ក្រុមចោរប្រដាប់អាវុធ ដកកាំភ្លើង ភ្ជង់នារីម្នាក់ ប្លន់យកម៉ូតូស្គូបពី មួយគ្រឿង ជិះគេច ខ្លួនដោយ សុវត្ថិភាព
រាជធាភ្នំពេញ ៖ នារីម្នាក់ត្រូវក្រុមចោរប្រដាប់អាវុធ ដែលសកម្មខាងប្លន់ នៅក្នុងរាជធានីភ្នំពេញ បានធ្វើសកម្មភាព ភ្ជង់ប្លន់យកម៉ូតូស្គូបពី និងដោយទៅជាមួយ ទូរស័ព្ទអាយហ្វូនពីរគ្រឿង ជិះគេចខ្លួនដោយសុវត្ថិភាព ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង២ និង ៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២០ វិចិ្ឆកា ២០១៤ នៅចំណុចមុខផ្ទះជួល ស្ថិតក្នុងសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក ។
នារីរងគ្រោះមានឈ្មោះ ស៊ីថា សុខណា អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៣ ជំនាញធនាគារ ស្នាក់នៅក្នុង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
ប្រភពព័ត៌មានពីនារីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូ ត្រឡប់មកពីដើរលេង និងញាំអាហារ នៅកោះពេជ្រ រួចជិះម៉ូតូទៅ គេងផ្ទះមិត្តភក្តិ ដោយក្នុងនោះ នារីរងគ្រោះជិះ ម៉ូតូស្គូបពីពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1CB-1665 តែម្នាក់ឯង ចំណែកមិត្តភក្តិ របស់នារីរងគ្រោះ ជិះម៉ូតូស្គូបពី ពណ៌ផ្ទៃមេឃ មួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 1CC-9266 ដោយរួមដំណើរ ជាមួយនឹងសង្សារ ។ ខណៈនារីរងគ្រោះ និង មិត្តភក្តិរបស់នាង រួមជាមួយសង្សារ បានជិះម៉ូតូមកដល់ មុខបន្ទប់ជួល ស្រាប់តែមានក្រុមចោរ ប្រដាប់អាវុធ៣នាក់ ជិះម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ និង មួយគ្រឿងទៀត មិនស្គាល់ម៉ាក បានជិះមកក្បែរ ពួកគេទាំងបីនាក់ រួចដកកាំភ្លើង ភ្ជង់ប្លន់យកម៉ូតូ ស្គូបពីមួយគ្រឿង របស់នារីរងគ្រោះ ជិះគេចខ្លួន ដោយសុវត្ថិភាព ដោយទាំងទូរស័ព្ទ អាយហ្វូនពីរគ្រឿង ក្នុងកែបម៉ូតូ ទៅជាមួយផង ចំណែកម៉ូតូស្គូបពីរ របស់មិត្តភក្តិនារីរងគ្រោះ និងសង្សាររបស់គេ ក្រុមចោរមិនបាន យកទៅនោះទេ ។ បន្ទាប់ពីចោរប្លន់យក ម៉ូតូទៅបាត់ហើយនោះ មិត្តភក្តិនារីរងគ្រោះ បានឌុបនារីរងគ្រោះ ទៅដាក់ពាក្យបណ្តឹង នៅកងរាជអាវុធហត្ថ អាងទឹកអូរឡាំពិក តែដោយសារតែ ពុំមែនដែនដីរបស់ខ្លួន កម្លាំងកងរាជអាវុធហត្ថ បានឱ្យនារីរងគ្រោះ មកដាក់ពាក្យបណ្តឹង នៅមូលដ្ឋាន កន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំនារីរងគ្រោះ ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងសាឡាង ដើម្បីឱ្យសមត្ថកិច្ច ជួយស្រាវជ្រាវរក ម៉ូតូនារីរងគ្រោះមកវិញ តែនារីរងគ្រោះ ដូចជាមិនសង្ឃឹមថា សមត្ថកិច្ចអាចនឹង ស្រាវជ្រាវរកម៉ូតូនាង មកវិញបាននោះទេ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!