អាជីវ​ករ​ ផ្សារ​ចាស់​ត្រូវ ​បាន​យល់​ព្រម ​ឱ្យ​សង់​តូប​ឡើង​វិញ​​

 
 

រាជធានីភ្នំពេញ ៖ អាជីវករដែល ទទួលរងគ្រោះដោយការ ឆេះតូបនៅផ្សារចាស់ កាលពីព្រឹកថ្ងៃទី២៤ វិច្ឆិកា ត្រូវបានអនុញ្ញាតឱ្យ សាងសង់ តូបលក់ ដូរឡើង វិញនៅលើទីតាំង ចាស់ដដែល ហើយបើធ្វើការ សាងសង់កាន់ តែលឿនកាន់តែល្អ ។ នេះជាប្រសាសន៍របស់លោក គួច ចំរើន អភិបាល ខណ្ឌដូនពេញ ក្នុងពិធីជួបសំណេះ សំណាលជាមួយ បងប្អូនអាជីវកររងគ្រោះ កាលពីរសៀលថ្ងៃ ទី២៥ វិច្ឆិកា នៅលើទីតាំង ផ្សារចាស់ ដែលឆេះ ។

លោកអភិបាល ខណ្ឌដូនពេញ ក៏បាន បញ្ជាក់ដែរថា ការជំរុញឱ្យសាងសង់ តូបឱ្យលឿននេះដោយសា របងប្អូនអាជីវកររងផល ប៉ះពាល់ ខ្លាំង ក្នុង ជីវភាពរស់នៅ ។ ក្រុមអាជីវករ បានឯកភាពគ្នារៀបចំ ឡើងវិញដោយដាក់ កុងទ័រតាម តូបរៀងៗខ្លួន ឈប់តចរន្ត អនាធិបតេយ្យ ទៀតហើយ ។ ចំពោះការ សាងសង់ ត្រូវពិចារណា វែងឆ្ងាយ ឱ្យបានយូរអង្វែង ដូច្នេះបើរង់ចាំកិច្ច អភិវឌ្ឍន៍បែបណា នោះវានឹងប៉ះពាល់ ដល់របររបស់ អាជីវករទាំង អស់គ្នា ដូច្នេះពួកគាត់ សម្រេចធ្វើការ សាងសង់នៅ ទីតាំងចាស់ បណ្ដោះអាសន្នតាម ទ្រង់ទ្រាយចាស់សិន ដើម្បីចាប់ផ្ដើម ប្រកបមុខរបរឆាប់ៗនេះ ។

លោកគួច ចំរើន មានប្រសាសន៍ថា អាជីវករដឹងហើយ ដើម្បីប្រើថវិការដ្ឋ យើងត្រូវការលើកគម្រោង ត្រូវការដេញថ្លៃ ត្រូវការពីបងប្អូន អាជីវករ ទាំងអស់គ្នាចូលរួម ដូច្នេះយើងត្រូវគិតថា មានការលំបាក ខ្លាំងណាស់ ។ បើបងប្អូនអាជីវករ ចាប់ផ្តើមសាងសង់ តូបដោយខ្លួនឯង លើទីតាំងចាស់ កាន់តែឆាប់ កាន់តែល្អ ដើម្បីធានាពីផលរបរ និងប្រាក់ចំណូល ។ បើដាច់ការលក់ ដូរយូរពេក នឹងធ្វើឱ្យប៉ះពាល់ ដល់ម៉ូយ ផងដែរ ។ ក្រោយពីលោក អភិបាលខណ្ឌ ដូនពេញលើក ជាសំណួរ និងសុំគោលការណ៍ ពីអាជីវករក្នុងការ អនុញ្ញាតឱ្យសាងសង់ តូបខ្លួន ឯង នោះ អាជីវករនាំគ្នាទះដៃ អបអរសាទរអស់ពី ទឹកចិត្តដូចបំណងរបស់ខ្លួន ប្រៀបដូចជាការ ជម្រះចោលអស់ នូវពាក្យចចាមអារ៉ាម អាក្រក់ទាំងឡាយដែល បង្កឱ្យមន្ទិល កន្លងមកផងដែរ ។

ស្ត្រីម្នាក់ដែល តូបលក់ដូររបស់ គាត់ឆេះ បានបង្ហាញនូវការ សប្បាយចិត្តបន្ទាប់ពី ឮផ្ទាល់នឹងត្រចៀក ដែលលោក អភិបាលខណ្ឌ ដូនពេញ បញ្ជាក់ យ៉ាងច្បាស់ថា អនុញ្ញាតឱ្យអាជីវករ ដែលឆេះតូបធ្វើការ សាងសង់តូប ខ្លួនឯងឡើងវិញ តាមចិត្តរបស់ខ្លួន បើធ្វើកាន់តែឆាប់ កាន់តែប្រសើរ ។ នៅទី បញ្ចប់ លោកអភិបាលខណ្ឌ ដូនពេញបានសំណូមពរ ដល់អាជីវករទាំងអស់ ចូលរួមការពារ សន្តិសុខ ដោយខ្លួនឯង ជាពិសេសករណី អគ្គិភ័យនេះ តែម្តង ព្រោះវាបង្កនូវ មហន្តរាយធំធេង ណាស់ដែល ស្មានមិនដល់ ៕


លោកគួច ចំរើន ជួបជាមួយអាជីវករ

រូបភាពផ្សារចាស់ក្រោយពេលភ្លើងឆេះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម