តាវ៉ិចទ័រ មិនសូវខ្វល់ពី ក្រុម ពែកមី ដូចមុន
លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ បានប្រាប់ថា លោកមិនសូវនឿយហត់ ឬខ្វាយខ្វល់ខ្លាំងក្នុងការដឹកនាំក្រុមកំប្លែងរបស់ នាយ ពែកមី ដូចពីមុនឡើយ ខណៈដែលសមាជិកម្នាក់ៗកាន់តែមានសមត្ថភាពខ្ពស់ និង យល់ដឹងច្រើនពីការសម្ដែងទៅហើយនោះ។
“គ្រាន់តែដាក់ប្រធានបទ និងគោលបំណងរបស់រឿងទៅពូកគាត់អាចធ្វើបានភ្លាម”។ លោកថា សមាជិកម្នាក់ៗងាយចាប់បាននូវអ្វីដែលជាការចង្អុលបង្ហាញពីរូបលោក ក្រោមការដឹកនាំអនុវត្តន៍ផ្ទាល់របស់ នាយ ពែកមី ជាប្រធានក្រុមមួយនេះ។
ម្យ៉ាងទៀត ប្រធានបទជាច្រើន បានផ្ដល់ដោយស្ថាប័នមួយចំនួន មកកាន់រូបលោកជាអ្នកគ្រប់គ្រង បន្ទាប់មក ត្រូវបែងចែកទៅឲ្យក្រុម ជាអ្នកទទួលខុសត្រូវតាមសមាសភាពតួអង្គ ធ្វើយ៉ាងណាបង្កើតជាពាក្យពេចន៍កំប្លែង ដែលបង្កជាសំណើច។
ពេលខ្លះមិនបានទាំងស្រុងនូវអ្វីដែលចង់បាននោះទេ ព្រោះមនុស្សម្នាក់មានការយល់ឃើញផ្សេងគ្នា។ “យើងតែងប្រាប់ពូកគាត់ឲ្យមានការប្រុងប្រយ័ត្ន ពាក្យណាគួរនិយាយ និង មិនគូរនិយាយក្នុងពេលសម្ដែង”។
លោកបន្ដថា មិនបានទៅតាមអ្វីដែលចង់បានទាំងស្រុងនោះទេ ដែលនេះជារឿងមួយគួរឲ្យសោកស្ដាយ ក្នុងនាមជាថ្នាក់ដឹកនាំក្រុមមួយរូបដែរនោះ។
ជាចុងក្រោយលោកថា គោលបំណងនៃការសម្ដែង គឺចង់ឲ្យទស្សនិកជនបានសើចសប្បាយ និងផ្ដល់ការអប់រំខ្លះប៉ុណ្ណោះ។ ប្រធានគ្រប់គ្រងខាងលើ បានបន្ថែមថា មិនមែនជារឿងងាយពេកទេសម្រាប់ការងារមួយនេះ ព្រោះត្រូវការគិត និង ច្នៃប្រឌិតគ្រប់ពេលវេលា។ ហើយប្រសិនបើសម្ដែងទៅមានការឆ្គាំឆ្គងបន្តិចនោះ ប្រាកដជាទទួលរងការរិះគន់មិនខានឡើយ៕
ប្រភព Sabayមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!