កេ្មងស្ទាវ៩នាក់ ចាប់រំលោភនា រីម្នាក់ បានសម្រេច ៨នាក់ ត្រូវបាន សមត្ថកិច្ច ស្រាវជ្រាវចាប់ ខ្លួនបាន ទាំង ៩នាក់
កំពង់ឆ្នាំង ៖ នគរបាលព្រហ្មទណ្ឌ ស្រុកកំពង់ត្រឡាច បានឃាត់ខ្លួនក្មេងស្ទាវ ៩នាក់ បានជាបន្តបន្ទាប់ ក្រោយពី ពួកគេបាន ចាប់រំលោភនារីម្នាក់រំលោភ បានសម្រេច យ៉ាងសាហាវព្រៃផ្សៃ កាលពី វេលាម៉ោង ៨យប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចព្រៃមាត់បឹង ក្នុងភូមិចាន់កៀក ឃុំអូរឬស្សី ស្រុកកំពង់ ត្រឡាច ។
អធិការនគរបាលស្រុកកំពង់ត្រឡាច លោក ហ៊ុល វាសនា បានបញ្ជាក់ឲ្យដឹងថា មុនពេល កើតហេតុ នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ យុវជន៦នាក់ មានម៉ូតូ៣គ្រឿង បានបបួល នារី រងគ្រោះ និងមិត្តភ័ក្ររបស់គេ ២នាក់ទៀត ឈ្មោះ ឈាន សុដា អាយុ១៨ឆ្នាំ និងឈ្មោះ សែន គន្ធា អាយុ១៧ឆ្នាំ ជាកម្មការិនី រោងចក្រដូចគ្នា ទៅហូបបង្អែម នៅផ្សារឧដុង្គ ។ ប៉ុន្តែពេលគេឌុប នារីទាំង៣នាក់ ទៅមិនបានឌុបទៅ ផ្សារឧដុង្គទេ បែរជាឌុបពូកនាង ទៅមាត់ ទន្លេភូមិកំពង់ ត្រឡាចក្រោម ឃុំកំពង់ ត្រឡាច នាំនាងស៊ីផឹកទៅវិញ ។ ការផឹកស៊ី បានអូសបន្លាយ ពេល រហូតដល់ម៉ោង ជិត៨យប់ ពេលពួកនាង សុំឲ្យឌុប ជូនមកផ្ទះ ទើបពួក យុវជនទាំងនោះ ឌុបពួកនាងមកផ្ទះវិញ។ ប៉ុន្តែនៅពេលឌុប ត្រឡប់មកផ្ទះវិញ ម៉ូតូ១គ្រឿង បានឌុប មិត្តភ័ក្រនារី រងគ្រោះទាំង ២នាក់ទៅមុន ចំណែកនារីរងគ្រោះ ត្រូវបានម៉ូតូ១ គ្រឿង ទៀតឌុបនាង តាមក្រោយរួម ជាមួយម៉ូតូ របស់ពួកយុវជន ៣គ្រឿងផ្សេងទៀត ដែលមានគ្នា សរុប៨នាក់ ។ ពេលនោះពួកគេ បានឌុបនារីរងគ្រោះ ចូលទៅក្នុងព្រៃ មាត់បឹង នាំគ្នា ចាប់សម្រាត ខោអាវនាង និងចាប់ ដៃចាប់ជើង នាងរំលោភម្តង ម្នាក់ៗ បានសម្រេចទាំង ៨នាក់។
ក្នុងពេលបាត់នារី រងគ្រោះយូរពេក មិត្តភ័ក្ររបស់នារីរងគ្រោះទាំង២នាក់ បានទាមទារ ឲ្យយុវជនឈ្មោះលី ឃាក់ ជាអ្នក ឌុបនាង ឲ្យជូនពួក នាងត្រឡប់ ក្រោយមករកនារីរងគ្រោះ ជាមិត្តភ័ក្រវិញ ។
ពេលមកដល់កន្លែង កើតហេតុពួកនាង បានឃើញនារីរងគ្រោះជាមិត្តភ័ក្រ ស្ថិតក្នុងភាព អាក្រាត ក្រោយពី ពួកគេ ទាំង៨នាក់ បានរំលោភនាងរួច ហើយបានសំពះអង្វរ ឲ្យយុវជន ទាំងអស់ នោះឌុបពួកនាងទាំង ៣នាក់ត្រឡប់ មកផ្ទះវិញ ។ នៅពេលមកដល់ ផ្ទះពួកនាង បានប្រាប់ឪពុកម្តាយ និងបាន ប្តឹងសមត្ថកិច្ច អំពីករណីចាប់ រំលោភដ៏សាហាវខាង លើនេះ ។
លោកអធិការ បាននិយាយ ឲ្យដឹងទៀតថា ក្រោយពេលទទួលបណ្តឹង ពីគ្រួសារជនរង គ្រោះ សមត្ថកិច្ច បានស្រាវ ជ្រាវចាប់បា នជនល្មើសចំនួន៨នាក់ និងម៉ូតូ៣គ្រឿង នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ជាបន្តបន្ទាប់ និងព្រឹក ឡើងថ្ងៃទី២០ ខែវិច្ឆិកានេះ ចាប់បានជន ល្មើសម្នាក់ទៀត។
ជនសង្ស័យទាំង៩នាក់ ត្រូវបានសមត្ថកិច្ចកសាង សុំណុំរឿងតាមនិតិវិធី បញ្ជូនខ្លួនទៅកាន់ស្នងការ ដ្ឋាន នគរបាល ខេត្ត នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកានេះ ដើម្បីចាត់ការបន្តបញ្ជូន ជនល្មើស ទៅកាន់ តុលាការ ខេត្តផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច នារីរងគ្រោះ បានបញ្ជាក់ឲ្យដឹងថា រូបនាងពិតជាត្រូវបាន យុវជនចំនួន៨នាក់ ចាប់រំលោភ នាងយ៉ាង ព្រៃផ្សៃម្តងម្នាក់ៗ បាន សម្រេចពិតមែន នាងសំណូមពរ ដល់សមត្ថកិច្ច និងតុលាការ ផ្តន្ទាទោសជន ល្មើសឲ្យបាន ម៉ឹងម៉ាត់តាមបញ្ញតិច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!