ខានជួបគ្នាយូរ ជូរមាត់ ប្តីរបស់ សារាយ សក្ខណា ហោះពី សហរដ្ឋអាមេរិក មកជួបប្រពន្ធ នៅស្រុកខ្មែរ

 
 

ភ្នំពេញ៖ បន្ទាប់ពីអ្នកនាង សារាយ សក្ខណា តារាសម្តែង ជើងចាស់ ល្បីឈ្មោះប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានវិលត្រលប់មក មាតុប្រទេសវិញ កាលពីថ្ងៃទី ១៦ កញ្ញា ដើម្បីថតរឿងបញ្ចប់ ដោយទុកប្តីចោល នៅឯនាយសមុទ្រ អស់រយៈពេលជាង ២ ខែ រួចមកហើយនោះ ឥឡូវនេះ ប្តីរបស់សារាយ សក្ខណា ទីបំផុត បានហោះពី សហរដ្ឋអាមេរិក មកជួបប្រពន្ធ នៅស្រុកខ្មែរតែម្តង។

បើតាមរូបថត មួយសន្លឹក ដែលអ្នកនាងសារាយ សក្ខណា បានបង្ហោះ នៅលើទំព័រ ហ្វេសប៊ុក របស់ខ្លួន បានបង្ហាញ នូវសកម្មភាព ជីវិតឯកជន របស់អ្នកទាំងពីរ ដែលនៅពេលទំនេរ ស្កាត់ជួបគ្នា នៅ Brown ដើម្បីផឹកកាហ្វេ មើលទៅពិតជា ល្អូកល្អឺន និងស្រលាញ់គ្នា ជាខ្លាំង។ លើសពីនេះទៅទៀតនោះ មានអ្នកលេងជាច្រើន បានបញ្ចេញមតិថា ពិតជានឹក អ្នកនាង សារាយ សក្ខណា ជាខ្លាំង ខណៈខ្លះទៀត សំណូមពរ ឲ្យរឿង ដែលសក្ខណា ថតហើយ ប្រញាប់ចាក់បញ្ចាំង ក្នុងពេលឆាប់ៗនេះ ទៀតផង។

ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា តើស្វាមីរបស់សារាយ សក្ខណា នឹងរស់នៅទឹកដីខ្មែរ ជាមួយប្រពន្ធ រយៈពេលប៉ុន្មានខែនោះទេ ខណៈមហាជន ទង្ទឹមរង់ចាំមើល ថាតើស្វាមី អាចនឹងតាមប្រពន្ធស្អិត នៅពេលដែលសារាយ សក្ខណា ចេញទៅថត MV រឺរឿងជាបន្តបន្ទាប់ រឺក៏អត់នោះទេ ដូចនេះ មានតែបន្តរង់ចាំមើល ទាំងអស់គ្នា។

[រូបភាពពី ហ្វេសប៊ុក]

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ RoMeo

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម