នគរបាលខណ្ឌ ពោធិ៍សែនជ័យ ចាប់ក្រុម បងធំ ប្រើស្នប់ដៃ វាយជនរងគ្រោះ ៦នាក់ រងរបួស

 
 

ភ្នំពេញ ៖ ជនដៃដល់ និងជាប្រភេទបងធំ បងតូច ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ ជាមួយនគរបាល មូលដ្ឋាន ប៉ុស្ដិ៍ចោមចៅ បាន បញ្ចេញប្រតិបត្ដិការ ចុះទៅបង្ក្រាប និងចាប់ខ្លួនបានម្នាក់ ក្រោយពីជននេះ រួមជាមួយ បក្ខពួកផ្សេងទៀត បានព្រួតវាយ មនុស្សចំនួន ៦នាក់ បណ្ដាលឱ្យ រងរបួសធ្ងន់ ។

ប្រតិបត្ដិការចុះ បង្ក្រាបនិងចាប់ ខ្លួនក្រុមបងធំ ខាងលើនេះ បានធ្វើឡើងកាល ពីវេលាម៉ោង ៨និង១០នាទី យប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

មន្ដ្រីនគរបាល ព្រហ្មទណ្ឌខណ្ឌ ពោធិ៍សែនជ័យ បានបញ្ជាក់ថា ជនដៃដល់និងជាក្រុម បងធំ ត្រូវចាប់ខ្លួនខាងលើនេះ ឈ្មោះ សួស វណ្ណី ដោយបក្ខពួកផ្សេង ទៀតបាននឹងកំពុង រត់គេចខ្លួន ប៉ុន្ដែស្ថិតក្រោម ការតាមប្រមាញ់ របស់សមត្ថកិច្ច ។

តាមការបញ្ជាក់ពី មន្ដ្រីនគរបាលដដែល ជនដៃដល់ទាំងនេះ បានប្រើស្នាប់ដៃវាយ ទៅលើជនរងគ្រោះ ទើបបណ្ដាលឱ្យ មានរបួសយ៉ាងដូច្នេះ ។

មន្ដ្រីនគរបាលបានបន្ដថា ក្រោយពីទទួល សេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ នូវអំពើហិង្សា វាយតប់គ្នាយ៉ាង អនាធិបតេយ្យ ក្នុងភូមិព្រៃទា រួចមក អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាឱ្យកម្លាំង នគរបាល ព្រហ្មទណ្ឌ និងនគរបាល មូលដ្ឋានចុះទៅ ជួយអន្ដរាគមន៍ ភ្លាមៗនិងចាប់ ខ្លួនជនបង្កទាំងនេះ ។

យ៉ាងណាក៏ដោយ ចំពោះអំពើហិង្សា វាយតប់គ្នាខាងលើនេះ មិនទាន់មានការ បញ្ជាក់ពីមូលហេតុ ពិតប្រាកដពី សមត្ថកិច្ច នៅឡើយទេ ដោយរង់ចាំការ សួរនាំពីជនដៃដល់ និងជនរងគ្រោះ ជាមុនសិន។

បច្ចុប្បន្នជនដៃដល់ សួស វណ្ណី ស្ថិតក្រោមការ សួរនាំនិងឃុំខ្លួន នៅអធិការដ្ឋាន នគរបាលខណ្ឌ ពោធិ៍សែនជ័យ ដើម្បីធ្វើការស្រាវជ្រាវ តាមចាប់បក្ខពួក ដែលនៅសេសសល់ បន្ដកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ចាត់ការផ្លូវច្បាប់៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម