់ ហើយពួកគេ បានប្រព្រឹត្ដ សកម្មភាពចំនួន ៨ករណី ។

លោកបន្ដថា សកម្មភាពប្លន់ ទាំង៨ករណី ដែលពួកគេបានធ្វើ នាពេលកន្លងទៅនេះ រួម មានទី១ នៅវេលាម៉ោង១ និង៣០នាទីយប់ រំលងអាធ្រាត្រ ចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៤ ស្ថិតមុខសាលារៀន អាយអាយស៊ី ផ្លូវជាតិលេខ២ ភូមិរកា២ សង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ ដោយប្លន់យកម៉ូតូ មួយគ្រឿង ពីជនរងគ្រោះ ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ ឡើងស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1BT-3136.ទី២ នៅវេលាម៉ោង ២យប់ រំលងអាធ្រាត្រ ចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៤ ស្ថិតលើស្ពាន ព្រះមុនីវង្សថ្មី ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ដោយប្លន់យកម៉ូតូ មួយគ្រឿង ពីជនរងគ្រោះ ម៉ាកស្កុបពី ពណ៌ស ស៊េរី២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CL-9945.ទី៣ នៅវេលាម៉ោង ៣ និង១៥នាទី ទាបភ្លឺថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៤ ស្ថិតផ្លូវលេខ១៤៤ កែងផ្លូវព្រះនរោត្ដម ភូមិ៩ សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ដោយប្លន់យកម៉ូតូ មួយគ្រឿង ពីជនរង គ្រោះ ម៉ាកស្កុបពី ពណ៌ស ស៊េរី ២០១៣ ពាក់ស្លាកលេខ កណ្ដាល 1Q-3121ទី៤ នៅវេលាម៉ោង ២យប់ រំលង អាធ្រាត្រចូលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ ស្ថិតមុខផ្ទះ១៧៧ ផ្លូវម៉ៅសេទុង ភូមិ៥ សង្កាត់ទួល ស្វាយព្រៃទី១ ខណ្ឌចំការ មន ដោយប្លន់យកម៉ូតូ មួយគ្រឿង ពីជនរងគ្រោះ ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CE-1461.ទី៥ នៅវេលាម៉ោង៤ ទាបភ្លឺថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៤ ស្ថិតចំណុចផ្លូវ កែវចិន្ដា ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយប្លន់យកម៉ូតូ មួយគ្រឿង ពីជនរងគ្រោះ ម៉ាកស្កុបពី ពណ៌ក្រហម អត់ស្លាកលេខ .ទី៦ នៅវេលាម៉ោង ១ និង៤៥នាទីយប់ រំលងអាធ្រាត្រ ចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៤ ស្ថិតមុខសាលារៀន មត្ដេយ្យទួលគោក ផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដោយប្លន់យក ម៉ូតូមួយគ្រឿង ពីជន រងគ្រោះ ម៉ាកស្កុបពី ពណ៌ស ស៊េរី២០១៥ គ្មានស្លាកលេខ .ទី៧នៅវេលាម៉ោង ១យប់ រំលងអាធ្រាត្រ ចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៤ ស្ថិតមុខលើស្ពាន ជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយប្លន់យកម៉ូតូ មួយគ្រឿង ពីជនរងគ្រោះ ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CG-6525 និងទី៨ នៅវេលាម៉ោង ១និង៣០នាទីយប់ រំលងអាធ្រាត្រ ចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅមុខ ផ្ទះលេខ៥៥៦ ផ្លូវលេខ២៤៥ ក្រុមទី៤ ភូមិ២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ដោយប្លន់យកម៉ូតូ មួយគ្រឿង ពីជនរងគ្រោះ ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៩ ឡើងស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ព្រះសីហនុ 1B-4991 ។

នាយការិយាល័យរូបនេះ បានអំពាវនាវ ទៅកាន់ប្រជាពលរដ្ឋ ដែលធ្លាប់បាត់ម៉ូតូ ដោយក្រុមចោរប្លន់ទាំង នេះ អាចយកឯកសារ ដែលពាក់ព័ន្ធនឹង ម៉ូតូរបស់ខ្លួនមក ផ្ទៀងផ្ទាត់ និងពិនិត្យនៅការិយាល័យ ព្រហ្មទណ្ឌកម្រិត ធ្ងន់ដើម្បីទទួល យកទៅវិញ ។

លោកអេង សោភា បានបញ្ជាក់ទៀតថា សម្រាប់បក្ខពួកដែល នៅសេសសល់ សមត្ថកិច្ចរបស់លោក បាននឹងកំពុង បន្ដតាមចាប់ ខ្លួន ដោយឡែកជនសង្ស័យ ទាំង៨នាក់នេះ ត្រូវបញ្ជូនទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោស តាមផ្លូវច្បាប់ ៕









ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម