ចូល​ឌី​ស្កូ​ផឹក​ស៊ីជុំ​គ្នា​ ខឹង​ញ៉ែ​មិន​បាន ​ផ្ទុះ​ជម្លោះ​ ជះ​ស្រា​ឈាន​ដល់ ​ហិង្សា​វាយ​ស្រី​របួស ត្រូវ​ប៉េ​អឹ​ម​ ចាប់ខ្លួន​

 
 

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបាន អាវុធហត្ថក្រុង ប៉ោយប៉ែត ឃាត់ខ្លួន កាលពីវេលាម៉ោង២ទៀបភ្លឺ ថ្ងៃទី២៤ វិច្ឆិកា ២០១៤ បន្ទាប់ពី បង្កហិង្សាវាយស្ត្រីម្នាក់ ដោយកែវស្រាក្នុងហាងឌីស្កូ ថាច់ដោន ក្នុងបរិវេណ កាស៊ីណូហ្គោលដឹនក្រោន ឲ្យរបួសផ្ទៃមុខ ធ្ងន់ធ្ងរ។

ជនសង្ស័យឈ្មោះសុច សំអឿន អាយុ២០ឆ្នាំ មានទីលំនៅភូមិ ខ្នាចរមាស ឃុំរូងជ្រៃ ស្រុកបវេល ខេត្តបាត់ដំបង ចំណែកស្ត្រីរងគ្រោះ ត្រូវគេ ស្គាល់ឈ្មោះកើត ស្រីតី អាយុ២២ឆ្នាំ មានទីលំនៅភូមិអូរ ០១ សង្កាត់២ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ។

ស្ត្រីរងគ្រោះរបួសផ្ទៃមុខ និង ពកក្បាល ផងដែរត្រូវប្រភព សមត្ថកិច្ចប្រាប់ថា ដោយសារជនសង្ស័យ វាយនឹងកែវស្រា ក្រោយពីសុំស្នេហា នាងមិនបានក្នុង ពេលផឹកស៊ីក្បែរ គ្នានៅក្នុងហាង ឌីស្កូយីហោថាច់ដោន។ ប្រភពបន្តថា មុនហេតុការណ៍កើតឡើង ទាំងជនសង្ស័យ និង ជនរងគ្រោះបាន ទៅផឹកស៊ីនៅទីនោះ ប៉ុន្តែដាច់ដោយ ឡែកពីគ្នា លុះកំពុង ផឹកស៊ីរៀងខ្លួនស្រាប់តែ មានជម្លោះពាក្យសម្ដីផ្ទុះឡើង ដោយ សារ ជនសង្ស័យខឹងសុំ ស្នេហ៍នាងរងគ្រោះ មិនបាន ហើយភ្លាមនោះ បានឈាន ដល់ការជះស្រា ដាក់មុខគ្នា និងឈានដល់ហិង្សាបង្ក របួសតែម្ដង។

ប្រភពបន្តថា ជនសង្ស័យពេលធ្វើ ការសួរនាំប្រាប់ថា ការប្រើហិង្សានោះ ដោយសារពេល ស្រវឹងជ្រុលដៃ ម្យ៉ាងខឹងសុំស្នេហ៍នាង នោះមិន បាន។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន គេដឹកទៅព្យាបាលនៅ មន្ទីរពេទ្យ បង្អែកក្រុងប៉ោយប៉ែត ឯ ជនសង្ស័យត្រូវ ប្រភពប្រាប់ថា ក្រោយសមត្ថកិច្ចសួរនាំ និងធ្វើកំណត់ហេតុរួច កសាងសំណុំរឿង បញ្ជូនទៅទីបញ្ជាការ អាវុធហត្ថ ខេត្តដើម្បីចាត់ការ បន្តតាមនិតិវិធីច្បាប់៕


រូបភាពៈ នារីរងគ្រោះ


រូបភាពៈ ជនសង្ស័យត្រូវប៉េអឹមចាប់ខ្លួន

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម