បង្ហាញមុខ ចោរប្លន់រថយន្ដ និងម៉ូតូ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ
ភ្នំពេញ ៖ មុខសញ្ញាប្លន់រថយន្ដ និងម៉ូតូជា ច្រើនករណី ក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ នាពេលកន្លងទៅ ត្រូវបាន នគរបាលការិយា ល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ តាមបង្ក្រាបនិង ចាប់ខ្លួន ខណៈដែលបក្ខពួកមួយចំនួនទៀត បាននឹងកំពុងបន្ដរត់គេចខ្លួន ។
ប្រតិបត្ដិការតាមចាប់មុខ សញ្ញាប្លន់រថយន្ដនិងម៉ូតូ ប្រដាប់ដោយអាវុធយ៉ាងសកម្ម ខាងលើនេះ បានធ្វើឡើង កាល ពីល្ងាចថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ ព្រមទាំងដកហូតវត្ថុ តាងជារថយន្ដ កាមរីហាយប្រ៊ីត ពាក់ស្លាក លេខ ខេមរភូមិន្ទ និងម៉ូតូ ៣គ្រឿង ព្រម ទាំងអាវុធ ខ្លីមួយដើមផងដែរ។
ជនសង្ស័យរូបនេះ ត្រូវបានបង្ហាញមុខ ជាសាធារណៈ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាល ពីសំណាក់នាយ រងការិយាល័យ លោក យាន គឹមលាន ។
លោកយាន គឹមលាន បានប្រាប់ថា ជន សង្ស័យរូបនេះ ឈ្មោះអ៊ុំ សួស្ដីហៅពៅ អាយុ ៣២ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅ បន្ទប់ជួល ក្នុងភូមិទួល រកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ ។
នាយរងការិយាល័យរូបនេះ បានបញ្ជាក់ ទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យរួចមក កម្លាំង សមត្ថកិច្ច របស់លោក បានរឹបអូសរថយន្ត ដមួយគ្រឿង ម៉ាកហាយប្រ៊ីត ពណ៌ទឹក មាស ពាក់ស្លាក លេខ ខេមរភូមិន្ទ កាំភ្លើងមួយ ដើម ម៉ាកកា៥៩ ម៉ូតូ៣គ្រឿង រួមមាន ទី១ ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1AB-8136 ទី២ ម៉ាក PCX ពណ៌ស និងមួយគ្រឿងទៀត ម៉ាកបាចា ព្រមទាំង អាយឌី មួយ គ្រឿង ផងដែរ ។
ជុំវិញការឃាត់ខ្លួនមុខសញ្ញាប្លន់ប្រដាប់ អាវុធដ៏សកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ខាងលើនេះ នាយ ការិយាល័យ ព្រហ្មទណ្ឌ កម្រិត ស្រាល លោកប៊ុន សត្យា បានបញ្ជាក់ ផងដែរថា ក្រោយពីមាន ករណីប្លន់ប្រដាប់ អាវុធ ដោយប្លន់ រថយន្ដ និងម៉ូតូនៅតាម បណ្ដា ខណ្ឌ រួចមកនោះ ស្នងការ នគរបាលរាជ ធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បាន បញ្ជាឱ្យនគរបាលរបស់លោក សហការជាមួយ នគរបាលតាម បណ្ដាខណ្ឌ បើកការ ស្រាវជ្រាវ ដោយយកចិត្ដទុកដាក់ ដើម្បីតាមចាប់ មុខសញ្ញាប្លន់ទាំងនេះ យក មកផ្ដន្ទាទោស តាមផ្លូវច្បាប់ ។
លោក ប៊ុន សត្យា បានបញ្ចាក់ទៀតថា ក្រោយពីទទួលបានបទបញ្ជាពីថ្នាក់លើរួចមក នគរបាលជំនាញ របស់លោក បានបើកការ ស៊ើប អង្កេត ហើយឈាន ទៅដល់ការចាប់ខ្លួន ជនសង្ស័យរូបនេះ និងវត្ថុតាងជាក់ស្ដែងតែ ម្ដង នៅក្នុង ប្រតិបត្ដិការកាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
យោងតាមចំលើយ សារភាពរបស់ជនសង្ស័យ នៅចំពោះមុខ សមត្ថកិច្ចបាន ឱ្យដឹងថា រូបគេ និងបក្ខពួក ចំនួន៣នាក់ផ្សេងទៀត បាន ធ្វើសកម្មភាពប្លន់ ចំនួន៥ករណី ផ្សេងគ្នា រួមមានទី១ គាស់យកម៉ូតូបាចា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤ នៅ ក្នុងផ្ទះលេខ២៦៣ ផ្លូវលេខ៦៣ កែងផ្លូវ លេខ២៨៨ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ទី២ ប្លន់យកម៉ូតូ PCX មួយគ្រឿង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៤ ស្ថិតនៅមុខផ្ទះលេខ៣៥៦ ផ្លូវលេខ ៣៧១ សង្កាត់បឹងទំពុន ខណ្ឌចំការមន ទី៣ ប្លន់យករថយន្ដ ម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិត នៅមុខផ្ទះ លេខ៨AE០ ផ្លូវលេខ៣៦៦ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ទី៤ ប្លន់យករថយន្ដម៉ាកកាមរី ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2Q-5946 កាល ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះ លេខ៥ដេ ផ្លូវលេខ៣៦៨ ក្រុម២០ ភូមិ៩ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមននិង ទី៥ ប្លន់យកម៉ូតូវីវ៉ា ពណ៌ខ្មៅ ។
ដូច្នេះជនសង្ស័យ និងបក្ខពួកមួយក្រុមនេះ បានធ្វើសកម្មភាពប្លន់ និងគាស់ផ្ទះរហូត ទៅដល់៥ករណីឯណោះ គឺជាមុខសញ្ញាដ៏សកម្ម ដែលត្រូវនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ក្របួចបាន។
យ៉ាងណាក៏ដោយនាយការិយាល័យរូប នេះ បានបញ្ជាក់ទៀតថា បក្ខពួកដែលនៅ សេសសល់ និងកំពុងរត់គេច ខ្លួននោះ ស្ថិត ក្រោមការ តាមប្រមាញ់ របស់កម្លាំងសមត្ថ កិច្ចជំនាញ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវ ច្បាប់ ។
ក្រោយបង្ហាញមុខជាសាធារណៈរួចមក ជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដ តាមនីតិ វិធី ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!