ទៅងូតទឹកស្រះ ជាមួយម្តាយ ម្តាយមកផ្ទះមុន កូនស្រីលង់ ទឹកស្លាប់

 
 

កណ្តាល ៖ ក្មេងស្រីម្នាក់ ត្រូវបានលង់ទឹកស្លាប់ បន្ទាប់ពីគេបានទៅងូត ជាមួយម្តាយ ក្បែរមាត់ស្រះ ហើយម្តាយបាន ត្រឡប់មកផ្ទះមុនកូន ដោយភ្លេចថា កូនស្រីទៅងូតទឹក ជាមួយដែរ ហើយមួយម៉ោង ក្រោយ ទើបត្រឡប់ ទៅរកកូន ស្រាប់តែកូន លង់ទឹកស្លាប់បាត់ ។

ហេតុការណ៍នេះ កើតឡើង កាលពីវេលា ម៉ោង១៨និង០០នាទី យប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅចំណុច មាត់ស្រះ ភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ម៉ុង.ស្រីលី ភេទស្រី អាយុ១១ឆ្នាំ មានម្តាយឈ្មោះ ស្រន ទូច អាយុ៣១ឆ្នាំ និងឪពុក ពុំត្រូវបានគេស្គាល់ ឈ្មោះនោះទេ ។

នគរបាលបាន បន្តទៀតថា កាលពីវេលាម៉ោង ១៧និង០០នាទី កុមារី រងគ្រោះបានដើរ ទៅងូតទឹក ជាមួយម្តាយ នៅក្បែរមាត់ស្រះ ក្នុងចំណុចកើតហេតុ ចំណែកឯម្តាយ វិញ បន្ទាប់ពីងូតរួចបាន ឡើងមកផ្ទះដោយ ភ្លេចគិតថា កូនស្រីទៅងូតទឹក ជាមួយរហូត ដល់១ម៉ោង ក្រោយមកទើបដឹងថា បាត់កូនស្រីក៏ បានទៅជម្រាប មេភូមិនិងអ្នក ជិតខាងឲ្យជួយរក លុះនាំគ្នាចុះរាវរក នៅក្នុងទឹកស្រះក៏ ប្រទះឃើញ កុមារីរងគ្រោះ ប៉ុន្តែត្រូវបាន ដាច់ខ្យល់ស្លាប់ បាត់ទៅហើយ រួចក៏ប្តឹងនគរបាល ជំនាញស្រុកឲ្យ ចុះទៅពិនិត្យ មើលសាកសព បន្ទាប់ពីនគរបាល ពិនិត្យរួចឃើញថា ពុំមានស្លាកស្នាម អ្វីគួរឲ្យកត់សម្គាល់ នោះទេ រួចសន្និដ្ឋានថា កុមារីរងគ្រោះ ពិតជាបានលង់ ទឹកស្លាប់ពិត ប្រាកដមែន រួចក៏ប្រគល់ទៅ ឲ្យក្រុមគ្រួសារ ចាត់ចែងទៅតាម លក្ខណៈប្រពៃណី៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម