អ្នកនំាពាក្យ​អគ្គស្នងការ​នគរបាល ជាតិ ៖​ ករណី បាញ់​សម្លាប់ ​លោកឧកញ៉ា ​អ៊ឺង ម៉េងជឺ ​សមត្ថកិច្ច​បានទទួល ​ព័ត៌មានមួយចំនួន ហើយ​

 
 

រាជធានីភ្នំពេញ ៖ ករណីបាញ់សម្លាប់ ថៅកែក្រុមហ៊ុន ស៊ីម៉ង់ត៍ពេជ្រ លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីយប់ ថ្ងៃទី២២ វិច្ឆិកាម្សិលមិញនេះ ប៉ូលិស ជំនាញ បានពិនិត្យរូបភាព រួចរាល់ហើយ និងកំពុងស្រាវជ្រាវបន្ត ហើយមកដល់ពេលនេះ សមត្ថកិច្ចបានទទួល ព័ត៌មានមួយចំនួន ហើយ ។

នេះបើយោងតាម អ្នកនំាពាក្យអគ្គស្នងការ នគរបាលជាតិ ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក គៀត ចាន់ថារិទ្ឋ ។

គួរបញ្ជាក់ថា បុរសម្នាក់ត្រូវ ខ្មាន់កាំភ្លើងបាញ់ស្លាប់ នៅនឹងកន្លែងកើត ហេតុ ខណៈចុះពីលើរថយន្ត បំណងទៅទិញផ្លែឈើ បង្កឱ្យមានការ ភ្ញាក់ផ្អើលនៅ ម៉ោង៧និង១៨នាទីយប់ ថ្ងៃទី ២២ វិចិ្ឆកា ២០១៤ នៅចំណុច មុខហាងលក់ផ្លែឈើ <<ឡោ តិចសេង>> តាមផ្លូវព្រះសីហនុ កែងនឹងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់ ទួលស្វាយព្រៃ២ ខណ្ឌចំការមន  ។

បុរសរងគ្រោះត្រូវ បានគេស្គាល់ថាជាឧកញ្ញ៉ា អឹុង ម៉េងជឺ អាយុ៤០ឆ្នាំ ជាថៅកែក្រុមហ៊ុន ស៊ីម៉ង់ត៍ពេជ្រ បច្ចុប្បន្នរស់នៅ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ  ។

ប្រភពពីសាក្សីនៅ កន្លែងកើតហេតុបាន ឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះ បានជិះរថយន្ត ម៉ាកឡិចស៊ីស ៥៧០ ពណ៌ឈាម ជ្រូកមួយ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2M-1683 បំណងមកទិញផ្លែឈើ ។ ខណៈបើករថយន្ត មកដល់មុខហាង លក់ផ្លែឈើ <<ឡោ តិចសេង>> បុរស រងគ្រោះបាន ចុះពីលើរថយន្តបាន ប្រហែល៣ជំហាន ស្រាប់តែត្រូវខ្មាន់ កាំភ្លើងពីរនាក់ ជិះម៉ូតូហុងដាឌ្រីម សេ១២៥ មួយគ្រឿងមក ដល់បានដក កាំភ្លើង បាញ់ស្រោចមកលើ បុរសរងគ្រោះ បណ្តាលឱ្យ ដួលផ្កាប់ មុខស្លាប់ភ្លាមមួយ រំពេចនៅនឹង កន្លែងកើតហេតុ ។ 

ចំណែកជនដៃ ដល់ទាំងពីរនាក់ បានឡើងជិះម៉ូតូ គេចខ្លួនបាត់ស្រមោល សូន្យឈឹងតែម្តង ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ ទាំងពីរនាក់ ខាង លើនេះ បានប្រើកាំភ្លើងម៉ាក ឡុក CZ 89 ក្នុងការបាញ់ប្រហារ ហើយបានបាញ់ អស់ចំនួន១០គ្រាប់ ប៉ុន្តែផ្ទុះតែ៦ គ្រាប់ ប៉ុណ្ណោះ ហើយគ្រាប់ចំនួន៤ ក្នុងចំណោមគ្រាប់កាំភ្លើង ៦គ្រាប់ដែលផ្ទុះ បានបាញ់ធ្លាយចូល ទៅក្នុងខ្លួនរបស់ជន រងគ្រោះបណ្តាលឱ្យ ស្លាប់បាត់បង់ ជីវិតភ្លាមៗ ។

បើតាមស្នងការរង នគរបាលរាជធានីភ្នំពេញ លោកជួន ណារិន្ទ បានសន្និដ្ឋានជា ជំហានដំបូងប៉ុន្មាននាទី ក្រោយកើតហេតុថា ករណីបាញ់ សម្លាប់នេះ គឺផ្តើមចេញ ពីរឿងគំនុំ ប៉ុន្តែមិនទាន់ដឹងថា ជាគំនុំរវាង វិវាទគ្រួសារ ឬក៏ជាគំនុំរវាងដៃគូររកស៊ីនោះទេ ។ លោកបានបន្តថា ជនដៃដល់ មិនមែនជាមនុស្ស ធម្មតានោះទេ គឺជាឃាតករ ដៃឆើតដ៏សាហាវ ដែលធ្លាប់ហ្វឹកហ្វឺន យ៉ាងល្អក្នុងការបាញ់អាវុធ ។ ដោយឡែក ប្រភពពីប្រជាពលរដ្ឋ ក៏ដូចជាមនុស្សមួយចំនួន ដែលស្គាល់ជនរងគ្រោះ បានអះអាងថា លោកឧកញ៉ា អ៊ឹង ម៉េងជឺ និងភរិយាឈ្មោះ តាំង គឹមឆេង ដែលជាថៅកែ ហាងពេជ្រហុង កុង មានទីតាំងនៅជិត ផ្សារថ្មីនោះគឺលោកទាំងពីរ នាក់ជាមនុស្ស ស្លូតត្រង់ ចូលចិត្តធ្វើបុណ្យ និង ជួយមនុស្សចាស់ជរា ជាច្រើនមកហើយ ។

សពត្រូវបាន សមត្ថកិច្ចដឹក តាមរថយន្ត សាមុយបញ្ចូនត្រឡប់ទៅ កាន់លំនៅឋានរបស់ លោកឧកញ៉ា នៅសង្កាត់ភ្នំពេញថ្មី ដើម្បីធ្វើបុណ្យ តាមប្រពៃណី ៕

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម