មន្រ្តីយោធា ស្រវឹងស្រា ជិះរថយន្ត បុកផ្ទះ អ្នកស្រុក កុំជួយទាន់ ជ្រុលធ្លាក់ ចូលទឹកទន្លេ

 
 

កណ្តាល៖ មន្រ្តីយោធាវ័យជាង ៥០ឆ្នាំម្នាក់ ស្រវឹងស្រាជោកជាំ បើករថយន្តជ្រុលបុក ផ្ទះប្រជាពលរដ្ឋ ហើយជ្រុលទៅធ្លាក់ជ្រាំងទន្លេ សំណាងប្រជាពលរដ្ឋ ឃើញចេញជួយទាញរថយន្ត និងអូសចេញពី រថយន្ត ទាន់ពេលវេលា។ បើជួយមិនទាន់មិនដឹងជោគវាសនា មន្រ្តី យោធារូបនោះ នឹងទៅជា យ៉ាងណាឡើយ។

លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ដែលបើករថយន្តជួបហេតុការណ៍នេះ ដោយចៃដន្យ បានប្រាប់ឲ្យ ដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦ និង៣០នាទី ព្រលប់ថ្ងៃទី១៩ ខែវិច្ឆិ កា ឆ្នាំ២០១៤ ស្ថិតនៅក្នុងឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល។

លោក សយ សុភាព បានថ្លែងបញ្ជាក់តាមទូរស័ព្ទថា នៅវេលាម៉ោងកើតហេតុ បុរសជាមន្រ្តីយោធា ដែលមាន អាការស្រវឹងបានជិះរថយន្ត RAV4 ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ ហើយបន្តបួងចង្កូតដំឡើងហ្គា ជ្រុលធ្លាក់ទៅច្រាំងទន្លេ។ តែសំណាងល្អ កង់រថយន្តជាប់ ជាមួយជង្ហុក ដី បើមិនដូច្នោះរថយន្តនឹង ធ្លាក់ទៅក្នុងទន្លេមិនខាន។

លោក សយ សុភាព បន្តថា ក្រោយឃើញហេតុដូច្នោះរូបលោក រួមនិងប្រជាពលរដ្ឋ បានរត់ទៅជួយ ទាញរថយន្ត និងទាញបុរស ជាមន្រ្តី យោធាចេញពីរថយន្តផងដែរ។ ភ្លាមៗនោះ បុរសយោធា គ្រប់ដណ្តប់ ដោយជាតិស្រវឹង បានប្រកែករឹងរូសមិនព្រមចេញពីរថយន្ត ប្រកែក មានៈចង់ បើករថយន្តបន្ត ទោះប្រជាពលរដ្ឋនាំគ្នាលួងលោម យ៉ាងណាក្តី។

ឃើញហេតុការណ៍ដូច្នោះ លោក សយ សុភាព ក៏បានទូរស័ព្ទទៅសមត្ថកិច្ច ឲ្យមកជួយអន្តរាគមន៍ ទាញលោកមន្រ្តីយោធា ចេញពីរថយន្ត ហើយឲ្យគ្រួសារយកទៅផ្ទះ តែត្រូវធ្វើកិច្ចសន្យា សងថ្លៃខូចខាត ផ្ទះប្រជាពលរដ្ឋនៅ ព្រឹកថ្ងៃស្អែក៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម