កាលនៅរស់ ស្រឡាញ់គ្នា ឪពុក-ម្ដាយ តាមបំបែក ពេលស្លាប់ យកសពកប់ក្នុងផ្នូរ តែមួយរួមគ្នា
ពោធិ៍សាត់ ៖ ដោយមិនអាចរារាំង កំសួរស្នេហ៍ប្រកាន់វណ្ណៈបាន រវាងកំលោះ ក្រមុំជាជនជាតិវៀត ណាម រស់ផ្ញើប្រាណ លើបឹងទន្លេសាប រហូតចុងក្រោយពួកគេ សុខចិត្ដលេបថ្នាំ សម្លាប់ខ្លួន រួមគ្នានៅលើ ទូក ដើម្បីបញ្ចប់ រនាំងស្នេហ៍ ដែលឃាឃាំង ដោយអាណា ព្យាបាល ខាងប្រុស ឥឡូវអ្វីៗ ក៏បានហួសអស់ ទៅហើយ រីឯអាណាព្យា បាលទាំង សងខាង ក៏បានទុនចិត្ដទុនកាយ ហើយសម្រេច ធ្វើបុណ្យ និងបញ្ចុះ សពរួម គ្នា ដើម្បីបំពេញបំណង កូនៗ កាលនៅរស់ ដែលស្រឡាញ់គ្នាស្ទើរលេប ។
តាមសេចក្ដីរាយការណ៍ ពីអ្នកភូមិនៃ កំលោះក្រមុំស្នេហាស្មោះស្ម័គ្រខាងលើបាន ឱ្យដឹងថា ក្រោយពី ប្រកាន់ ជំហរ តឹងរឹងដាច់ខាត មិនឱ្យកូនៗ ទាំង២ ស្រឡាញ់ និងរៀប ការជា មួយគ្នា ដោយសារតែ ភាគី ខាងប្រុស ជាអ្នកមាន ជីវភាពធូរធា និងភាគីខាងស្រី ជាជនក្រីក្រ រហូតធ្វើឱ្យ កូនៗជាទី ស្រឡាញ់ របស់ ពួកគេ ជ្រើសរើសយក ផ្លូវស្លាប់ដើម្បី បញ្ចប់រនាំស្នេហ៍ខាង លើនេះរួចមក អាណាព្យាបាល ទាំងសងខាង ក៏បានស្រុះស្រួល រៀបចំពិធី បុណ្យសព និងធ្វើពិធីបញ្ចុះនៅ ក្នុងផ្នូររួមគ្នា ដោយគ្រាន់ តែដាក់នៅក្នុង ក្ដារមឈូសផ្សេង គ្នាតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១២កណ្តាលអាធ្រាត្រថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅលើ ទូកក្នុងព្រៃ របោះលើផ្ទៃ បឹងទន្លេសាប ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទឹល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ទាំងរូបកាយឱប គ្នាយ៉ាងស្អិត ល្មួត បេះស្ទើរមិនរបេះ ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសស្មោះស្នេហ៍ ឈ្មោះ ប៊ុន ហាង អាយុ ២០ឆ្នាំ រីឯនារីចិត្តស្ម័គ្រ ភក្តី មាន ឈ្មោះ វិន ធី ថរ អាយុ ១៨ឆ្នាំ។
បើតាមសាច់ញាតិប្រាប់សមត្ថកិច្ច បានឲ្យដឹងថា គូរស្នេហ៍វ័យក្មេងនេះ បានចាប់ចិត្តស្រឡាញ់ប្រតិព័ទ្ធ ជាមួយ គ្នា អស់រយៈមួយ ឆ្នាំមកហើយ ប៉ុន្តែឪពុកម្តាយមិនបំពេញបំណងរបស់ពួក គេឡើយ ព្រោះតែ វណ្ណៈខុសគ្នា។
សមត្ថកិច្ចបានបន្តថា ដោយសារភ្លើងស្នេហ៍ ដែលបានបង្កាត់ និងឆាបឆេះរយៈពេលមួយឆ្នាំកន្លងមក នេះ ប្រែជា អស់ន័យ ព្រោះតែជញ្ជាំងវណ្ណៈនោះ បុរសបេះដូងស្មោះ និងនារីចិត្តស្ម័គ្រភក្តី បាននាំគ្នាអុំ ទូកចូលទៅក្នុងព្រៃរបោះ ហើយនាំគ្នាលេបថ្នាំទាំងពីរនាក់តែម្តង ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!