ខឹង​​​កូន​ស្រី ថត​វី​ដេ​អូ​ ពេល​កំពុង​​​ឈ្លោះគ្នា ​ជាមួយ​ប្រពន្ធ​ ឪពុក​ទាញ ​គម្រប​ឆ្នាំង​​ វាយប៉ះ​​ពាល់ចៅ​ក្នុង​ផ្ទៃ​

 
 

ខេត្តស្វាយរៀង ៖ អំពើហិង្សាក្នុង គ្រួសារមួយ គួរឲ្យហួសចិត្ត បណ្តាលមកពី ឪពុកដេញវាយកូនស្រី មានផ្ទៃពោះ៦ខែ ឲ្យរងរបួស មូលហេតុ កូនស្រីយកទូរស័ព្ទ ថតវីដេអូ ខណៈដែលឪពុក និងម្តាយ កំពុងឈ្លោះប្រកែកគ្នា អំពីការបែងចែកកូន និងការចែកទ្រព្យសម្បត្តិ ក្រោយពីប្តឹង លែងលះទៅតុលាការ ។

ករណីឪពុក វាយកូនស្រីនេះ បានកើតឡើង កាលពីវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅភូមិចំបក់ សង្កាត់ ចេក ក្រុងស្វាយរៀង ។ បើតាមមន្ត្រីកងរាជ អាវុធហត្ថខេត្ត បានឲ្យដឹងថា បុរសបង្កអំពើ ហិង្សាទៅ លើកូនស្រីនេះ មានឈ្មោះមិញ សាវ៉ុន អាយុ៥០ឆ្នាំ ប្រពន្ធឈ្មោះ អន សាម៉ន អាយុ៥២ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។ ជនបង្កបាន យកគម្របឆ្នាំងបិតស្រា ដេញវាយ កូនស្រីឈ្មោះឆោម ចារី អាយុ២២ឆ្នាំ មានផ្ទៃពោះ៦ខែ ឲ្យរងរបួសនិង បណ្តាលឲ្យប៉ះពាល់កូនក្នុងផ្ទៃ ។

ប្រភពដដែល បន្តទៀតថា នៅថ្ងៃកើតហេតុ ជនបង្ក និងប្រពន្ធឈ្លោះ គ្នាតាំងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១០ព្រឹក ហត់រៀងៗខ្លួន ក៏ឈប់ ហូបបាយថ្ងៃត្រង់ ពេលហូបបាយ រួចមានកម្លាំង ក៏បន្តឈ្លោះគ្នាទៀត ដោយប្តី ទាមទាចែកផ្ទះ តែប្រពន្ធមិនព្រម ដោយ និយាយថា ផ្ទះនេះ ជាឈើកេរ្ត៍ ផ្ទះចាស់ ជាទ្រព្យមុនពេល រៀបការ ហើយបើរុះរើ គឺបាក់ខូចមិនអាច យកទៅធ្វើអ្វីកើតឡើយ ។ ដោយឈ្លោះមិនចប់ កូនស្រី ពៅ បានយកទូរស័ព្ទដៃ ថតវីដេអូ អំពីសកម្មភាព ឪពុកម្តាយឈ្លោះ ប្រកែកគ្នានេះ បន្ទាប់មកឪពុកបានឃើញ ក៏ស្ទុះទៅទាញ យកគម្រប ឆ្នាំងបាយស្រា ដេញវាយ និងគប់ទៅ លើកូនស្រី ដែលមានផ្ទៃពោះ ៦ខែយ៉ាងកម្រោល បណ្តាលឲ្យ ប៉ះពាល់កូនក្នុងផ្ទៃ ហើយត្រូវបាន អុំប្រុសឈ្មោះរឿង សម្បត្តិ ចូលមកឃាត់ ហើយ ស្ត្រីជា ប្រពន្ធនិងជាម្តាយ បានប្តឹងមក កងរាជអាវុធហត្ថខេត្ត ឲ្យជួយអន្តរាគមន៍ និងចាប់ ឃាត់ខ្លួនឪពុក បានភ្លាមៗ រួចកសាង សំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការ តាមច្បាប់ ហើយតុលាការចេញដឺកា ឃុំខ្លួនបណ្តោះ អាសន្ន នៅពន្ធនាគារខេត្ត ពីបទបង្ករបួស ស្នាមដោយចេតនា ។

សូមបញ្ជាក់ថា ប្តីប្រពន្ធនេះ មានកូនស្រី២នាក់ ហើយបានឈ្លោះគ្នា ប្តីប្រពន្ធ រហូតប្តឹងលែងលះ ទៅតុលាការ ។  តុលាការបានចេញ សាល ក្រម លែងលះជាស្ថាពរ ជាងមួយឆ្នាំ មកហើយ ដោយកូនស្រីច្បង ឲ្យទៅឪពុក កូនស្រីពៅ បានមកម្តាយ ក៏ប៉ុន្តែចំពោះ ទ្រព្យសម្បត្តិ ពុំទាន់បានបែង ចែកនៅឡើយ ។ គឺមានផ្ទះក្បឿង មួយខ្នង ថ្មក្រោម ឈើលើ មិនទាន់បែងចែក ដោយឪពុក និងកូនស្រីច្បង រស់នៅខាង ក្រោម ម្តាយនិងកូនស្រីពៅ រស់នៅខាងលើ ទើបមាន ជម្លោះមិនចេះចប់ ៕


ជនបង្កជាឪពុក ត្រូវតុលាការចេញដិកាឃុំខ្លួនបណ្តោះអាសន្ន

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម