មង្គល ទីណា ជិះរថយន្ត Range Rover បុក​ រនាំងដែក ទាំងកណ្ដាល យប់

 
 

ភ្នំពេញ៖ នៅកណ្តាលរាត្រី យប់មិញនេះ មានគ្រោះថ្នាក់ ចរាចរណ៍មួយ ដែលបង្កឡើងដោយ បុរសម្នាក់ជិះរថយន្តស៊េរីទំនើប ម៉ាក Range Rover ដែលទស្សនិកជន ស្គាល់យ៉ាងច្បាស់ថា ជាតារាចម្រៀង ប្រចាំផលិតកម្ម ថោន គឺលោក មង្គលទីណា បានធ្វើឲ្យប្រជាពលរដ្ឋ រស់នៅម្តុំមុខ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ មានការភ្ញាក់ ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោក បានបើករថយន្ត បុករនាំងដែក ពុះចែកទ្រូងផ្លូវ មួយទំហឹងបណ្តាលឲ្យ រនាំងដែក ប្រមាណ៤-៥ផ្ទាំង រងការខូចខាត។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើង នៅវេលាម៉ោងជិត ១រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅតាម បណ្តោយផ្លូវ សហព័ន្ធរុស្សី ទល់មុខ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ ។ មុនពេលកើតហេតុ គេឃើញតារាចម្រៀង ប្រចាំផលិតកម្មថោន លោក មង្គល ទីណា បានបើក រថយន្តស៊េរី ទំនើបម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-9993 បើកបរពីលិច ទៅកើតបាន បុករះរនាំងដែក ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យទាំង រនាំងដែក និងរថយន្តទទួល រងការខូចខាត យ៉ាងដំណាំ ។

ជួបជាមួយគេហទំព័រ LookingTODAY នៅថ្ងៃទី២១ ខែវិច្ឆិកានេះ ម្ចាស់បទ "ស្វារាំ គ្រវីលីអូ" លោក មង្គលទីណា បានប្រាប់ឲ្យដឹងថា នៅរាត្រីយប់មិញនេះ លោកពិតជា បានជួបគ្រោះ ថ្នាក់ចរាចរណ៍មួយ ប្រាកដមែន ដោយមុនពេលកើតនោះ លោកបានបើករថយន្ត Range Rover ពណ៌ស ចេញពីកន្លែងធ្វើការ តម្រង់ទៅផ្ទះ តែពេលមកដល់កន្លែង កើតហេតុ លោកក៏ធ្វើ ធ្លាក់របស់មួយ នៅក្នុងរថយន្ត ហើយលោកឱនរើស ក៏បណ្តាលឲ្យ រេចង្កូតទៅ បុករនាំងដែក តែម្តងទៅ ។

តារាចម្រៀងរូបនេះ បានប្រាប់ឲ្យដឹងថា “នៅរាត្រីយប់មិញនេះ ខ្ញុំជិះរថយន្តនោះ តែម្នាក់ឯង ប៉ុណ្ណោះ គ្មានអ្នករួមដំណើរឡើយ ហើយម្យ៉ាងទៀត ការដែលជួប ឧបទ្ទវហេតុនោះ ក៏មិនមែនដោយសារតែខ្ញុំ សេពគ្រឿង ស្រវឹងអ្វីទេ គឺដោយសារ តែខ្ញុំមានបញ្ហា ដូចប្រាប់ខាងលើនេះ ក៏បណ្តាលឲ្យ រថយន្តខ្ញុំរេ ទៅបុករនាំងដែក មួយផ្ទាំង ក៏ជ្រុលទៅបុក បន្តបន្ទាប់ទៀត ធ្វើឲ្យរនាំងដែក ប្រមាណ៤-៥ផ្ទាំង ខូចខាត។ ក្រោយកើតហេតុខាង សមត្ថកិច្ច បានស្ទូចយករថយន្ត ខ្ញុំទៅរក្សាទុក នៅស្នងការក្រុង ដើម្បីរង់ចាំការ ដោះស្រាយ នៅពេលក្រោយ ” ។

ជាមួយគ្នានោះ មង្គល ទីណា បានប្រាប់ឲ្យដឹង បន្ថែមទៀតថានេះ ជាកំហុសអចេតនា របស់លោកដូច្នេះ លោកត្រូវតែទទួលខុសត្រូវ ដោយនៅវេលា ថ្ងៃត្រង់នេះ លោកនឹងទៅស្នងការក្រុង ដើម្បីធ្វើការដោះស្រាយ រឿងរថយន្តនេះ ។ សម្រាប់ការខូចខាតនោះ លោកនៅមិន ទាន់ដឹងថា ត្រូវផ្តល់សំណងប៉ុន្មាន និងទំហំខូចខាតច្រើន កម្រិតណាទេ ព្រោះ ថាបើតាមប្អូនលោក ទៅមើលនៅ កន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ខូចខាតរនាំង ដែកប្រមាណ ៤-៥ផ្ទាំង ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម