បុរសម្នាក់ ត្រូវបងប្រុសរួមជាមួយ ពូនារីជាសង្សារ ព្រួតគ្នាវាយរងរបួស ព្រោះតែរឿងមិនពេញចិត្ត

 
 

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបង និងពូនារីជាសង្សារ ព្រួតគ្នាវាយ ហើយគប់នឹងដុំថ្ម បណ្តាលឱ្យ រងរបួសត្រង់ចង្ការ និងសៀតផ្កាខាងឆ្វេង ខណៈបុរសរូបនេះ មកទទួលនារីជាសង្សារ ទៅលេងផ្ទះ និងក្រុមគ្រួសារ របស់ខ្លួន ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៩ និង៥០នាទី យប់ថ្ងៃទី២៤ វិចិ្ឆកា ២០១៤ នៅចំណុចផ្ទះជួល ក្រោយវត្តសន្សំកុសល តាមផ្លូវBT ស្ថិតក្នុងភូមិ សន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

បុរសរងគ្រោះមានឈ្មោះ អ៊ូ សំបាន ភេទប្រុស អាយុ២៤ឆ្នាំ រសនៅក្នុង ភូមិ-សង្កាត់ កើតហេតុ ។

ប្រភពព័ត៌មានបានឱ្យដឹងថា បុរសរងគ្រោះ និងនារីជាសង្សារ ស្រលាញ់គ្នា និងបានរស់នៅ ជាមួយគ្នាម្តងម្កាល ដូចជាប្តីប្រពន្ធ ទៅហើយ គ្រាន់តែអ្នកទាំងពីរ មិនបានរៀបការ តាមផ្លូវច្បាប់ ហើយបងប្អូនសាច់ញាតិ ខាងនារីជាសង្សារ មិនពេញចិត្តបុរស រងគ្រោះនោះទេ ។ ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នារីជាសង្សារ បានទូរស័ព្ទ ឱ្យបុរសរងគ្រោះ យកម៉ូតូមកឌុបនាង ទៅលេងក្រុមគ្រួសារ បុរសរងគ្រោះ ដែលរស់នៅក្នុង ភូមិ-សង្កាត់ជាមួយគ្នា បន្ទាបពីទទួល ទូរស័ព្ទនារីជាសង្សារ ប្រាប់ថាឱ្យមកទទួល យកមកលេងផ្ទះ របស់ខ្លួននោះ បុរសរងគ្រោះ ក៏បានទាញម៉ូតូជិះ ទៅឌុបនារីជាសង្សារ ភ្លាមៗតែម្តង ។ ខណៈបុរសរងគ្រោះ ជិះមកដល់មុខផ្ទះជួល ដែលនារីជាសង្សារ ជួលស្នាក់ជាមួយ ក្រុមគ្រួសារ របស់នាងនោះ ក៏ស្រាប់តែត្រូវបងប្រុស រួមជាមួយ ពូរបស់នារីជាសង្សារ ដែលមិនពេញ ចិត្តបុរសរងគ្រោះ ផងនោះ បានចេញមកមកវាយ និងយកដុំថ្ម គប់បុរសរងគ្រោះ បណ្តាលឱ្យរងរបួស ចំចង្ការ និង សៀតផ្កាខាងឆ្វេង ។ ឃើញដូច្នេះ យាយរបស់នារីរងគ្រោះ បានចេញមកឃាត់ កុំឱ្យវាយតប់គ្នា ក៍បណ្តាលឱ្យ រងរបួសដៃផងដែរ ។

ក្រោយពេលកើតហេតុ លោកយាយរបស់ នារីជាសង្សារ ត្រូវក្រុមគ្រួសារ បញ្ជូនទៅព្យាបាលរបួស បន្ទាប់មកគេឃើញ សមត្ថកិច្ចមូលដ្ឋាន បានចុះមកពិនិត្យ កន្លែងកើតហេតុ និងបានសួរនាំ ទើបដឹងថាជារឿង ទំនាស់ក្នុងគ្រួសារ ហើយសមត្ថកិច្ច ក៏បានប្រាប់ទៅ បុរសរងគ្រោះ ចាំមកដាក់ពាក្យបណ្តឹង នៅព្រឹកស្អែក ក្នុងនោះនារីជាសង្សារ ថានាង និងសហការជាមួយ បុរសជាសង្សារ ដោយមិនឱ្យរឿងនេះ ជាប់ដោយគ្មាន ដំណោះស្រាយនោះទេ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម