ដឹកញាត់ច្រើនពេក ចុះពីរថយន្តកើត ខ្យល់គរ

 
 

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីមានផ្ទៃ៣ខែម្នាក់ កើតជម្ងឺខ្យល់គរ ក្រោយចុះពី រថយន្តទ្រុងរបស់ថៃ ពេលដែលគេដឹកបញ្ជូន តាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ហើយត្រូវអាជ្ញាធរ និងសមត្ថកិច្ច អន្តរាគមន៍ ហៅរថយន្តសង្រ្គោះ របស់អង្គកាកាំម៉ា (CAMA) ដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពី វេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅទីតាំងទទួល ពលករខុសច្បាប់ ក្នុងភូមិប៉ោយប៉ែត សង្កាត់ និង ក្រុងប៉ោយប៉ែត ។

ស្ត្រីរងគ្រោះឈ្មោះ ម៉ៅ ទី អាយុ២៥ឆ្នាំ មានទីលំនៅភូមិអូរជួប ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ស្ត្រីខាងលើនៅពេល ដែលភាគីថៃដឹកបញ្ជូន តាមរថយន្តទ្រុង មកដល់ទីតាំង ទទួលពលករ គ្រាន់តែគេបើកសោទ្វារ ផ្នែកខាងក្រោយ នាងទន់ជើងដួល តែត្រួវអ្នករួមដំណើរ ជួយគ្រារក កន្លែងឲ្យសម្រាក។នាងប្រាប់ថា ដោយសារនាង មានផ្ទៃពោះ៣ខែ ចាញ់កូនផង ម្យ៉ាងដោយសារ រថយន្តដែលនាងជិះនោះ គេញាត់មនុស្ស ច្រើនពេករហូត ជិត៧០នាក់ ចង្អៀតស្ទើរដាច់ដង្ហើម ។

ទោះជាយ៉ាងណា អាជ្ញាធរនៅទីតាំង ទទួលពលករនោះ និយាយថារថយន្តនេះ ផ្ទុកមនុស្សតែ៥៥នាក់ តែប៉ុណ្ណោះ ប៉ុន្តែថាក្នុងរថយន្តនោះ គ្រាន់តែឥវ៉ាន់ របស់ពលករ កន្លះរថយន្តទៅហើយ ។ គេនាំគ្នានិយាយថា ក្នុង១ខែៗករណីខ្យល់គរ ឬដួលសន្លប់ក្រោយ ចុះពីរថយន្តទ្រុងថៃ ព្រោះតែភាគីថៃ ដឹកញាត់ច្រើនពេក នេះមិនក្រោម ៣ទៅ៤នាក់ឡើយ ។ ថ្វីត្បិតតែមិនទាន់ មានពលករណាម្នាក់ រងគ្រោះដល់ស្លាប់ បាត់បង់ជីវិត តែមតិជាច្រើនបាន សំណូមពរដល់ មន្ត្រីកម្ពុជាគួរតែ ពិភាក្សាជាមួយភាគីថៃ លើបញ្ហាការបញ្ជូន ពលករត្រឡប់ គួរតែធ្វើឡើង ក្នុងនាមមនុស្សធម៌ រថយន្តត្រូវផ្ទុកមនុស្ស ឲ្យមានកំណត់ កុំញាត់ច្រើនពេក ព្រោះពេលខ្លះមិនមែន មានតែមនុស្សចាស់ទេ ក៍មានកុមាតូចៗ ជនពិការ ឬ ស្ត្រីមានផ្ទៃពោះ ជាដើម៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម