ស្ត្រីម្នាក់ ចោទបុរសម្នាក់ ថាបាន រំលោភ ខ្លួនទាំង កណ្តាលថ្ងៃត្រង់

 
 

កំពង់ស្ពឺៈ ជនសង្ស័យម្នាក់ត្រូវបានស្ត្រីម្នាក់ ចោទប្រកាន់ថា បានចាប់រំលោភខ្លួន នៅពេលដែលខ្លួន ស្រវឹងស្រា ដេកនៅក្បែរនោះ។ ហេតុការណ៍នេះបានកើតឡើង នៅចំណុចទៀមស្រា មួយកន្លែង ស្ថិតក្នុងភូមិយ៉ាងពីស ឃុំអមលាំង ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។

ជនសង្ស័យដែលរងនូវការចោទប្រកាន់ខាងលើមានឈ្មោះ ធី សរ ភេទប្រុស អាយុ៥២ឆ្នាំ ជាបុរស ពោះម៉ាយ មានមុខរបរធ្វើស្រែ។ ចំណែក ជនរងគ្រោះ មានឈ្មោះ សុខ សឿង អាយុ៥៥ឆ្នាំ មានប្តីឈ្មោះ ចាន់ បឹង អាយុ ៤៧ឆ្នាំ មុខរបរជាកម្មករដាំអំពៅលីចុងផាត។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នៅមុនពេលដែល កម្លាំង នគរបាល ចុះទៅឃាត់ខ្លួនបុរស ដែល ជា ជនសង្ស័យ កំពុងតែអង្គុយ ផឹកស្រានៅលើគ្រែ ចំណែក ស្រ្តីរងគ្រោះបានផឹកស្រា ជាមួយប្តីនៅក្បែរនោះដែរ លុះផឹកបាន មួយសន្ទុះ បុរសដែលជាប្តី របស់ស្ត្រី រងគោះបានស្រែកផ្អើលឆោរឡោ ដោយបានចោទ ប្រកាន់ជនសង្ស័យ ថាបានចាប់រំលោភ ប្រពន្ធរបស់ ខ្លួន ដោយសារ តែឃើញសភាព របស់ប្រពន្ធ របស់ខ្លួន ដេកចំហសារ៉ុង លេចប្រដាប់ភេទ ចេញមក ក្រៅ មើលគេមើលឯង ទាំងកណ្តាលថ្ងៃត្រង់៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម