អេសស៊ីជី ត្រៀមផ្តល់អាហារូបករណ៍ 100 កន្លែង សម្រាប់សិស្ស ដែលមាន អត្តចរិតល្អ សម្រាប់ ឆ្នាំសិក្សា 2014-2015 តាមរយៈកម្មវិធី អាហារូបករណ៍ អេសស៊ីជី ចែករំលែក ក្តីសុបិន
រាជធានីភ្នំពេញ - ថ្ងៃទី 30 តុលា 2014៖ អេសស៊ីជី ជាក្រុមហ៊ុនឈានមុខគេមួយក្នុង តំបន់អាស៊ាន ដែលទើប នឹងប្រារព្ធកម្មវិធី គម្រប់ខួប 100 ឆ្នាំនៃការអភិវឌ្ឍន៍ប្រកប ដោយ និរន្តរ ភាព របស់ខ្លួនកន្លង ទៅនេះ បានប្រកាសផ្តល់ អាហារូបករណ៍ ចំនួន 100 កន្លែងតាម រយៈកម្មវិធីអាហា រូបករណ៍ “អេសស៊ីជី ចែករំលែកក្តីសុបិន” សម្រាប់យុវសិស្ស កម្ពុជានៅក្នុង រាជធានីភ្នំពេញ ជាលើកដំបូង។
កន្លងមកក្រុមហ៊ុន អេសស៊ីជី បានបង្កើតកម្មវិធីអាហារូបករណ៍ “អេសស៊ីជី ចែករំលែក ក្តីសុបិន” ដល់កុមារ ក្នុងប្រទេស ឥណ្ឌូនេស៊ី វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន ឡាវ និង ថៃ ដែលផ្តល់ ឳកាស ឲ្យពួកគេអាច បន្តការសិក្សា នៅកម្រិតឧត្តម ក៏ដូចជាមាន ជីវភាពរស់ នៅល្អប្រសើរ នាពេលអនាគត។ រហូតដល់ ពេលនេះ ក្រុមហ៊ុនបានផ្តល់អាហា រូបករណ៍រហូត ដល់ជាង 5,000 កន្លែង ហើយដល់ សិស្សានុសិស្ស ក្នុងតំបន់អាស៊ាន។ កម្មវិធី “អេសស៊ីជី ចែករំលែ កក្តីសុបិន” មានការប្តេជ្ញា ជួយដល់គ្រួសារសិស្សក្នុង ការផ្គត់ផ្គង់លើ ការសិក្សារបស់ ពួកគេតាមរយៈ ការឧបត្ថម្ភលើ តម្រូវការចាំបាច់ នានាដូចជា សម្ភារសិក្សា សៀវភៅ ថ្លៃសិក្សា និងប្រាក់ឧបត្ថម្ភ ប្រចាំខែ ពេញមួយ ឆ្នាំសិក្សា។
“អេសស៊ីជី ប្តេជ្ញាធ្វើជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវខ្ពស់នៅក្នុងប្រទេស កម្ពុជា តាមរយៈ ការពង្រឹង គុណភាពនៃ ការរស់នៅខណៈ ដែលយើងកំពុង ចូលរួមយ៉ាងសកម្មក្នុងការ ធ្វើឲ្យ មានការ អភិវឌ្ឍន៍ សង្គម។ ជាមួយកម្មវិធី “អេសស៊ីជី ចែករំលែក ក្តីសុបិន” និងការប្តេជ្ញារបស់ យើងចំពោះ ការអភិវឌ្ឍន៍ ធនធានមនុស្ស យើងសង្ឃឹមថានឹងអាច ជួយជំរុញ សិស្សានុសិស្សក្នុង ប្រទេសកម្ពុជា (ជាពិសេស សិស្សានុសិស្ស ដែលកំពុង មានតម្រូវការ) ឲ្យស្រឡាញ់ការ សិក្សារបស់ខ្លួន ព្រមទាំង បង្កើតនូវ មូលដ្ឋាន គ្រឹះរឹងមាំ មួយសម្រាប់ ការសិក្សា” នេះបើយោង តាមលោក Somwang Manpimonchai ដែលជា ប្រធានក្រុមហ៊ុន អេសស៊ីជី ប្រចាំប្រទេសកម្ពុជា។
លោកប្រធានក្រុមហ៊ុន បញ្ជាក់បន្ថែមទៀតថា “ក្រុមហ៊ុន អេសស៊ីជី តែងតែគិតគូរដល់ ទំនួស ខុសត្រូវ សង្គម ដោយអនុវត្ត ដំណើរការ ផលិត និងចែកចាយផលិតផលដែលមិនប៉ះពាល់ ដល់បរិស្ថានដើម្បី លើកស្ទួយដល់ គុណភាពនៃការ រស់នៅរបស់ សហគមន៍កម្ពុជា ការផ្តល់អាហា រូបករណ៍ក្នុង វិស័យអប់រំ និងសម្ភារកីឡា។ ជាមួយនឹង ការតាំងចិត្តនេះ យើងបាន ធ្វើសកម្មភាព ជាច្រើនដែលបាន ជួយដោះ ស្រាយ តម្រូវការជាក់ស្តែង របស់សង្គមដូចជា ជួយសហគមន៍ ឲ្យមានលទ្ធភាព អភិវឌ្ឍគុណ ភាពនៃ ការរស់នៅរបស់ ខ្លូនជាដើម។ សម្រាប់យើង នេះមិនមែន ជាសកម្មភាព ថ្មីឡើយ ប៉ុន្តែវាជាផ្នែកមួយនៃ ទំនួលខុសត្រូវ សង្គមដែលយើង តែងតែធ្វើកន្លង មកសម្រាប់ ប្រជាជនកម្ពុជា។ យើងជឿជាក់ថា តាមរយៈការ លើកទឹកចិត្តឲ្យ យុវជនកម្ពុជា មានអត្តចរិតល្អ និងស្រឡាញ់ ការ សិក្សា គឺជាគន្លឹះ ដ៏សំខាន់ដើម្បី បង្កើតធនធាន សម្រាប់ ការអភិវឌ្ឍន៍ ប្រទេសកម្ពុជា នាពេលអនាគត”។
សម្រាប់កម្មវិធីអាហារូបករណ៍ “អេសស៊ីជី ចែករំលែកក្តីសុបិន” បេក្ខជនដែលមានចំណាប់អារម្មណ៍ ត្រូវបានលើកទឹក ចិត្តឲ្យដាក់ ពាក្យស្នើរសុំ និងឯកសារពាក់ព័ន្ធនានា រួមជាមួយអត្ថបទ សរសេរ ដោយដៃ 1-២ ទំព័រក្រោម ប្រធានបទ “ខ្ញុំជាមនុស្សល្អ ហើយខ្ញុំល្អ ចំពោះមនុស្ស គ្រប់គ្នា” ដោយធ្វើការ រៀបរាប់ពី ការរស់នៅ ប្រចាំថ្ងៃរបស់អ្នកនិង គ្រួសារអ្នក និងពន្យល់ពីក្តី សុបិនរបស់អ្នក ក្នុងការសិក្សា ទៅកាន់អ្នក សម្របសម្រួល តាមសាលា និង/ឬ នាយកសាលា ដាច់ដោយឡែក ពីគ្នាយ៉ាងយូរត្រឹមថ្ងៃទី 15 វិច្ឆិកា 2014។
អំពី អេសស៊ីជី
អេសស៊ីជី ជាក្រុមហ៊ុនឈានមុខគេមួយក្នុងតំបន់អាស៊ានដែលដំណើរការអាជីវកម្មសំខាន់ៗ ចំនួន បីគឺ ស៊ីម៉ងត៍ និងសម្ភារសំណង់ អេសស៊ីជី សារធាតុគីមី អេសស៊ីជី និងក្រដាស អេស ស៊ីជី។ ដោយមាន ក្រុមហ៊ុនជាង 200 និងបុគ្គលិក ប្រមាណ 50,000 នាក់ស្ថិតក្រោម អាជីវកម្មរបស់ខ្លួន អេសស៊ីជី តែងផលិត និងចែកចាយផលិតផល និងសេវាកម្ម ដែលមាន គុណភាពខ្ពស់ ឆ្លើយតបចំពោះតម្រូវការ របស់អតិថិជន នាពេលបច្ចុប្បន្ន និងអនាគត។
ជាមួយទស្សនវិស័យចង់ក្លាយជាអាជីវកម្មឈានមុខគេប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ាន អេសស៊ីជី បានពង្រីក អាជីវកម្មរបស់ខ្លួន ពាសពេញតំបន់អាស៊ាន ហើយកម្ពុជាក៏ជាប្រទេស មួយ ដែលស្ថិត ក្នុងគោលដៅ យុទ្ធសាស្រ្ត របស់អាជីវកម្មនេះ ដែរតាំង ពីឆ្នាំ 1992 មកម៉្លេះ។ អេសស៊ីជី បានដំណើរការ អាជីវកម្មក្នុង ប្រទេសកម្ពុជាអស់រយៈពេល ជាង ២០ ឆ្នាំមកហើយ ដោយបច្ចុប្បន្ន មានក្រុមហ៊ុន ចំនួន៥គឺ Kampot Cement Co.,Ltd., SCG Concrete Roof Co.,Ltd, CPAC Cambodia Co.,Ltd, CPAC Concrete Product (Cambodia) Co.,Ltdនិង SCG Trading (Cambodia) Co.,Ltd ដែលបុគ្គលិកក្នុង មូលដ្ឋានប្រមាណជាង ៥០០ នាក់ត្រូវបាន ផ្តល់ការងារធ្វើ។
អំពីកម្មវិធីអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិន
កម្មវិធីអាហារូបករណ៍ “អេសស៊ីជី ចែករំលែកក្តីសុបិន” គឺជាគម្រោងអាទិភាព របស់ក្រុមហ៊ុន អេសស៊ីជី ស្របជាមួយ ការប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍន៍ ធនធានមនុស្សក្នុងតំបន់អាស៊ាន។ គម្រោងនេះ ផ្តល់អាហា រូករណ៍ សម្រាប់សិស្សានុ សិស្ស ដែលទទួល បានលទ្ធផលល្អក្នុង ការសិក្សា មានការចូល រួមក្នុង សកម្មភាព ដើម្បីសង្គម និងមានការតាំងចិត្តខ្ពស់ ក្នុងការសិក្សា ដែលមានបំណង បន្តការសិក្សា។ កម្មវិធីបោះជំរំ “ភាពជាអ្នកដឹកនាំ និងការ ចែករំលែក” ក៏ត្រូវបានរៀបចំ ផងដែរដើម្បី ឲ្យសិស្ស ដែលទទួល បានអាហា រូបករណ៍មាន ឪកាសស្គាល់ គ្នាតាម រយៈសកម្មភាព នានាជាច្រើន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលោក ជា វង្សវិចិត្រ តាមរយៈទូរសព្ទលេខ 098 989 381
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!