ក្មេងទំនើងមួយក្រុម គប់ដុំថ្មទៅលើ ម៉ូតូស្គួពីមួយគ្រឿង ច្រឡំថាម៉ូតូគូ ទំនាស់ បណ្តាលឱ្យស្រ្តីមានផ្ទៃពោះ ម្នាក់រងរបួស

 
 


រាជធានីភ្នំពេញ ៖ ក្មេងទំនើងមួយក្រុម នាំគ្នាគប់ដុំថ្ម សង្រ្គប់មកលើម៉ូតូស្គូពី មួយគ្រឿងជិះដោយ បុរសនារី៣នាក់ ដោយយល់ច្រឡំ ថាជាគូទំនាស់ បណ្តាយឱ្យត្រូវចំចង្កេះ នារីជិះពីក្រោយ ដែលកំពុងមានផ្ទៃពោះ ចុកឆ្អិតឆ្អល់តែម្តង ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង១០ និង ៤០នាទីយប់ ថ្ងៃទី ២៤ វិចិ្ឆកា ២០១៤ នៅចំណុចមុខ មជ្ឈមណ្ឌល កុមារកំព្រាចោមចៅ នៅតាមផ្លូវបេតុង ស្ថិតក្នុងភូមិ ត្រពាំងពោធិ៍ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

នារីរងគ្រោះមានឈ្មោះ ធា រ៉ា អាយុ២០ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅក្នុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមក្មេងបង្ក របួសស្នាមខាងលើ បានឈ្លោះប្រកែកគ្នា ជាមួយក្រុម ក្មេងទំនើង មួយក្រុមទៀត នៅភូមិចាក់ជ្រូក ។ បន្ទាប់ពីឈ្លោះគ្នាហើយ ក៏បែកគ្នាទៅ ដោយក្រុមក្មេងបង្ក បានត្រឡប់ទៅ មជ្ឈមណ្ឌលកុមារកំព្រា វិហារឥស្លាម ដែលជាកន្លែង ដែលពុួកគេរស់នៅ ពេលទៅដល់កន្លែងវិញ ក្រុមក្មេងទំនើង ទាំងនោះនាំគ្នាពួន ក្នុងរបងមជ្ឍមណ្ឌល ដោយក្នុងដៃមានដុំថ្ម រងចាំគប់ទៅលើ ក្រុមក្មេងទំនើង នៅភូមិចាក់ជ្រូក ។ មួយសន្ទុះក្រោយមក ក៏មានម៉ូតូ មួយគ្រឿងម៉ាក ស្គូពីពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BE-1864 ជិះដោយ បុរសនារី៣នាក់ ដោយធ្វើដំណើរ ចេញពីភូមិចាក់ជ្រូក ខណៈមកដល់ ចំណុចកើតហេតុ ក៏ត្រូវក្រុមក្មេងទំនើង ដែលពួននៅក្នុង មណ្ឌលនាំគ្នាគប់ដុំថ្ម សង្រ្គប់លើម៉ូតូស្គូពីនោះ បណ្តាលឱ្យត្រូវចំចង្កេះ នារីជិះពីក្រោយ ដែលកំពុងមានផ្ទៃពោះ ចុកឆ្អិតឆ្អល់តែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចខណ្ឌ ពោធិ៍សែនជ័យ ជិះម៉ូតូល្បាតមកដល់ ក៏បានសុំឱ្យអ្នកយាម ប្រចាំការនៅ មណ្ឌលខាងលើ បើកទ្វារឱ្យ តែអ្នកយាមប្រចាំការ នៅទីនោះបសិសេធ ដោយមិនបើកទ្វារ ឱ្យកម្លាំងសមត្ថកិច្ច ចូលនោះទេ ហើយសមត្ថកិច្ច ក៏បានដកថយសិន និងចាំធ្វើការ សើុបអង្កេតតាមក្រោយ ចំណែកនារីរងគ្រោះ ត្រឡប់ទៅផ្ទះវិញ រងចាំដាក់ពាក្យ បណ្តឹងតាមក្រោយ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម