ប្ដីចាប់បាន មានសាហាយ មិនដឹងធ្វើ យ៉ាងណា ទៅរកក្មេងស្រី មកឲ្យ រំលោភ ដើម្បីប៉ះប៉ូវ!

 
 

ចិន៖ ស្ដ្រីម្នាក់ ត្រូវបាន កាត់ទោស ឲ្យជាប់គុក មួយជីវិត បន្ទាប់ពី លួងលោម ក្មេងស្រីម្នាក់ ឲ្យមកផ្ទះ របស់ខ្លួន ដើម្បីឲ្យ ប្ដីនាង បានរួមភេទ ជាមួយនឹង ក្មេងស្រីរងគ្រោះនេះ។

យ៉ាងណាមិញ ពីរនាក់ប្ដីប្រពន្ធ ខាងលើនេះ ដែលប្រពន្ធមាន ឈ្មោះថា Tan Beibei និងប្ដី ឈ្មោះ Bai Yun Jiang ត្រូវបាន ជាប់ចោទ ជាឃាតករ សម្លាប់មនុស្ស, រំលោភ សេពសន្ថវៈ និងចោរប្លន់ តាមរយៈ តុលាការ នៃខេត្ដ Heilongjiang ប្រទេសចិន ខណៈ ដែលនាង Tan Beibei ជាប់គុកអស់ មួយជីវិត រីឯ ប្ដីនាង គឺផ្ដន្ទាទោស ដល់ ស្លាប់។

គួរបញ្ជាក់ថា នៅពេលដែលកើតហេតុ ស្ដ្រីដែលជាប្រពន្ធ និងមានផ្ទៃពោះ រូបនេះ បានធ្វើពុត ជាឈឺពោះ នៅតាមដងផ្លូវ និងបាន លួងលោម ក្មេងស្រីរងគ្រោះ ដែលមានចិត្ដបុណ្យ អាយុ ១៧ឆ្នាំ ឈ្មោះថា ហូ ដែលនាង បម្រុងដើរ ទៅផ្ទះខ្លួនឯង នៅឯ Jiamusi ឲ្យជួយ ជូននាងទៅផ្ទះ។ ក្រោយពី ក្មេងស្រីជំទង់ ខាងលើ បានជូនស្ដ្រីជា ជនល្មើសនេះ ទៅដល់ផ្ទះហើយ ត្រូវបាន បុរសជាប្ដីរបស់ នារីជនល្មើសនេះ ឲ្យនាង ទទួលទាន យូហ្គឺត ដែលបាន លាយ ជាមួយនឹង ថ្នាំសន្លប់។ អ្វីដែលមិននឹកស្មាន ដល់នោះ គឺ ពីរនាក់ ប្ដីប្រពន្ធនេះ បានប៉ុនប៉ង ចាប់រំលោភ នាងទាំងពីរនាក់ ប៉ុន្ដែ បែរជា មិនបានសម្រេច ដោយសារតែ នាង នៅដឹងខ្លួន និងតបតទៅវិញ។ ជាចុងក្រោយ អ្នកទាំងពីរ ក៏បាន សម្លាប់ក្មេងស្រី នេះ ដោយយកខ្នើយ ខ្ទប់មុខនាង រហូតដល់ ដាច់ខ្យល់ មុននឹងយក សាកសពនាង ទៅកប់។ 

តាមរយៈចម្លើយរបស់ នារីជាប្រពន្ធ និងជាជនល្មើសនេះ បានឲ្យដឹងថា នាងត្រូវបាន ប្ដី ចាប់បាន នៅពេលដែល នាងលួច ភិតក្បត់ ដូចនេះ នាងក៏ប៉ះប៉ូវ ប្ដីរបស់នាង តាមរយៈការ ស្វែង រកក្មេងស្រី ម្នាក់ ឲ្យប្ដីនាង រំលោភ។ តាមការបញ្ជាក់ ពីតុលាការ បានបន្ថែមឲ្យដឹងថា អ្នកទាំងពីរ ក៏ធ្លាប់បាន ប៉ុនប៉ង ចាប់រំលោភ មិត្ដរួមថ្នាក់ កូនស្រីដូចគ្នា៕

រូបភាព ក្មេងស្រីរងគ្រោះ ដែលកំពុងហាត់ការ ជាគិលានុដ្ឋាយិកា

រូបភាព ពីរនាក់ ប្ដីប្រពន្ធ ដែលជនដៃដល់ ក្នុងតុលាការ

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម