ក្មេងប្រុសអឆ្ឆរិយៈ អាយុ ៨ឆ្នាំ មានសមត្ថភាពខ្ពស់ អាចទាយដឹង ត្រូវគ្រប់ប្រតិទិន ទៅអនាគត រហូតដល់ឆ្នាំ ២០៦៨

 
 

ឥណ្ឌា៖ ក្មេងប្រុសអាយុ ទើបតែ ៨ឆ្នាំម្នាក់ ពិតជាមានសមត្ថភាព ដ៏ពិសេស ខាងគណនាលេខ ដោយសារតែ ក្មេងប្រុសនេះ គណនា ដឹងកាល បរិច្ឆេទ ត្រូវទាំងថ្ងៃ និង ឆ្នាំ ដូចបេះបិទ តាមប្រតិទិន រហូតដល់ឆ្នាំ ២០៦៨ ក្នុងរយៈពេល ត្រឹមតែ ពីរវិនាទី ប៉ុណ្ណោះ គឺលឿនជាង មិត្តភក្តិរបស់ក្មេងនេះ បើកមើលប្រតិទិន ក្នុងទូរស័ព្ទ iPhone ទៅទៀត។

ក្មេងប្រុសនេះឈ្មោះ Aryan រស់នៅ ក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា ជាមួយឪពុកម្តាយ ដែលជា វិស្វករ ខាងផ្នែកកម្មវិធីកុំព្យូទ័រ ។ Aryan បានរកឃើញ សមត្ថភាពមួយនេះ បន្ទាប់ពី បានធ្វើការគណនា ថ្ងៃកំណើត របស់មិត្តភក្តិគេ ទៅរយៈពេល បីបួនឆ្នាំ ទៅមុខទៀត គឺត្រឹមត្រូវដូច ក្នុងប្រតិទិន ដូចគ្នាតែម្តង។ សមត្ថភាពអស្ចារ្យ ខុសពីគេនេះ បានធ្វើឲ្យ Aryan មានប្រជាប្រិយភាព និងត្រូវបានគេ ចាត់ទុកជា ក្មេងពូកែម្នាក់ ហើយជាទូទៅ Aryan បានធ្វើការ គណនានិងទាយ ព្រមទាំង ផ្តល់ចម្លើយ យ៉ាងត្រឹមត្រូវ ដល់អ្នកចង់ឲ្យ Aryan ទាយ រីឯចម្លើយ គឺ ដូចនឹងក្នុងប្រតិទិន បេះបិត។

បើតាមសំដី គ្រូបង្រៀន និង ឪពុកក្មេងប្រុសនេះ បាននិយាយថា Aryan ពូកែខាងគណនា លេខនពន្ធ និង លេខសិត្ថិ ណាស់។ ឪពុក Aryan បានបន្ថែមថា Aryan ចំណាយពេលវេលា ពេញមួយ វិស្សមកាល របស់គេ នៅក្នុងបន្ទប់ ដើម្បីគូរ ជាប្រតិទិន បានច្រើនឆ្នាំ ទៅមុខ ដោយខ្លួនឯង ។

លើសពីនេះ Aryan ក៏មានទេពកោលស្យ មួយទៀត គឺគេអាច ចង់ចាំបាន នូវថ្ងៃ ខួបកំណើត គ្រប់មនុស្ស ដែលគេបានជួប ទាំងមិត្តភក្តិ សាច់ញាតិ បងប្អូន និង ថ្ងៃបរិច្ឆេទ បុណ្យនានា ទាំងអស់ សំរាប់ប្រទេសឥណ្ឌា ទៀតផង។

យ៉ាងណាមិញ បើតាមប្រភពព័ត៌មានថា ក្មេងប្រុសនេះ អាចធ្វើការ គណនាទៅតាម ប្រតិទិន ដែលជាទូទៅ រាល់ ១១ឆ្នាំ ប្រតិទិននឹងមានកាលបរិច្ឆេទ ដដែលៗ។ ដូច្នេះ Aryan ត្រូវចងចាំ ឲ្យបានកាលបរិច្ឆេទ រហូត ១១ឆ្នាំ ទើបអាច ធ្វើគណនា ដឹងកាលបរិច្ឆេទ បានត្រឹមត្រូវ និង រហ័សបំផុតបែបនេះ៕



រូបភាពៈ ក្មេងប្រុស Aryan និង មនុស្សដែលឲ្យក្មេងប្រុសមើលថ្ងៃកំណើតច្រើនឆ្នាំទៅមុខទៀត

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម