ដឹង​ថា ពែកមី ឆែប​មាត់​ដោយសារ​អ្វី​អត់?

 
 

បើ​និយាយ​ពី​ប្រវត្តិ​នាយ​ពែកមី ទស្សនិកជន​ច្បាស់​ជា​បាន​ស្គាល់​យ៉ាង​ច្បាស់។ នាយ​គឺ​ជា​អ្នក​ខេត្ត ស្វាយរៀង និង ធ្លាប់​មាន​ប្រវត្តិ ជា​កម្មករ​សំណង់ ប៉ុន្តែ​ បើ​និយាយ​ពី​ស្លាក​ស្នាម​​​ឆែប លើ​​បបូរមាត់​របស់​តារា​កំប្លែង​នេះ​វិញ  ទស្សនិកជន​ច្បាស់​ជានៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ ដែល​នាំ​ឲ្យ​ឆែប​​នេះ​នៅ​ឡើយ។


ម្ដងម្កាល  ពេល​កំប្លែង នាយ ពែកមី តែង​តែ​និយាយ​ពី​ស្លាកស្នាម​មាត់​ឆែប​របស់​ខ្លួន ប៉ុន្តែ​នាយ មិន​ធ្លាប់​ពន្យល់​ពី​មូល​​ហេតុ​ដែល​នាំ​ឲ្យ​ឆែប​​ឡើយ ដោយ​នាយ​គ្រាន់​តែ​លើក​ឡើង​ក្នុង​ន័យ​​លេង​សើច​ប៉ុណ្ណោះ។

នាយ ពែកមី បាន​ធ្លាប់​ប្រាប់​គេហទំព័រ Sabay កាលពីពេល​ថ្មីៗ​នេះ​​ថា  កាល​នាយ​​នៅ​អាយុ ២ ឆ្នាំ ក្រុម​គ្រួសារ​នាយ​បាន​ទៅ​រស់​នៅ​ក្នុង​ ជំរំ​ដងរ៉ែក  តាម​បណ្ដោយ​ជូរ​​ភ្នំ​ដងរ៉ែក ជិត​ព្រំដែន​ប្រទេស​ថៃ  ដោយ​ម្ដាយ​ឪពុក​​របស់​នាយ​ទៅ​នៅ​ទី​នោះ ក្នុង​គោល​បំណង​ចេញ​ទៅ​រស់​នៅ​​ក្រៅ​ប្រទេស តាម​រយៈ​អង្គការ​សហប្រជាជាតិ ក្នុង​នាម​ជា​ជនភៀសខ្លួន ប៉ុន្តែ​បំណង​​ចេញ​ទៅ​រស់​នៅ​ក្រៅ​ប្រទេស មិន​អាច​ទៅ​រួច​​ឡើយ បើ​ទោះ​បី​ជា​ប្រឹង​រស់​នៅ​ទី​នោះ អស់​រយៈពេល​ ៩ ឆ្នាំ​ក្ដី (១៩៨១ – ១៩៨៩) ។

ដោយ​មិន​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស​ដូច​បំណង​បែប​នេះ នៅ​ឆ្នាំ ១៩៨៩ ក្រុម​គ្រួសារ នាយ បែកមី  បាន​ត្រឡប់​មក​រស់​នៅ ស្រុក​កំណើត​វិញ។


ពែកមី បាន​រំលឹក​ថា កាល​ពី​នៅ​អាយុ ២ ឆ្នាំ នាយ​បាន​លេង​ជា​មួយ​ក្មេង​ក្នុង​ភូមិ ដោយ​នាយ​បាន​ឡើង​លើ​របង​ផ្ទះ​អ្នក​ភូមិ​លេង ហើយ​គ្រា​នោះ នាយ បាន​​ធ្លាក់​ត្រូវ​ចំ​ផើង​ផ្កា​ (​ផ្កា​ម៉ោង​១០) ដែល​ធ្វើ​ពី​កំប៉ុង ត្រីខ  ដែល​ម្ចាស់​ផ្ទះ​ដាំ ដាក់​​អែប​របង បណ្ដាល​ឲ្យ​រយះ​បបូរ​​មាត់​ដាច់​ចេញ​ពី​គ្នា បន្ទាប់​មក ម្ដាយ​ឪពុក​នាយ​បាន​យក​ទៅ​​​ព្យាបាល​​នៅ​មន្ទីរពេទ្យ​ក្បែរ​នោះ ដោយ​ត្រូវ​ដេរ​ជា​ច្រើន​ថ្នេរ។

ដូច្នេះហើយ នាយពែក​ មី ត្រូវ​ដេក​​ពេទ្យ​ច្រើន​ថ្ងៃ ហើយ​មាត់​​ហើម បរិភោគ​បាយ​​​មិន​កើត​ឡើយ បាន​តែ​ទឹក​បបរ​ប៉ុណ្ណោះ ក្រោយ​ពី​ជា​ពី​ជំងឺ នាយ​ក៏​មាន​ស្នាម​​បែប​នេះ រហូត​ដល់​បច្ចុប្បន្ន​តែ​ម្ដង​ទៅ។


ទោះ​បី​ជា​បច្ចុប្បន្ន បច្ចេកវិទ្យា​ទំនើប មាន​កន្លែង​ កែសម្ផស្ស​ទំនើបៗ អាច​កែ​ស្លាកស្នាម​មួយ​នេះ​ឲ្យ​​បាត់ ហើយ​ស្អាត​ដូច​ធម្មជាតិ​យ៉ាង​ណា​ក្ដី ប៉ុន្តែ ពែកមី មិន​មាន​បំណង​បំបាត់​ស្នាម​នេះ​ឡើយ ព្រោះ​នាយ​គិត​ថា ស្លាកស្នាម​​មួយ​នេះ គឺ​ជា​អត្តសញ្ញាណ​សំគាល់​មួយ​របស់​នាយ៕
ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម