រំជួលចិត្តណាស់! លោកយាយវ័យ ១០០ឆ្នាំ ទៅហើយ ទើបតែបានឃើញ សមុទ្រ ជាលើកដំបូង ក្នុងជីវិត (វីដេអូ)

 
 

អាមេរិក៖ នេះពិតជារឿង គួរឲ្យកំសត់សម្រាប់ លោកយាយម្នាក់បាន ចំណាយពេល វេលាមួយជីវិត រវល់ រស់នៅ ក្នុង កសិដ្ឋាន ក្នុងតំបន់ជនបទ ដោយបេះផ្កា កប្បាស និង ចិញ្ចឹមបីបាច់ កូនៗរបស់ គាត់ បួននាក់ ហើយនិងមិន មានពេលវេលា ថវិកា ដើម្បីធ្វើ ដំណើរកំសាន្ត និង មិនដែល បាន ស្គាល់ទឹកសមុទ្រ ឬ ជាន់លើខ្សាច់សមុទ្រ ម្តងណានោះឡើយ។

លោកយាយ Ruby Holt  បច្ចុប្បន្នវ័យ ១០០ឆ្នាំ បានរស់នៅ ក្នុងកសិដ្ឋានមួយ ក្នុងរដ្ឋ Tennessee សហរដ្ឋអាមេរិក មិនដែល បានឃើញ ទេសភាពមហាសមុទ្រ និង ដើរជាន់លើ ខ្សាច់ និង ទឹកសមុទ្រ។ លោកយាយ ក៏បាននិយាយថា គាត់រវល់ចិញ្ចឹមបី បាច់កូនចំនួន ៤នាក់ ហើយ កសិដ្ឋាននិង ការងារក្នុង រោងចក្រ ផលិតខោអាវពី កប្បាសតែងតែរវល់ជាប់ គ្មានពេល ដើរកំសាន្ត ដូចអ្នកដទៃ នោះឡើយ។ គាត់បន្ថែមថា គាត់បានលឺ គេនិយាយពី ភាពស្រស់ស្អាត និង ធំល្វឹងល្វើយ នៃមហាសមុទ្រ និង ទឹកសមុទ្រ ធ្វើឲ្យគាត់ចង់ឃើញ ប៉ុន្តែគាត់គ្មានឱកាស បានឃើញដូចគេឡើយ ។

ប៉ុន្តែបំណងប្រាថ្នារបស់ លោកយាយ គឺបានត្រូវ សម្រេចដូចការប៉ង់ ក្រោយពីបណ្តាញ សារព័ត៌មាន របស់អាមេរិកមួយ The Colombia Daily Herald បានដឹងពី រឿងលោកយាយរូបនេះ ប្រាថ្នាចង់ ទៅដល់សមុទ្រ រួចមក។ សារព័ត៌មាននេះ ក៏បានរៀបចំ ដំណើរកំសាន្តមួយ ផ្តល់ឲ្យ លោកយាយ បានទៅទស្សនា មហាសមុទ្រនៅ ឆ្នេរស្រស់ស្អាតមួយ ហៅថា Perdido ដើម្បីឲ្យលោកយាយ បានដើរជាន់ លើឆ្នេរខ្សាច់ ជាលើកដំបូង ក្នុងជីវិតរបស់គាត់។

ក្នុងនោះ បើតាមវីដេអូឃ្លីប បានបង្ហាញថា លោកយាយ Holt បានសើច និង ញញឹមនៅពេល ជើងរបស់គាត់ បានប៉ះទឹកសមុទ្រ ជាលើកដំបូង ហើយគាត់ ក៏បាន ប្រឹងដើរ ដោយប្រើឧបករណ៍ សំរាប់ចាស់ជរា នៅលើឆ្នេរខ្សាច់ យ៉ាងសប្បាយរីករាយ ផងដែរ៕




រូបភាពៈ លោកយាយRuby Holt វ័យ ១០០ឆ្នាំ ពេលបានជាន់ទឹកសមុទ្រជាលើកដំបូង




តើប្រិយមិត្ត យល់ដូចម្តេចដែរ ?

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម