រថយន្ត​បុកគ្នា នៅ​ស្រុកអូរាំង ស្លាប់​មន្ត្រីប៉ូលីស​ម្នាក់

 
 

មណ្ឌលគិរីៈ ករណីគ្រោះថ្នាក់ ចរាចរណ៍ មួយបង្កឡើង ដោយរថយន្ត និងរថយន្តបាន បុកគ្នាពេញទំហឹង នៅស្រុកអូររាំង បណ្តាលអោយ មន្ត្រីប៉ូលីសម្នាក់ ស្លាប់បាត់បង់ ជីវិតក្នុង ហេតុការណ៍នេះ ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើ ដែលបានកើតឡើង កាលពីវេលាម៉ោង ១២និង១២នាទី នារសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ត្រង់ចំណុចកែង ស្នាក់ការអភិរក្ស ជីវៈចំរុះ អូររាំង តាមបណ្តោយ ផ្លូវលេខ៧៦ ស្ថិតនៅភូមិ អណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ សាក្សីនៅកន្លែង កើតហេតុ បានប្រាប់អោយដឹងថា មុនពេលកើតហេតុគេ បានឃើញរថយន្តម៉ាក កាមឺរី ហើមពណ៍ខ្មៅ សេរី៩៥ អត់ស្លាកលេខមួយគ្រឿង ផ្ទុកឈើប្រណិតពេញ ចរាចរណ៍ចេញពី ស្រុកអូររាំងឆ្ពោះ ទៅស្រុកកែវសីមា អ្នកបើករថយន្ត ជួបគ្រោះថ្នាក់នេះ ជាមន្ត្រីប៉ូលីស ប៉ុស្តិ៍សែនមនោរម្យ ស្រុកអូររាំង ។

ប្រភពព័ត៍មាន បានបន្តទៀតថា នៅពេលរថយន្តដឹកឈើនោះ បើកបរយ៉ាងលឿន ស្រាប់តែជួប និងផ្លូវកោងមុខ ស្នាក់ការអភិរក្សអូររាំង ក៍ជ្រុលចង្កូតទៅបុកពេញ ទំហឹងជាមួយ និងរថយន្តម៉ាក ហ៊ីយ៉ានដាយ ១តោនកន្លះ ដឹកស្រាបៀរអង្គរ របស់អាជីវករ នៅខេត្តមណ្ឌលគិរី ពេញទំហឹងបណ្តាល អោយមន្ត្រីប៉ូលីស រូបនោះស្លាប់ បាត់បង់ជីវិត តែម្តងទៅ ។ រីឯរថយន្ត ដឹកស្រាបៀរនោះ គឺពុំមានរងគ្រោះថ្នាក់ អ្វីនោះឡើយ រហូតមកដល់ពេលនេះ គេពុំទាន់ដឹងច្បាស់ ថាភាគីទាំពីរ ជួបហេតុការណ៍នេះ ភាគីខាងណាជា អ្នកបង្កអោយបាន ច្បាស់លាស់នៅឡើយទេ ។

លោក ឈុន ពេជ្រ អធិការរងស្រុកអូររាំង បានអោយដឹងថា អ្នកស្លាប់ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍នោះ និងម្ចាស់រថយន្តម៉ាក កាមឺរីហើម សេរី95 ពណ៍ខ្មៅ នោះជាមន្ត្រីប៉ូលិសប៉ុស្តិ៍ សែនមនោរម្យ ស្រុកអូររាំង មានឈ្មោះ អ៊ុន សុគឹម និងជាកូនប្រសារ របស់លោក ញ៉ឹក ចាន់ថុល នាយប៉ុស្តិ៍សែនមនោរម្យ ស្រុកអូររាំងនេះ ។ អធិការរងរូបនេះ ក៍បានទទួលស្គាល់ថា រថយន្តកាមឺរីហើមនោះ ពិតជាមានផ្ទុកឈើ ប្រណិតមែន ប៉ុន្តែរូបលោកហាក់បី ដូចជាពុំហ៊ាន ធ្វើអត្ថាធិប្បាយ អោយបានវែងឆ្ងាយឡើយ ។ រីឯការចាត់ការ ទៅតាមនិតិវិធីនោះ ត្រូវបានធ្វើការប្រគល់ ករណីនេះទៅអោយ ការិយាល័យ ជំនាញចរាចរណ៍ ផ្លូវគោកខេត្ត ជាអ្នកចាត់ការ ។

គួរបញ្ជាក់ថា បើយោងទៅ តាមប្រភពព័ត៍មាន របស់សហគមន៍ ការពារព្រៃឈើ នៅក្នុងតំបន់នេះ បានប្រាប់ថា សព្វថ្ងៃនេះពួកគាត់បាន សង្កេតមើលឃើញថា មានមន្ត្រីខិលខូចមួយ ចំនួនស្ទើរតែ គ្រប់អង្គភាពនៅ ស្រុកអូររាំង អាងអំណាច អាងតួនាទី ផងនោះកំពុង យកតួនាទី របស់ខ្លួនមក ប្រព្រឹត្តបទល្មើស ដូចជាមន្ត្រីខ្លះ ជាមេឈ្មួញ ទិញឈើស្តុក ដើម្បីលក់បន្ត និងមន្ត្រីខ្លះ បានទិញម៉ាស៊ីន ត្រង់សឺន័រអាឈើ អោយប្រជាពលរដ្ឋចូល កាត់ព្រៃយកមកលក់ អោយខ្លួនជាដើម ហើយមន្ត្រីខិលខូចមួយ ចំនួននោះដូច មន្ត្រីយោធាស្រុក មន្ត្រីប៉ូលីសស្រុក និង ប៉េអឹមស្រុក នេះផ្ទាល់តែម្តង ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម