សន្យាឲ្យថ្លៃទឹកដោះ១ម៉ឺនដុល្លារ ដល់ថ្ងៃ ភ្ជាប់ ពាក្យអត់លុយ ខាងស្រីប្តឹងឱ្យ សមត្ថកិច្ចចាប់ខ្លួន ពីបទឆបោក
ខេត្តកំពង់ចាម ៖ ជនសង្ស័យមានជំនាញខាងឆបោកម្នាក់ ឈ្មោះ ឈិន ខួច ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំ នៅមិនពិត ប្រាកដបានស្រលាញ់កូនក្រមុំគេ និងសន្យានាំឪពុកម្តាយ ចូលស្តី ដណ្តឹង តាមប្រពៃណីដោយឲ្យថ្លៃ ទឹកដោះចំនួន ១០.០០០ដុល្លារ (មួយម៉ឺនដុល្លារ ) ធ្វើឱ្យឪពុក ម្តាយខាងស្រី ជឿស៊ប់ ហើយរៀប គំរោងធ្វើពិធីភ្ជាប់ពាក្យ នៅថ្ងៃទី១៧ វិច្ឆិកា ២០១៤ ក្នុងភូមិ អូរប្រឡោះ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ មានទាំងជួល តន្ត្រីនិងហៅភ្ញៀវ មកចូលរួមកុះករ ។ លុះថ្ងៃភ្ជាប់ពាក្យ បានមកដល់ តាមការគ្រោង ទុកនោះ បែរជាមិន ឃើញឪពុកម្តាយ ព្រមទាំងក្រុម សាច់ញាតិខាង ប្រុសមកនោះទេ សូម្បីតែទូរស័ព្ទ ក៏មិនអាចទាក់ ទងបានទៀត ទើបឪពុកម្តាយ ខាងស្រីដឹងថា ជាការឆបោក ក៏ប្តឹងទៅ ប៉ុស្តិ៍រដ្ឋបាល ឃុំអូរម្លូរ ឲ្យឃាត់ខ្លួន ជនសង្ស័យខាង លើបញ្ជូនមក កាន់អធិការដ្ឋា នគរបាល ស្រុកស្ទឹងត្រង់ ដើម្បីសួរនាំ ។
យោងតាមពាក្យបណ្តឹងរបស់ឪពុកកូនក្រមុំបានឲ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៣ វិច្ឆិកា ២០១៤ កូនស្រី របស់គាត់ បានទូរស័ព្ទហៅឲ្យមកកាន់ភូមិរអាង ឃុំរអាង ស្រុកកំពង់សៀម ជាមួយ ប្រពន្ធ ព្រោះមានគេ ចង់ស្តីដណ្តឹង ។ ក្រោយមក ពួកគាត់បាននាំគ្នា ធ្វើដំណើរមក ដល់ផ្ទះម្តាយ បានឃើញ កូនស្រីកំពុងតែ នៅជាមួយ បុរសម្នាក់ ។ ពេលនោះជន ឈ្មោះខួច ថែមទាំងនិយាយថា រូបគេ ស្រលាញ់កូនស្រីគាត់ ដោយឪពុកម្តាយ របស់គេមិនជំទាស់អ្វីនោះទេ ហើយថែម ទាំងអួតថា ឪពុកម្តាយ របស់គេកំពុង តែជាប់រវល់ដើរ ជាមួយថ្នាក់ ដឹកនាំក្រសួង មហាផ្ទៃថែម ទៀតផង ។
ក្រោយពីបានពិភាក្សាត្រូវរ៉ូវគ្នាអស់ហើយនោះ ឈ្មោះ ខួច បានស្នាក់នៅផ្ទះសាច់ញាតិ ខាងស្រីមួយ យប់ លុះព្រឹក ឡើងទើប បែកផ្លូវគ្នារៀងខ្លួន ក្រោយមកទៀតជនសង្ស័យបាន ទូរស័ព្ទមក សួរសុខ ទុក្ខធម្មតា ថែមទាំងជ្រើសរើស យកថ្ងៃល្អ សិរីសួស្តី ថ្ងៃទី១៧ វិចិ្ឆកា ជាថ្ងៃភ្ជាប់ពាក្យ ដោយថា មុន១ថ្ងៃ ឪពុកម្តាយ ខាងប្រុសនឹងមក ដោយយក នំនែកផ្លែឈើស្រា សំអាងការ និងភ្លេងមក ពីភ្នំពេញ ។ លុះមកដល់ថ្ងៃទី ១៥ វិច្ឆិកា វេលាម៉ោង៥ល្ងាច ឈ្មោះ ខួច បានទូរស័ព្ទ មកចូល គាត់(ឪពុកកូនក្រមុំ ) ដោយឲ្យ ទៅទទួលយក នៅក្បាលស្ពាន គីហ្ស៊ុណា ក្រុងកំពង់ចាម គឺឪពុកម្តាយ របស់គេឲ្យគេមក មុនដើម្បីចាត់ ចែងការងារផ្សេងៗ ពួកគាត់នឹង មកតាមក្រោយនៅថ្ងៃទី១៦ វិច្ឆិកា ។
ហេតុតែមានការជឿទុកចិត្តនោះឪពុកម្តាយខាងស្រីក៏បានទៅជួលតន្ត្រីសម័យ ទិញម្ហូបចុង ភៅតាម ការគួរ ហើយនៅ វេលាម៉ោង ៤រសៀលថ្ងៃទី១៧ វិច្ឆិកា ពិធីភ្ជាប់ពាក្យបាន ប្រព្រិត្តទៅ យ៉ាងអធិក អាធម តែមិនឃើញ ឪពុកម្តាយខាង ប្រុសមកនោះទេ ពេលសួរនាំ ទៅឈ្មោះ ខួច បានឆ្លើយថា ពួកគាត់មក ជិតដល់ហើយ ។ នៅទីបំផុត ទើបដឹងថា ជននេះពិតជា បោកប្រាស់គ្មានការ ពិតអ្វីសោះក៏ សំរេចចិត្តប្តឹងសមត្ថកិច្ចឲ្យ ឃាត់ខ្លួនតែម្តង ៕
ជនសង្ស័យពីបទឆបោក
ពិធីភ្ជាប់ពាក្យត្រូវបានរៀបចំយ៉ាងគគ្រឹកគគ្រេង
ការប្រគុំតន្ត្រីក្នុងពិធីភ្ជាប់ពាក្យ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!