ស៊ឹម សូលីកា លែងខ្លាច កាមេរ៉ាអ្នក កាសែត ខណៈទ្រនំស្នេហ៍ ធ្លាយ ដំណឹងបែកបាក់
ភ្នំពេញ៖ តារាសម្ដែង និងជាពិធីការិនី ដ៏មានឥទ្ធិពល ក្នុងស្ថានីយ ទូរទស្សន៍ បាយ័ន អ្នកនាង ស៊ឹម សូលីកា ដែលកន្លងមកធ្លាប់តែដើរ គេចពី កាមេរ៉ា អ្នកសារព័ត៌មាន មិនឲ្យផ្ដិតយករូបភាពនោះ ពេលនាងចូលរួម កម្មវិធីរបស់ អ្នកសិល្បៈផ្សេងៗ ប៉ុន្តែពេលនេះគេ សង្កេត ឃើញថា តារាស្រីមាន មន្តស្នេហ៍ រយពាប់រូបនេះ លែងគេចចេញពីការ តាមប្រមាញ់រូបថត របស់អ្នកកាសែត ទៀតហើយ ។
ស៊ឹម សូលីកា ត្រូវបានគេដឹងជាទូទៅថា តាំងពីក្លាយខ្លួន ជាពិធីការិនី និងមានអំណាចធំដុំ ធ្វើឲ្យ គេខ្លបខ្លាចគ្រប់គ្នា ដោយមានគូស្នេហ៍ នៅពីក្រោយខ្នង ក្នុងទ្រនំការងារជាមួយគ្នានោះមក ហាក់ធ្វើឲ្យ អ្នកនាង មិនដែលមានសេចក្ដីសុខផ្លូវចិត្តឡើយម្ដងណាឡើយ ។ ជារឿយៗ ស៊ឹម សូលីកា បានបង្ហាញ អារម្មណ៍ សោកសៅតាមបណ្ដាញ សង្គមហ្វេសប៊ុក ដោយលើកយកបញ្ហាក្នុងគ្រួសារ និងស្នេហា ពោរពេញ ដោយរនាំងវណ្ណៈ ឲ្យមហាជន និងអ្នកនិយមបណ្ដាញសង្គមមួយនេះ បានដឹង ។
តែអ្វីដែលគេកត់សម្គាល់ ស៊ឹម សូលីកា បានកាត់ផ្ដាច់ខ្លួនទាំងស្រុង ពីប្រព័ន្ធផ្សព្វផ្សាយ ពោលគឺមិន ដែលផ្ដល់ បទសម្ភាសន៍ដល់បណ្ដាញ សារព័ត៌មានណាមួយឡើយ ។ ព័ត៌មានដែល ទទួលបាន ភាគច្រើនពីអ្នកជិតសិ្នទ្ធនាង ឬ ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង តែប៉ុណ្ណោះ។ បើសិន ជា ស៊ឹម សូលីកា ចូលរួមក្នុងកម្មវិធី អ្នកសិល្បៈនានា នាងមិនសូវឲ្យ អ្នកកាសែតថតរូបនាង ផ្ដេសផ្ដាស ឡើយ តែងតែព្យាយាម គេចជានិច្ច ។
ថ្មីៗនេះ ប្រភពដ៏កក់ក្ដៅមួយ បាននិយាយថា ស៊ឹម សូលីកា បានបែកបាក់ស្នេហានោះហើយ អ្នកនាងហាក់ ផ្លាស់ប្ដូរឥរិយាបថ ចំពោះ អ្នកសារ ព័ត៌មាននានា ដែលនាងបែរជាកាច់រាង ចំពោះ កាមេរ៉ា អ្នកសារ ព័ត៌មាន ដោយមិនមានជំងឺចាញ់កាមេរ៉ា ដូចមុនឡើយ ។ ស៊ឹម សូលីកា បានបង្ហាញទឹកមុខ ញញឹម ញញែម ធ្វើឲ្យអ្នកសារព័ត៌មាន ស្រឡាំងកាំង គ្រប់ៗគ្នា ព្រោះតែអ្នកនាង ផ្លាស់ប្ដូរ ១៨០ដឺក្រេ តែម្ដង ។
ថ្វីត្បិតអ្នកនាង យល់ព្រមឲ្យថតរូប ប៉ុន្តែ ស៊ឹម សូលីកា នៅតែមិនព្រមផ្ដល់បទសម្ភាសន៍ឡើយ ព្រោះហាក់ មិនទាន់ជាស្បើយ មួយរយភាព រយ ពីទម្លាប់ចាស់នៅឡើយ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!