ពេជ្រ សោភា បដិសេធ ដំណឹងរៀប ការដើមឆ្នាំ ២០១៥
ភ្នំពេញ៖ តារាចម្រៀង និងជាគ្រូបង្វឹក ដ៏ល្បីល្បាញ នាង ពេជ្រ សោភា ថ្មីៗនេះ ត្រូវបានបណ្ដាញ សារព័ត៌មាន ក្នុងស្រុក មួយចំនួន ចុះផ្សាយជាហូរហែថា កំពុងត្រៀមខ្លួន ចូលរោង ការឆាប់នេះ ដែល ម្ដាយរបស់ នាង កំពុងតែរៀបចំ កក់រោងកក់ហាង បណ្ដើរៗ និងរកទីតាំង ឲ្យបានល្អ ។ ព័ត៌មានមួយ ចំនួននោះ បាននិយាយថា នាងមិនមែន ជាអ្នករៀប ចំកម្មវិធី មង្គលនោះឡើយ ពោលគឺ នៅលើ ម្ដាយទាំងស្រុង ។ ចំណែកឯកាលបរិច្ឆេទ នៃពិធីមង្គលការវិញ យ៉ាងយូរ បំផុតដើម ឆ្នាំ២០១៥ ខាងមុខ ។ ក្រោយពិធី មង្គលបញ្ចប់ ពេជ្រ សោភា នឹងនាំម្ដាយទៅសំងំ សោយសុខនៅ លើទឹកដី ចាយប្រាក់ដុល្លារ នោះហើយ ។
ជំនួបតាមសារ អេឡិចត្រូនិកមួយ ពេជ្រ សោភា បាននិយាយប្រាប់ LookingTODAY ថា "ខ្ញុំមិន បាន និយាយអ្វី ដែលគេ បានចុះផ្សាយផង ចុះហេតុអ្វីក៏ដឹងច្បាស់ ជាងខ្ញុំម្ល៉េះ ? ខ្ញុំមិន បានគិតគូ គំរោងរៀប អាពាពិហ៍ ពិពាហ៍ នៅឡើយទេ ម្ដាយខ្ញុំ ក៏ដូចគ្នា តើអ្នកណាជា អ្នកនិយាយ ឬអ្នកកាសែត ការខ្លួនឯង ? " ។
ថ្វីត្បិតតែ តារាចម្រៀង ពេជ្រ សោភា មិនបានបញ្ចាក់ ពីកាលបរិច្ឆេទ ពិតប្រាកដណាមួយ ប៉ុន្តែនាង ធ្លាប់បាន និយាយថា កម្មវិធីមង្គលនេះ អាចរៀបតែ៣០តុប៉ុណ្ណោះ សម្រាប់អ្នក សិ្នទ្ធស្នាល និង សាច់ញាតិ នាងប៉ុណ្ណោះ ។ សម្រាប់អ្នក សិល្បៈវិញ គឺតែអ្នកសិ្នទ្ធស្នាលប៉ុណ្ណោះ ព្រោះនាង ធុញថប់ នឹងការអួត អាងគ្នា ឲ្យតែមានកម្មវិធីអ្វីមួយ តែងតែ ប្រជែងគ្នា តុបតែងខ្លួន ប្រជែងឡានទំនើបៗ ធ្វើឲ្យនាង ហត់នឿយណាស់ ចូលចិត្តជីវិត បែបសាមញ្ញាៗ ធម្មតា ដូចនេះបាន ជានាងកម្រ ចូលរួមកម្មវិធីតារាៗ ណាស់ លើកលែងតែ អ្នកដែលស្គាល់ ជិតដិតបំផុត ទើបចូលរួម ។
គួរបញ្ជាក់ថា អនាគតតួអង្គកូនកំលោះ ជាបុរសពោះម៉ាយ ត្រូវបានគេស្គាល់ថា មានឈ្មោះ លោក ឡៅ ឆាលី ជាមុខងារ ជានាយទាហាន អាមេរិក បានលែងលះ ជាស្ថាពររួចហើយ ជាមួយ ប្រពន្ធដើម ដូចនេះ ពេជ្រ សោភា មិនបាច់ព្រួយចិត្តរឿងអនាគតប្ដីនាង ថា ជំពាក់ជំពិន ជាមួយអ្នកណាទៀតទេ គឺជារបស់នាងផ្ដាច់មុខ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!