ទារកទើបនឹងកើត ត្រូវបានម្តាយ ចិត្តអប្រិយ ទម្លាក់ក្នុងប្រហោងលូ អស់៥ថ្ងៃ ទើបត្រូវគេដឹង ( វីដេអូ)
អូស្ត្រាលី៖ ទារកតូច គួរឲ្យសង្វេគម្នាក់ ត្រូវបាន ម្តាយចិត្តអប្រិយ យកមកប្លុងចោល ក្នុងប្រហោង រណ្តៅបង្ហូរ លូទឹកស្អុយ មួយកន្លែង ក្នុងទីក្រុងស៊ីដនី អស់រយៈពេល ៥ថ្ងៃ តែជាសំណាងល្អ ប៉ូលិស បានជួយសង្គ្រោះទារក ទាន់ពេលវេលា។
ទារកនេះ ត្រូវបានអ្នកជិះ កង់មួយក្រុម លឺស្រែកយំចេញ ពីក្នុងប្រហោងប្រហូរទឹកលូ មួយកន្លែង កាលពីព្រឹកថ្ងៃអាទិត្យ នៅក្នុងតំបន់ Quakers Hill ភាគខាងលិចទីក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី។ ក្រោយមក ប៉ូលិសចុះ ទៅរក ទីតាំងនោះ ហើយក៏បាន ជួយសង្គ្រោះ ទារកតូចនេះ ចេញពីក្នុង ប្រហោងលូ។ ខណៈពេល ជួយសង្គ្រោះចេញ ពីក្នុងប្រហោងលូ ប៉ូលិសត្រូវធ្វើការ លើកគំរបលូមាន ទម្ងន់រហូត ២០០គីឡូក្រាម ទើបអាច ចុះទៅយក ទារកតូចមួយនេះបាន ដែលមានរុំដោយ ក្រណាត់ពណ៌ស ប្រើប្រាស់ ក្នុងមន្ទីរពេទ្យ ហើយក្បាលទារក ក៏មានរង របួសទៀតផង។
ប្រភពព័ត៌មាន បានឲ្យដឹងថា ជាសំណាងបំផុត របស់ ទារកនេះ ត្រូវបានបញ្ចូន ទៅកាន់មន្ទីរពេទ្យ ទាន់ពេលវេលា មិនបាត់បង់ជីវិត ក្នុងរយៈពេល ជាច្រើនថ្ងៃ ប៉ុន្តែទោះបី ជាយ៉ាងណា ទារកត្រូវបាន ពិនិត្យឃើញ មានរងប៉ះពាល់ដល់ ខួរក្បាល ហើយកើតមាន ជំងឺខ្វះចំណីអាហារ និង ខ្វះជាតិ ទឹក។
ប្រភពដដែល បានបន្តថា ប៉ូលិសបាន ធ្វើការស៊ើបអង្កេត និង កំណត់អត្តសញ្ញាណស្ត្រី ជាម្តាយ របស់ទារកនេះ ដែលស្ត្រីជាម្តាយចិត្តអប្រិយនេះមានអាយុ ៣០ឆ្នាំ រស់នៅក្នុងទីក្រុងស៊ីដនីតែម្តង។ មុនការឃាត់ខ្លួន ស្ត្រីជាម្តាយ បានលាក់បាំង រឿងនាងមានកូន ជាមួយ ក្រុមគ្រួសារ និង គូស្នេហ៍ របស់នាង ក្រោយពីនាង និង គូស្នេហ៍ បានបែកបាក់ ស្នេហា ជាមួយគ្នារួចមក។ គួរបញ្ជាក់ថា នាងបានយក កូនចេញពី មន្ទីរពេទ្យ រួចក៏ធ្វើដំណើរតាមឡានក្រុង និង រថភ្លើង មកកាន់កន្លែងកើតហេតុ និង ដាច់ចិត្ត ទម្លាប់កូន ចូលក្នុង ប្រហោងលូទឹកស្អុយ មានកម្ពស់ ២.៤ ម៉ែត្រ ដោយគ្មាន ធម៌មេត្តា តែម្តង។ ជាលទ្ធផល ស្ត្រីជាម្តាយ វ័យ៣០ឆ្នាំ រូបនេះ នឹងត្រូវជាប់ទោសទណ្ឌ ដោយសារ តុលាការបាន ចោទប្រកាន់នាង ពីបទ ប៉ុនប៉ងមនុស្សឃាត លើកូនខ្លួនឯង ដោយចេតនា៕
រូបភាពៈ ប្រហោងរណ្តៅលូ និង សកម្មភាព ប៉ូលីសបើកគំរបលូ
រូបភាពៈ ទារក ដែលត្រូវប៉ូលិស សង្គ្រោះចេញពីក្នុងលូនៅមានជីវិតនៅឡើយ
រូបភាពៈ អ្នកជិះកង់ តាមផ្លូវដែលបានលឺសំលេង ទារកយំចេញពីក្នុងលូ
ប្រភព Dailymail
ដោយ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!