ជម្លោះស្នេហាភេទដូចគ្នាធ្វើឱ្យ ស្រ្តីម្នាក់ សម្រេចចិត្តជិះ ម៉ូតូឌុបកូន ចូលរថយន្ត ដើម្បីបញ្ចប់ជីវិត
រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់បន្ទាប់ពីឈ្លោះប្រកែកគ្នាជាមួយនារីជាសង្សារ ក៏បានជិះម៉ូតូឌុប កូនស្រី របស់ខ្លួនបំរុង បើកចូល រថយន្ត ដើម្បីធ្វើអត្តឃាត តែត្រូវម្ចាស់រថយន្តបើក គេចទើប ធ្វើឱ្យម្តាយ និងកូនពុំមាន គ្រោះថ្នាក់កើតឡើង ។ ហេតុការណ៍នេះបង្ក ឱ្យមាន ការភ្ញាក់ផ្អើល នៅវេលាម៉ោង ៨ និង ៣០នាទីយប់ ថ្ងៃទី១៩ វិចិ្ឆកា ២០១៤ នៅចំណុចមុខ ស្ថានីយ៍ប្រេង ឥន្ធនៈតូតាល់ តាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ស្រ្តីជាម្តាយមានឈ្មោះ ស្រី ពៅ អាយុ៣១ឆ្នាំ ចំណែកកូនស្រីឈ្មោះ ស្រី ហេង អាយុ៩ឆ្នាំ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុស្រ្តី ដែលមាន ឈ្មោះស្រី ពៅ ខាងលើ បានឈ្លោះ ប្រកែកគ្នា ជាមួយនារីម្នាក់ ដែលគេដឹងថាជាសង្សារនឹងគ្នា ( ស្រី ស្រឡាញ់ ស្រី ) ដោយនារីជាសង្សារ បានទះកំភ្លៀង ស្រ្តីខាងលើ ហើយឡើង ជិះម៉ូតូចេញ ទៅបាត់ទៅ ដែលធ្វើ ឱ្យស្រ្តី ដែលមានឈ្មោះ ស្រី ពៅ ខឹង ក៏បានទាញមូតូ ម៉ាក MSX ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ CS-2311 ជិះឌុបកូនស្រី របស់ខ្លួនជិះ ក្នុងល្បឿនយ៉ាងលឿន បំរុងបើក ចូលពីក្រោយរថយន្តតែ ម្ចាស់រថយន្តដឹងខ្លួន ទាន់ ក៏បានបើកគេចទើប មិនបណ្តាលឱ្យម្តាយ និង កូនពីរនាក់ នោះរងគ្រោះថ្នាក់ ។ ប៉ុន្តែក្រោយពីដឹង ថាម្តាយជិះ ម៉ូតូបំរុងចូលរថយន្ត កូនស្រីស្រ្តី ខាងលើ បានប្រកែកមិន ឡើងជិះម៉ូតូជា មួយម្តាយរបស់ ខ្លួននោះទេ ដោយមានការ ប្រទាញប្រទង់គ្នា ធ្វើឱ្យប្រជាពលរដ្ឋ មានការសង្ស័យស្មានថា មានការចាប់ក្មេង ទើបមានការភ្ញាក់ ផ្អើលដល់ សមត្ថកិច្ច ។
ក្រោយពេលកើតហេតុសមត្ថបានចុះមកសួរហេតុផលទើបដឹងថាស្រ្តីខាងលើជាម្តាយរបស់ នារីរងគ្រោះ និងបាន ដឹងពីដំណើរ រឿងរបស់ស្រ្តីខាងលើ ទើបសមត្ថកិច្ចជួយធ្វើការសម្រប សម្រួលឱ្យ ទើបកូនស្រី ព្រមឡើងជិះ ម៉ូតូត្រឡប់ទៅ ផ្ទះជាមួយម្តាយ ។
គួរបញ្ចាក់ថាមុននិងស្រ្តីខាងលើស្រឡាញ់គ្នាជាមួយនារីជាសង្សារនោះ ស្រ្តីរូបនេះបានរៀបការ ជាមួយបុរស ម្នាក់រហូត ទទួល បានកូនស្រីមួយដែលជាចំណងដៃ អាពាហ៍ពីពាហ៍ ។ ក៏ប៉ុន្តែ ការរស់ នៅជាមួយស្វាមី រូបនោះចេះតែ ធ្វើឱ្យគាត់ឈឺចាប់ ទើបចែក ផ្លូវគ្នាដើរ រហូតមកដល់ ពេលនេះស្រ្តី រូបនេះបែជា មកដាក់ចិត្តស្រឡាញ់ស្រីដូចគ្នា ទៅវិញ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!