ដឹកគោទៅ ស្រុកយួនក្រឡាប់ ចូលប្រឡាយងាប់ ៣១ក្បាល
ខេត្តកំពត៖ រថយន្តមួយគ្រឿង ប្រភេទសណ្តោងកន្ទុយ ដែលគេនាំគ្នាហៅ បែបសាមញ្ញថា «អាខ្លាពាំ» ដែលដឹកគោ ទៅស្រុកយួន បាន ក្រឡាប់ ធ្លាក់ប្រឡាយ បះជើងឡើងលើកប់់ ក្នុងទឹក ធ្វើឱ្យគោ ប្រមាណជិត ៤០ក្បាលងាប់ កាលពីវេលា ម៉ោង៣រសៀល ថ្ងៃទី២០ វិច្ឆិកា នៅលើកំណាត់ ផ្លូវក្រាលក្រួស ក្រហមមួយខ្សែ ដែលនៅចម្ងាយតែ ១គីឡូម៉ែត្រទៀត ដល់ព្រំដែនវៀតណាម ទៅហើយ ក៏ជួបឧបទ្ទវហេតុ នេះ នៅក្នុងភូមិខ្នាយ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ។ រហូតមកដល់វេលា រសៀលថ្ងៃទី២១ វិច្ឆិកា ខ្មោចគោដែលងាប់ កប់ក្នុងទឹក ស្រង់ បានបណ្តើរៗហើយ នៅច្រើនក្បាលទៀត ងាប់កប់ក្នុងភក់ មិនទាន់ស្រង់យកបាន ។ រីឯរថយន្តក៏មិនទាន់ ស្ទូចឡើងគោកបាន នៅ ឡើយទេ ។
អ្នកមើលការ ខុសត្រូវនៅកន្លែង មានគ្រោះថ្នាក់ បាននិយាយថា រថយន្តប្រភេទខ្លាពាំ សណ្តោង រុឺម៉កវែងនេះ ដឹកគោមានតូចមាន ធំចំនួន ១០៦ ក្បាល ក្នុងទិសដៅពីជើង ទៅត្បូងឆ្ពោះ ទៅស្រុកយួន តែពេលមកដល់ ចំណុចខាងលើ ក៏បានបង្កើនល្បឿន ប្រុងជែងរថយន្តដឹក ស្រូវ ដែលបើកបរ យឺតៗនៅខាង មុខ មិនដឹងយ៉ាងម៉េច ក៏ស្រុតកង់រុឺម៉ក ទាញផ្អៀងដាច់ ក្រឡាប់ចូលទៅក្នុង ទឹកប្រឡាយដែល មានជម្រៅ ទឹក ជាងមួយ ម៉ែត្រ សង្កត់ គោឈ្លក់ទឹក ឈ្លក់ភក់ ងាប់ទាំងតូច ទាំងធំរដូករណែល ។ អ្នកទទួលខុសត្រូវ នៅទីនោះនិយាយថា កុំអីមិនមាន គោ ងាប់ច្រើន បែបនេះទេ តែធម្មតារថយន្ត ដឹកគោត្រូវ ចងឈើ ពីលើគោបន្ថែម ខ្លាចគោផ្លោះរួច ។ លុះពេលក្រឡាប់ គោប្រៀបដូចជាប់ ក្នុង ទ្រុង ហើយលិចក្នុង ទឹកជម្រៅ ជាងមួយម៉ែត្រទៀតនោះ ក៏ឈ្លក់ងាប់ជា ច្រើនក្បាលបែបនេះ ប៉ុន្តែមានភាគច្រើន បានស្ទុះជាន់គ្នារត់រួចដែរ ។
គេមិនទាន់ដឹងថា អ្នកបើករថយន្ត បណ្តាលឱ្យងាប់សត្វ ច្រើនបែបនេះ ត្រូវមានទោសពៃរ៍ ឬក៏អត់នោះទេ ។ យ៉ាងណាក៏ដោយ ពេលកើត ឧប្បត្តិហេតុ អ្នកបើកបរ រថយន្តបានរត់គេច ខ្លួនបាត់ទៅហើយ អត់ឱ្យមាន ទោសទាន់ទេ ។ ចំណែកខ្មោចគោ ត្រូវក្រុមកម្មករ ចុះរាវក្នុងទឹក សែងចេញតាំងពី ម៉ោង២រសៀល រហូតម៉ោងជិត៥ល្ងាច ថ្ងៃទី២០ វិច្ឆិកា យកខ្មោចគោ ចេញមិនទាន់អស់ទេ ប៉ុន្តែគេឃើញក្រុម ឈ្មួញ វៀតណាម ឡើងមកចាំទិញ គោដែលងាប់ និងនៅរស់ជា បន្តបន្ទាប់ ។ ការយឺតយ៉ាវមិនទាន់ ស្រង់ខ្មោចគោអស់ និងមិនទាន់ស្រង់ រថយន្ត ឡើងគោក គឺដោយសាររង់ចាំ រថយន្តស្ទូច ។
ប្រភពព័ត៌មានចុង ក្រោយរាយការណ៍មកថា រហូតមកដល់ល្ងាច ថ្ងៃទី២១ វិច្ឆិកា នេះ រថយន្តដែលធ្លាក់ចូល ទឹកបានស្ទូចឡើងគោកហើយ ។ តំណាងក្រុមហ៊ុន ដែលទៅចាត់ចែងក្នុងរឿងនេះ បាននិយាយថា គោតូចធំដែល ងាប់ពិតប្រាកដមាន ចំនួន៣១ក្បាល ។ ក្រៅពីនោះ សុទ្ធតែបាក់ជើង របួស ត្រូវបានចាប់ចង ប្រមូលទុកម្តុំ ហើយត្រូវបានលក់ ទៅឱ្យឈ្មួញវៀតណាម ទូទាត់លាត់សើយ ភ្លាមៗអស់ទៅហើយ ដែរ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!