តោះមើល ការវិវត្តន៍របស់ តារាភេទទី៣ ដ៏ល្បី Poyd បន្តិចមើល ថាតើកាល ពីមុន និង បច្ចុប្បន្ន ខុសគ្នាកម្រិតណា
ថៃ៖ ប្រហែលជាអ្នក បានស្គាល់ហើយ ពីតារា ភេទទី៣ ដ៏ល្បី ប្រចាំប្រទេសថៃ គឺ Poyd Treechada ដែលមានរូបសម្ផស្ស ស្រស់ស្អាត មិនចាញ់ នឹងតារាស្រីពិត ប៉ុន្មានទេ។ ចំពោះថ្ងៃនេះដែរ ប្រិយមិត្តនឹងឃើញ ពីការវិវត្តន៍របស់នាង ដែលដំបូងជា ក្មេងប្រុសធម្មតាសោះ ប៉ុន្តែដល់ បច្ចុប្បន្ន នេះ នាងមានសម្រស់ ស្រស់ស្អាតបំផុត ដែលសឹងតែ ដូចមនុស្សស្រីពិតៗ។
ចំពោះ Poyd បានធ្វើឲ្យគ្រប់គ្នា ស្គាល់នាងតាមរយៈ ការឈ្នះពានរង្វាន់មកុដ ក្នុងកម្មវិធីប្រកួតប្រជែង "Miss Tiffany" ក្នុងឆ្នាំ ២០០៤ បានជាប់លេខ១ ដែលជា បេក្ខភាពភេទទី៣ ដែលមាន សម្រស់ស្អាតដាច់គេ។
គួរបញ្ជាក់ផងដែរថា កាលពី Poyd មានអាយុ ៤ឆ្នាំ ដែលរូបនាង ជាប្រុសនោះ នាងតែងទទួច ចង់ស្លៀកសំពត់ របស់មិត្តភក្កិនាង ប៉ុន្តែ ត្រូវបាន ម្តាយរបស់នាង វាយនាង នៅពេល នាងចង់ធ្វើបែបនេះម្តងៗ។ មិនតែប៉ុណ្ណោះ នាងត្រូវបានបង្ខំចិត្ត លេងបាល់ទាត់ និងលេងតុក្កតា របស់ក្មេងប្រុស ដូចជា មនុស្សយន្ត ប៉ុន្តែនៅក្នុង ទូរ របស់នាង លាក់សុទ្ធតែតុក្កតា Barbie ។
ដោយសារតែនិស្ស័យ ចង់ធ្វើជាមនុស្សស្រីខ្លាំងពេក Poyd បានសម្រេចចិត្ត វះកាត់កែភេទ ទៅជាស្រី ក្នុងវ័យ១៨ឆ្នាំ ហើយនាងក៏បាន ធ្វើដំណើរ ទៅប្រកួត ប្រជែងកម្មវិធី "Miss Tiffany" ហើយជាលទ្ធផល នាងក៏បាន ឈ្នះថែមទៀត។ បន្ទាប់មក នាងក៏ត្រូវបាន តំណាងឲ្យ ប្រទេសថៃ ដើម្បី ទៅប្រឡងកម្មវិធី មួយទៀត គឺមានឈ្មោះថា "ការប្រកួតកញ្ញាឯក ថ្នាក់អន្តជាតិ" Miss International Contest ក្នុងឆ្នាំដដែលនោះ ហើយនាង ក៏ទទួលបាន ជ័យជំនះម្តងទៀត ទើបធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់នាង កាន់តែល្បីល្បាញ ខ្លាំងទៅៗ រហូតដល់ បច្ចុបន្ននេះផងដែរ។
ចង់ដឹង ការវិវត្តន៍របស់ តារាភេទទី៣ ដ៏ល្បីម្នាក់នេះ មានភាពខុសប្លែកគ្នា ខ្លាំងយ៉ាងណា ពីក្មេងប្រុសសាមញ្ញម្នាក់ ក្លាយជាស្រីស្អាតនោះ តោះក្រឡេកមើលរូបថត ខាងក្រោមទាំងអស់គ្នា៖
កាលនាង នៅជាប្រុស
រូបថត ពេលនាង ក្លាយជាស្រី
រូបថតពេលនាង ជាប់ពានទទួលបាន មកុដ
រូបថតនា ពេលបច្ចុប្បន្ននេះ
ប្រភព Coconut
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!