ពេជ្រខៀវ មួយគ្រាប់ មានតម្លៃ រហូតដល់ ៣២.៦ លានដុល្លារអាមេរិក

 
 

បរទេស៖ ពេជ្រពណ៌ខៀវដ៏ធំ ស្រស់ស្អាត និង ភ្លឺចែងចាំង មួយគ្រាប់ ត្រូវបាន អ្នកប្រមូលទិញ ត្បូងពេជ្រ មិនបញ្ចេញ ឈ្មោះម្នាក់ បានដេញថ្លៃ ឈ្នះ និង ទទួលបាន គ្រាប់ពេជ្រនេះ ជាកម្មសិទ្ធ ក្នុងតម្លៃ រហូតដល់ ៣២.៦ លានដុល្លារអាមេរិក។

អ្នកប្រមូលទិញ មិនបញ្ចេញឈ្មោះនេះ មកពី ទីក្រុងហុងកុង បានចំណាយលុយ ដ៏ច្រើន ដើម្បីដេញថ្លៃយក ពេជ្រខៀវ ដែលមានទម្ងន់ ៩.៧៥ ការ៉ាត់ ដោយ យកឈ្នះ គូប្រកួតប្រជែង ៦នាក់ ផ្សេងទៀត។ តាមរយៈតម្លៃ នៃពេជ្រខៀវនេះ បានឲ្យពេជ្រនេះ ជាពេជ្រពណ៌ខៀវ ដែលមានតម្លៃជាង ពេជ្រខៀវដទៃទៀត ដែលតម្លៃពេជ្រ លក់កាលពីឆ្នាំ ២០០៨ បានតែ ២៤.៣ លានដុល្លារប៉ុណ្ណោះ។

ចំពោះ ពេជ្រដ៏ធំ មួយនេះ ពីមុនជា កម្មសិទ្ធរបស់ មហាសេដ្ឋីម្នាក់ ឈ្មោះ Rachel Mellon មានឈ្មោះក្រៅថា Bunny  ហើយគាត់ទើបតែ បាន ស្លាប់ កាលពី ខែមីនានេះ ក្នុងអាយុ ១០៣ ឆ្នាំ។ គាត់ជា ស្ត្រីមេម៉ាយ ដែលបាន ទទួលមរតក ដ៏ច្រើន និង ជាមនុស្សម្នាក់ដ៏ មានទ្រព្យសម្បត្តិ ច្រើនជាងគេ នៅអាមេរិកផងដែរ។ លើសពីនេះ គាត់ក៏ទទួលបាន មរតកជាច្រើន ដោយសារតែ ជីតារបស់គាត់ ជាអ្នកបង្កើត ទឹកថ្នាំខ្ពុលមាត់ Listerine ផងដែរ។

យ៉ាងណាមិញ លោកស្រី Bunny និង ប្តីរបស់គាត់ កាលដែលនៅរស់ គឺជាអ្នកដែល ចូលចិត្តប្រមូល ទិញ វត្ថុសិល្បៈ ហើយវត្ថុទាំងនោះ ភាគច្រើន ត្រូវបានពួកគាត់ បរិច្ចាគ ជាទ្រព្យសម្បត្តិជាតិ(សហរដ្ឋអាមេរិក)។ រីឯ ពេជ្រពណ៌ខៀវនេះ វិញ ត្រូវបានលក់ដេញ ថ្លៃ ជាមួយ ទ្រព្យរបស់ពួកគាត់ ដែលបាន រក្សាទុក ដោយក្រុមហ៊ុន ដេញថ្លៃដ៏ល្បី Sotheby ៕


រូបភាពៈ ពេជ្រពណ៌ខៀវ ត្រូវបានគេដេញថ្លៃក្នុងតម្លៃ ៣២.៦ លានដុល្លារអាមេរិក


លោកស្រី Rachel Mellon ជាម្ចាស់ពេជ្រខៀវនេះ ពីមុន

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម