ស្អាតហើយឆ្លាតទៀត! និស្សិតពេទ្យស្រីក្លាយជាបវរកញ្ញាប្រទេសអង់គ្លេស
និស្សិតពេទ្យស្រីវ័យ ២៤ឆ្នាំ កញ្ញា Carina Tyrrell ដែលកំពុងសិក្សាឆ្នាំទី៥ ផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Cambridge បានគ្រងតំណែងបវរកញ្ញា Cambridgeshire នៃប្រទេសអង់គ្លេស ដែលបានរៀបចំឡើងកាលពីសប្ដាហ៍មុន។
ក្រោមការជំរុញលើកទឹកចិត្តពីក្រុមគ្រួសារ និងមិត្តភ័ក្ដិ Carina បានយកឈ្នះបេក្ខនារី ១២នាក់ទៀតដែលបានឈានដល់វគ្គនេះ។ Carina នឹងត្រូវចូលរួមប្រកួតយកតំណែងបវរកញ្ញាប្រចាំប្រទេសអង់គ្លេស ក្នុងខែមិថុនាខាងមុខនេះ។ អ្នកដែលឈ្នះក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះនឹងក្លាយជា បវរកញ្ញាតំណាងប្រទេសអង់គ្លេសក្នុងកម្មវិធីប្រកួតបវរកញ្ញាពិភពលោក។
បវរកញ្ញារូបនេះ បាននិយាយថា “វាពិតជាមានន័យមែនទែនបើសិនជាបានឈ្នះតំណែងបវរកញ្ញាអង់គ្លេស ដោយសារខ្ញុំចង់ធ្វើអ្វីមួយដែលផ្ដល់មុខមាត់ឲ្យប្រទេសជាតិ។ ជាបវរកញ្ញាម្នាក់មិនមែនត្រូវការតែសម្រស់ស្រស់ស្អាតតែខាងក្រៅនោះទេ អ្នកត្រូវតែមានភាពស្រស់ស្អាតពីខាងក្នុង និងមានបេះដូងចេះគិតគូរពីអ្នកដទៃ”។
នាងបានបន្តទៀតថា “ខ្ញុំជាមនុស្សដែលចេះខ្វល់ខ្វាយពីអ្នកដទៃ និងតែងតែជួយអ្នកដទៃទៅតាមដែលខ្ញុំអាចធ្វើបាន។ ខ្ញុំគិតថាការទទួលបានតំណែងនេះនឹងអាចឲ្យខ្ញុំជួយអ្នកដទៃបានកាន់តែច្រើន”។ ចំពោះការសិក្សាវិញ Carina គឺជានិស្សិតពូកែម្នាក់ ហើយក៏ជាប្រធានសមាគមសុខភាពពិភពលោក (Global Health Society) ប្រចាំសកលវិទ្យាល័យផងដែរ ដែលសមាគមនេះទើបតែចាប់ផ្ដើមគម្រោងមួយដើម្បីជួយដល់ប្រជាជនដែលគ្មានកន្លែងស្នាក់នៅក្នុងប្រទេសអង់គ្លេស។
Carina គឺជាសមាជិកតែម្នាក់គត់ក្នុងគ្រួសារ ដែលបានចូលរៀនផ្នែកវេជ្ជសាស្ត្រ ប៉ុន្តែនាងក៏តែងតែចាប់អារម្មណ៍ខាងផ្នែកច្នៃម៉ូដ និងបានចូលរួមក្នុងការដើរម៉ូដក្នុងកម្មវិធីមនុស្សធម៌ជាច្រើនដែរនៅឯសាលា ៕
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!