គួរឲ្យសង្វេគ! ក្មេងស្រី​ អាយុ ៣ ឆ្នាំ ត្រូវជនតិរច្ឆាន ចាប់រំលោភ យ៉ាងព្រែផ្សៃ បំផុត (Video Inside)

 
 

អាហ្វហ្គានីស្ថាន ៖ នេះពិតជារឿង ដ៏គួរឲ្យខ្លោចចិត្ត និង សង្វេគបំផុត ដែលក្មេងស្រី អាយុ ៣ ឆ្នាំ ម្នាក់ ត្រូវបាន បុរសតិរិច្ឆាន ចាប់រំលោភគ្មានត្រាប្រណី។

ហេតុការណ៍ ដ៏សង្វេគនេះ បានកើតឡើង នៅពេលដែល ក្មេងស្រី ឈ្មោះ Neelofar  អាយុ ៣ ឆ្នាំ រត់លេង ជាមួយក្មេងដ៏ទៃទៀត នៅខាងក្រៅផ្ទះ ស្រាប់តែមាន បុរសម្នាក់ ចាប់នាង ទៅសួនច្បារ ក្បែរផ្ទះរបស់ក្មេងស្រី រងគ្រោះ។ ក្នុងសកម្មភាពចាប់រំលោភ ដ៏គួរឲ្យរន្ធត់នេះ គឺបុរសតិរិច្ឆាននេះ បានចាប់នាង ចង់មាត់ មិនឲ្យស្រែក រួចចាប់ផ្តើម រំលោភតែម្តង។

រឿងរ៉ាវនេះ ត្រូវបាន ក្រុមគ្រួសារ ក្មេងស្រីនេះ បានឃើញ បុរសម្នាក់បានដើរ ចេញពីសួនច្បារ ដែលនៅក្បែរផ្ទះ និង លឺសំលេងស្រែក លុះដល់ពេលទៅមើល ទើបដឹងថា ក្មេងស្រីរងគ្រោះ ស្ថិតក្នុងស្ថានភាព ពោរពេញទៅដោយឈាម ប្រលាក់ពេញខ្លួន។ ភ្លាមៗនោះ យាយរបស់ Neelofar ក៏បាននាំនាង ទៅព្រះវិហារក្នុងភូមិដើម្បីរកអ្នកសង្គ្រោះ ប៉ុន្តែដោយសារ របួសធ្ងន់ធ្ងរពេក មិនអាចព្យាបាលបាន ឪពុកម្តាយ ដែលបានចាកចេញពីភូមិ ទៅរកការងារ ធ្វើនៅទីក្រុង ក៏ត្រលប់មកវិញ បានដឹងរឿងរ៉ាវកើតឡើង លើកូនស្រីដូច្នេះ ក៏បាននាំនាង ទៅមន្ទីរពេទ្យ ក្រុង Kabul ដើម្បីធ្វើការសង្គ្រោះ។

បុរសដែលជា ឪពុក របស់ក្មេងស្រីនេះ និយាយទាំងអួលដើមក និង ឈឺចាប់ថា ជីវិតកូនស្រីរបស់គាត់ ចប់ហើយនៅពេលនេះ។ នៅក្នុងសង្គមដែលគាត់ រស់នៅនេះ គឺជាសង្គមដែលបុរស មានសិទ្ធជាងនារី។ ចំនែកឯនារីដែល ត្រូវបានគេ ចាប់រំលោភហើយ គឺត្រូវបានសង្គមស្អប់ខ្ពើម និង ចាត់ទុក ដូចជាស្រីពេស្យា អីចឹងដែរ។ អ្វីដែលធ្វើឲ្យ គាត់បារម្មណ៍ ពីជីវិត របស់កូនស្រី ទៀតនោះ គឺនាង មិនមាននរណា គេយក ធ្វើជាប្រពន្ធ ហើយបទពិសោធន៍មួយនេះ គឺជារឿង ដ៏គួរឲ្យអាម៉ាស សម្រាប់គ្រួសារ របស់លោក ខ្លាំងណាស់។

ចំនែកឯ លោកវេជ្ជបណ្ឌិត ដែលព្យាបាល ក្មេងស្រី គួរឲ្យអាណិតរូបនេះ បាននិយាយថា គាត់សង្ឃឹមថា នាងនឹងអាច ឆ្លងផុត ដំណាក់កាលនេះ ហើយ អាចជាសះស្បើយបាន។ ប៉ុន្តែ គាត់មិនច្បាស់ទេថា តើនាងអាច ត្រលប់ទៅរស់នៅ ក្នុងភូមិបាន ឫ យ៉ាងណា ព្រោះតែ នាងត្រូវមនុស្សគ្រប់គ្នា ដឹងពី ហេតុការណ៍រំលោភនេះ ទៅហើយ។ ដូច្នេះ នៅពេលដែលនាង ជាសះស្បើយ គឺឪពុកម្តាយនាង អាចឲ្យនាង ស្នាក់នៅក្នុង កន្លែងមើលថែទាំ កុមារ ដែលជាជនរងគ្រោះ ដោយសារ ការចាប់រំលោភ មិនតែប៉ុណ្ណោះទេ នាង ក៏អាចទទួលការអប់រំ នៅទីនោះបាន ផងដែរ។

យ៉ាងណាមិញ ជនសង្ស័យ ដែលទាក់ទង ក្នុងករណី ចាប់រំលោភនេះ ត្រូវបានប៉ូលីស ចាប់ខ្លួនហើយ ផងដែរ ប៉ុន្តែ ឪពុករបស់ក្មេងស្រីនេះ មិនសង្ឃឹមថា នឹងទទួលបាន យុត្តិធម៌ទេ ពីព្រោះគាត់ យល់ឃើញថា រដ្ឋាភិបាល ដែលដឹកនាំ ប្រទេសគាត់ គឺមិនយកចិត្តទុកដាក់ នឹងអ្នកក្រទេ ហើយ ប្រសិនបើ តុលាការ មិនផ្តល់យុត្តិធម៌ និង ដាក់ទោស ជនល្មើស ឲ្យសមនឹងទង្វើ របស់គេទេ គាត់នឹងនាំយក កូនៗ របស់គាត់ ៦ នាក់ ទៅសំលាប់ នៅពីមុខ វិមានប្រធានាធិបតី តែម្តង  រួចគាត់ និង នាំប្រពន្ធ ចាកចេញ ពីប្រទេស អាហ្វហ្គានីស្ថាន តែម្តង រីឯប្រពន្ធ និង ម្តាយរបស់គាត់ នឹងស្ម័គ្រចិត្ត សំលាប់ខ្លួន ជាមួយកូនៗ នៅទីនោះដែរ ដើម្បីឲ្យគ្រប់គ្នាបានដឹង៕

ឪពុករបស់ក្មេងស្រីរងគ្រោះ 

ក្មេងស្រីរងគ្រោះ និង យាយរបស់នាង ធ្វើដំនើរទៅកាន់មន្ទីពេទ្យ

ចង់ដឹងកាន់តែច្បាស់សូមទស្សនារីដេអូទាំងអស់គ្នា ៖ 


ប្រភព ៖  BBC

ដោយ ៖ ណា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម