ប្អូនស្រី ម្ចាស់គណនី ហ្វេសប៊ុក Lina Kmeng Lngoung បដិសេធថា បងស្រីមិនបានសម្លាប់ខ្លួន និង ប្រកាស វែកមុខរក ជនសង្ស័យ ជាឃាតករ
ភ្នំពេញ៖ ព័ត៌មានដ៏ក្តៅគគុក ពាក់ព័ន្ធនឹង នារីវ័យក្មេង មានផ្ទៃពោះម្នាក់ បានដាច់ចិត្ត ចង.ក ធ្វើអត្តឃាត នៅក្នុងបន្ទប់ផ្ទះជួល ដោយសារតែ មានវិបត្តិស្នេហា និង បង្កឲ្យមាន ការភ្ញាក់ផ្អើល នៅវេលាម៉ោង ២ រសៀល ថ្ងៃទី១១ វិច្ឆិកា នៅក្នុងបន្ទប់ជួល លេខ៣ ដីឡូត៍លេខ៥០២ តាមបណ្តោយ ផ្លូវលេខ៤៤៦ ក្នុងភូមិ៥ ក្រុមទី៣៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រួចមក ឥឡូវនេះ ស្រាប់តែប្អូនស្រី របស់នារីរងគ្រោះ បានប្រើប្រាស់ គណនីហ្វេសប៊ុក របស់បងស្រី ដែលមានឈ្មោះ Lina Kmeng Lngoung ដោយបដិសេធថា បងស្រីរបស់នាង មិនមែនសម្លាប់ខ្លួន ដោយសារតែ ស្នេហ៍ខុសបំណងនោះទេ ប៉ុន្តែគឺត្រូវគេសម្លាប់ ទៅវិញ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងអំពាវនាវ មហាជន ឲ្យធ្វើការវែកមុខ ស្វែងរក ជនសង្ស័យ ជាឃាតករទៀតផង។
ខ្លឹមសារ ដែលបានបង្ហោះ ទៅលើបណ្តាញសង្គម ហ្វេសប៊ុក បានសរសេរថា៖ «មិនមែនស្នេហ៍ខុសបំណង ចង.កទេ បងខ្ញុំត្រូវបានគេសម្លាប់ រួចទើបគេយកបងខ្ញុំ ទៅភូតដូចធ្វើឃាត។ មុននឹង LY NA បានស្លាប់មានឈ្មោះ ធារ៉ា បានបបួល LY NA ទៅដើរលេង ពេលត្រលប់មកផ្ទះវិញ ស្រាប់តែមានរឿងបែបនេះ។ បើមិត្តបានដឹងហើយ សូមជួយរកឈ្មោះ ធារ៉ា នៅកំពត ក្រោយពីរឿងនេះ បានកើតឡើង ក៏បានបាត់ខ្លួន។ ចេង សង្សារ LY NA ធ្វើការក្នុង ក្រុមហ៊ុនទូរស័ព្ទ SAMSUNG បានពាក់ព័ន្ធក្នុងរឿងនេះដែរ។ ម្នាក់ប្រុសនេះ (ក្នុងរូបថត) ជារូបសង្សារ LY NA សូមលោក ចារឹទ្ធី ជួយបំភ្លឺរឿងនេះផង»។
គួរបញ្ជាក់ផងដែរថា ការស្លាប់របស់ លីន ណា ម្ចាស់គណនី ហ្វេសប៊ុក Lina Kmeng Lngoung ត្រូវបានគេ សន្និដ្ឋាន ដំបូងថា ធ្វើ អត្តឃាត ចង.ក សម្លាប់ខ្លួន ប្រហែលជា ៣ ទៅ៤ថ្ងៃ មកហើយ ដោយបានរកឃើញ មានកូនសៀវភៅ កត់ត្រាតូចមួយ ដែលនាងបាន សរសេររៀបរាប់ថា ការធ្វើអត្តឃាតនេះ ដោយសារតែការ ស្រឡាញ់បុរសម្នាក់ ដែលតែងតែ ភូតកុហក និង បោកប្រាស់នាង និង បានសរសេរចុះ ថ្ងៃទី៩ វិច្ឆិកា ថា នាងបានយកកូន នៅក្នុងផ្ទៃរបស់នាង ទៅជាមួយផងដែរ ថែមទាំងបានផ្តាំ ទៅបុរស ជាទីស្រឡាញ់ នោះថា ឱ្យរស់នៅបាន សុខទៅចុះ។ ប៉ុន្តែក្រោយមក មិនត្រឹមតែមិត្តភក្តី របស់ជនរងគ្រោះ កើតមានមន្ទិលសង្ស័យថា មិនមែនជាករណី សម្លាប់ខ្លួននោះទេ ឥឡូវនេះ ថែមទាំងប្អូនស្រី របស់ជនរងគ្រោះ ចេញមុខទម្លាយ អាថ៌កំបាំង និង វែកមុខរកជនសង្ស័យទៀត ធ្វើឲ្យមូលហេតុ នៃការស្លាប់ របស់លីន ណា នៅស្រពិចស្រពិល និង គួរឲ្យសង្ស័យជាខ្លាំង៕
ព័ត៌មានចាស់ៗ៖ [Update] ស្នេហ៍ខុសបំណង ចង.ក សម្លាប់ខ្លួន ទាំងមានផ្ទៃពោះ
នារីវ័យក្មេង មានគណនី ហ្វេសប៊ុក Lina Kmeng Lngoung ចង-ក សម្លាប់ខ្លួន ក្នុងផ្ទះជួល
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភព៖ ហ្វេសប៊ុក
ដោយ RoMeo
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!