ក្មេងស្រី អាយុ ទើបតែ ២ ឆ្នាំ ត្រូវម៉ែដោះ វាយទាត់ធាក់ និង ជាន់ពីលើ គួរឲ្យអាសូរ (មានវីដេអូ)
អ៊ូហ្គង់ដា៖ ក្មេងស្រីម្នាក់ ឈ្មោះ Aneela Kamanzi អាយុទើបតែ ២ ឆ្នាំ ប៉ុណ្ណោះ បែរជាត្រូវ ទទួលរង ទារុណកម្ម យ៉ាងឃោរឃៅ ពីសំណាក់ ម៉ែដោះម្នាក់ ដែលត្រូវបាន គេស្គាល់ ថាមានឈ្មោះ Jolly Tumuhiirwe អាយុ ២២ ឆ្នាំ ក្រវាត់ធ្លាក់ពីលើ សាឡុង វាយទាត់ធាក់ និងជាន់ពីលើ មើលទៅ គួរឲ្យអាណិតអាសូរ ជាពន់ពេក ដែលហេតុការណ៍នេះ កើតឡើង ក្នុងប្រទេសអ៊ូហ្គង់ដា ស្ថិតក្នុងទ្វីបអាហ្វ្រិក។
បន្ទាប់ពីពិនិត្យឃើញ ស្លាកស្នាមរបួស និងជាំ នៅលើខ្លួនរបស់កូនស្រី លោក Erick Kamanzi ក៏កើតមានភាព មន្ទិលសង្ស័យ រហូតឈានដល់ ការពិនិត្យមើលវីដេអូ កាមេរ៉ាសុវត្ថិភាព ដែលបង្កប់នៅក្នុងផ្ទះ។ ជាលទ្ធផល លោកបែរជាស្លុតចិត្ត យ៉ាងខ្លាំង នៅពេលដែលឃើញ កូនស្រីសំណព្វ ត្រូវគេវាយធ្វើបាប ទាំងនៅក្មេង គ្មានអ្វីតបតនោះ។ ដោយសារតែកំហឹង បុរសជាឳពុក បានធ្វើសងសឹកនូវ អ្វីដែលម៉ែដោះនោះ ធ្វើដាក់កូនស្រី របស់គាត់វិញ រហូតដល់លោក Kamanzi ជាឳពុក ត្រូវប៉ូលីសឃាត់ខ្លួន។ ក្រោយមក បន្ទាប់ពីដឹង តំណាងរឿង និង មើលវីដេអូចប់ ប៉ូលីសបានធ្វើការឃាត់ខ្លួន ម៉ែដោះ Tumuhiirwe ដើម្បីចោទប្រកាន់ទោស ពីបទ ប្រើប្រាស់ទារុណកម្ម លើកុមារ។
គួរបញ្ជាក់ផងដែរថា ពេលនេះក្មេងស្រីរងគ្រោះ ក៏កំពុងទទួលបាន ការមើលថែ និង ស្ថិតក្នុង ភាពធូរស្បើយ ពីរបួសវិញហើយ ផងដែរ ខណៈម៉ែដោះ ត្រូវអង្គុយ នៅលើកៅអីរុញ និងបញ្ចុកអាហារ តាមបំពងទុយោ ជាកម្មពារ វិញផងដែរ៕
លោក Erick Kamanzi និងកូនស្រី Aneela Kamanzi
វីដេអូ៖
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភព៖ ដេលីម៉ែល
ដោយ RoMeo
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!