បុរសម្នាក់ធ្វើសកម្មភាព ចាប់រំលោភ ប្រពន្ធមិត្តភក្តិខ្លួនឯង តែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋចាប់ខ្លួន ប្រគល់ឱ្យប៉ូលីស ទាំងយប់

 
 

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានធ្វើសកម្មភាព ចាប់រំលោភស្រ្តីម្នាក់ តែមិនបានសម្រេច ត្រូវស្រ្តីរងគ្រោះ ស្រែកហៅអ្នកជិតខាងជួយ បន្ទាប់កប្រជាពលរដ្ឋ រស់នៅក្បែរខាង នាំគ្នាដេញចាប់ជនសង្ស័យ ប្រគល់ឱ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ ។ហេតុការណ៍នេះ កើតឡើងនៅវេលា ម៉ោង៧ និង ១៥នាទីយប់ ថ្ងៃទី ២៤ វិចិ្ឆកា ២០១៤ នៅចំណុច បន្ទប់ជួលលេខ១៦ ស្ថិតនៅក្នុងភូមិ ព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យមានឈ្មោះ ទូច វិរៈ អាយុ២២ឆ្នាំ ជាសន្តិសុខនៅក្រុមហ៊ុន សន្តិសុខ២៤ម៉ោង ស្នាក់នៅក្នុងក្រុមហ៊ុន សន្តិសុខ២៤ម៉ោង ស្ថិតក្នុងភូំដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកស្ត្រីរងគ្រោះ មានអាយុ២៨ឆ្នាំ ស្នាក់នៅទីកន្លែងកើតហេតុ ។

ប្រភពព័ត៌មានពីកន្លែងហេតុ បានឱ្យដឹងថា ជនសង្ស័យ និងបុរសជាប្តីនារីរងគ្រោះ ជាមិត្តភក្តិនឹងគ្នា ហើយនៅមុន ពេលកើតហេតុ ប្តីរបស់ស្រ្តីរងគ្រោះខាងលើ មិនបាននៅផ្ទះទេ ពេលនោះបុរសសង្ស័យ ក៏បានឆ្លៀតឱកាស ចូលទៅក្នុងបន្ទប់ ស្រ្តីរងរងគ្រោះ រួចបានឱបនារីរងគ្រោះ និងធ្វើសកម្មភាព ចាប់រំលោភនារីរងគ្រោះ តែមិនបានសម្រេចទេ ដោយស្រ្តីរងគ្រោះ រុញច្រានចេញ និងស្រែកឱ្យ អ្នកជិតខាងជួយ ។ បន្ទាប់មកក៏មាន ការភ្ញាក់ផ្អើល ដល់អ្នកជិតខាង ចេញមកជួយ ដេញចាប់ជនសង្ស័យ បានក៏ប្រគល់ឱ្យ សមត្ថកិច្ចប៉ុស្តិ៍ ចោមចៅតែម្តង ។

ក្រោយពេលកើតហេតុ ស្រ្តីរងគ្រោះបាន ទៅដាក់ពាក្យបណ្តឹង ប្តឹងបុរសសង្ស័យ ហើយបុរសសង្ស័យ ក៏បានឆ្លើយសារភាព ថាខ្លួនពិតជាបាន ប្រព្រឹត្តិដូចការ ចោទប្រកាន់មែន ។ ដោយយោងទៅលើ ពាក្យបណ្តឹងរបស់ ស្រ្តីរងគ្រោះ និងការសារភាព របស់បុរសសង្ស័យ មានភាពសីសង្វាក់គ្នា សមត្ថកិច្ចក៏បាន ក៏សាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម