អ.ហ ស្ទឹងមានជ័យ ឃាត់ខ្លួនយុវជន ៣នាក់ ពាក់ព័ន្ឋនឹងដាក់ ដាវសាំម៉ូរ៉ៃ តាមខ្លួន
ភ្នំពេញ ៖ អាវុធហត្ថ ខណ្ឌមានជ័យបានឃាត់ខ្លួនយុវជន ៣នាក់នៅចំណុច ផ្លូវបេតុង ចេញពីផ្លូវ មុន្នីរ៉េតហួសក្លឹប ឌឹម៉ូន ប្រហែល ៣០០ ម៉ែត្រ ដែលឋិតនៅភូមិ ដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ កាលពីវេលាម៉ោង១២និង១២នាទីយប់ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ បន្ទាប់ពីពួកគេ ទាំង៣នាក់ ជិះម៉ូតូម៉ាកអ៊ែរប្លែកមួយគ្រឿង ដោយមានលាក់នូវ ពូថៅ និងដាវសុំាម៉ូរៃ ជាច្រើន ដាវក្នុង កែបម៉ូតូ ។
លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ ដែលតែងតែដឹកនាំកម្លាំង ប្រជាការពារចេញ ល្បាតក្នុងភូមិសាស្ត្រ បានអោយដឹងថា ជន សង្ស័យទាំង៣នាក់មានឈ្មោះ ទី១-ឈ្នោះ ហឿ ហ៊ុយ អាយុ ២៥ឆ្នាំ ភេទប្រុស មានស្រុកកំណើត នៅស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម, ទី២-ឈ្មោះ រ៉ា រិទ្ធិ អាយុ ១៩ ឆ្នាំ ស្នាក់នៅ ភូមិវិហារខ្ពស់ ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ និងទី៣-ឈ្មោះ ម៉ង ភាព អាយុ ១៨ឆ្នាំ ស្នាក់នៅ ភូមិ ត្រពាំងចាន់ ស្រុកក្រចាប់ ខេត្តកំពង់ឆ្នាំង។
មុននឹងឈាន ដល់ឃាត់ខ្លួន ជនសង្ស័យទាំងបីនាក់ ខាងលើ គឺកម្លាំងប្រជាការពារ សង្កាត់ស្ទឹងមានជ័យ និងកម្លាំង អាវុធហត្ថខណ្ឌមានជ័យ បានជិះម៉ូតូល្បាតក្នុងមូលដ្ឋានរបស់ខ្លួន លុះមកដល់វេលាកើតហេតុ ស្រាប់តែប្រទះ ឃើញ ជនសង្ស័យទាំងបីនាក់ជិះម៉ូតូឌុប យ៉ាងលឿន ឃើញដូច្នេះ កម្លាំងក៏បានដេញតាម និងហៅអោយឈប់ ហើយធ្វើឆែកឆេរ ក៏រកឃើញ ពូថៅ ដាវសុំាម៉ូរ៉ៃ និងឧបករណ៍ ប្រព្រឹត្តបទល្មើស ជាច្រើនទៀត ដែលលាក់ទុក ក្រោមកែបម៉ូតូ ទើបធ្វើការឃាត់ ខ្លួនភ្លាមតែម្តង។
ក្នុងការឃាត់ខ្លួននេះ កម្លាំង សមត្ថកិច្ចដកហូតបាន ដាវសាំម៉ូរ៉ៃចំនួន ៣ដើម ពូថៅមួយ និងដប់ស្រាសាច់ដុំ ៣ដបដែលដាក់ទឹកកន្លះៗ នៅក្នុងកែបម៉ូតូ។
ក្រោយឃាត់ខ្លួនភ្លាមៗ ជនសង្ស័យទាំងបីនាក់និងវត្ថុតាង ត្រូវបញ្ចូនទៅកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ ការបន្ត៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!