កម្មការិនីម្នាក់ វិលមុខដួលសន្លប់ ក្នុងម៉ោងបំពេញការងារ ហើយបាន ដាច់ខ្យល់ស្លាប់តាមផ្លូវ ពេលបញ្ជូន ទៅមន្ទីរពេទ្យ
រាជធានីភ្នំពេញ ៖ កម្មការិនីរោងចក្រកាត់ដេរ យីហោ វណ្ណហៅ ម្នាក់បានវិលមុខដួលសន្លប់ នៅពេលបំពេញការងារ បង្កឱ្យមាន ការភ្ញាក់ផ្អើល ហើយត្រូវបានគេបញ្ជូន ទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យ ប្រចាំរោងចក្រ ប៉ុន្តែដោយសារអាការៈ ជម្ងឺមានសភាពធ្ងន់ធ្ងរ ក៏ត្រូវបានគេបញ្ជូន បន្តតាមរថយន្តសាមុយ របស់រោងចក្រ ទៅកាន់មន្ទីរពេទ្យ ព្រះកុសមៈ តែជាអកុសលនារីរងគ្រោះ បានដាច់ខ្យល់ស្លាប់ ពាក់កណ្តាលផ្លូវ មុនទៅដល់មន្ទីរពេទ្យ ។
ហេតុការណ៍នេះ កើតឡើងកាល ពីវេលាវេលាម៉ោង៥ និង ៣០នាទីល្ងាច ថ្ងៃទី២០ វិចិ្ឆកា ២០១៤ នៅក្នុងរោងចក្រ កាត់ដេរសំលៀកបំពាក់ វណ្ណហៅ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ នារីរងគ្រោះមានឈ្មោះ ឃុន វុត្ថា អាយុ២៧ឆ្នាំ មុខរបរកម្មការិនី រោងចក្រ មានស្រុកកំណើត នៅក្នុងខេត្តតាកែវ បច្ចុប្បន្នស្នាក់ផ្ទះជួល ស្ថិតក្នុងភូមិ-សង្កាត់ កើតហេតុ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្មការិនីរងគ្រោះ បានអង្គុយធ្វើការ ក្នុងរោងចក្រកាត់ដេរ សំលៀកបំពាក់ វណ្ណហៅ ខណៈកំពុងតែ អង្គុយធ្វើការនោះ ស្រាប់តែវិលមុខ ដួលសន្លប់នៅ នឹងកន្លែងធ្វើការ បង្កការភ្ញាក់ផ្អើល ដល់កម្មការិនីដ៍ទៃទៀត ។ ភ្លាមៗកម្មការិនីរងគ្រោះ ត្រូវបានគេបញ្ជូន ទៅសង្រ្គោះនៅ មន្ទីរពេទ្យប្រចាំរោងចក្រ ក៏ប៉ុន្តែដោយសារ អាការៈធ្ងន់ធ្ងរពេក ក៏ត្រូវបានបញ្ជូនបន្ត តាមរថយន្តសាមុយ របស់រោងចក្រ ដឹកទៅកាន់មន្ទីរពេទ្យ ព្រះកុសមៈ ដើម្បីសង្រ្គោះបន្ត តែជាអកុសល កមកម្មការិនីរោងគ្រោះ បានដាច់ខ្យល់ស្លាប់ នៅតាមផ្លូវមុនពេល ទៅដល់មន្ទីរពេទ្យ។
មជ្ឍដ្ឋានមួយចំនួន បានដាក់កាសង្ស័យ ថានារីរងគ្រោះ វិលមុខដួលសន្លប់ ដោយសារពុលក្លិន នៅក្នុងរោងចក្រ ។ ក៏ប៉ុន្តែសមត្ថកិច្ច បានសន្និដ្ឋាន ជំហានដំបូងថា នារីរងគ្រោះស្លាប់ ដោយសារខ្យល់គរ ។
បច្ចុប្បន្នសពកម្មការិនីរោងគ្រោះ ត្រូវបានក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី នៅស្រុកកំណើត ដោយក្តីសោកសង្រេង ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!