ទាស់គ្នារឿងលក់ដូរ នារីម្នាក់ត្រូវជន ដៃដល់២នាក់ ជះទឹកអាស៊ីត ស្រោចពេញខ្លួន របួសធ្ងន់ ឯកូនស្រី តូចរបួសស្រាល
ខេត្តតាកែវ ៖ នារីអ្នកលក់ឥវ៉ាន់ ចាប់ហួយម្នាក់ត្រូវជនសង្ស័យប្រុស ស្រី២នាក់ធ្វើ សកម្មភាពជះទឹក អាស៊ីតស្រោច ពេញខ្លួនតាំងពីក្បាល ដល់ចុងជើង បណ្តាលឱ្យរបួសធ្ងន់ និងកូនស្រីតូច របួសស្រាល ខណៈពេលកំពុង អង្គុយ បញ្ចុកបាយកូន ដែលហេតុការណ៍ នេះត្រូវបានប៉ូលីស ឱ្យដឹងថា ផ្តើមចេញពី ជម្លោះពាក្យសម្តី គ្នាបន្តិចបន្តួច ក្នុង រឿងលក់ដូរ។
ហេតុការណ៍នេះ បង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី១៩ វិច្ឆិកា ២០១៤ នៅភូមិ កំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។
ស្ត្រីរងគ្រោះត្រូវ គេស្គាល់ឈ្មោះមួង ស្រីមុំ អាយុ៣១ឆ្នាំ ជាអ្នកលក់ឥវ៉ាន់ ចាប់ហួយនៅក្នុងផ្សារ រស់នៅភូមិ-ឃុំ ខាងលើ ត្រូវជនសង្ស័យជះ ទឹកអាស៊ីតត្រូវផ្ទៃមុខ និងដងខ្លួន រហូតដល់ចុងជើង រលេះរលួយ រីឯកូនស្រីតូចឈ្មោះ សុមេត មូលីកា អាយុ២ឆ្នាំ របួសស្រាល។
ដោយឡែក ជនល្មើសដែលជះ ទឹកអាស៊ីត លើស្ត្រីរងគ្រោះ ឈ្មោះជេង លក្ខិណា ភេទស្រី អាយុ២២ឆ្នាំ និងឈ្មោះ ជេង មាស ភេទប្រុស អាយុ២៨ឆ្នាំ អ្នកទាំង២ ជាបងប្អូនបង្កើតនឹងគ្នា រស់នៅភូមិ-ឃុំខាងលើ ដែរបានរត់គេច ខ្លួនបាត់ក្រោយ ធ្វើសកម្មភាព រួច។
លោកអធិការ នគរបាលស្រុក បានឱ្យដឹងថា កាលពីថ្ងៃទី១៧ វិច្ឆិកា នារីរងគ្រោះ និងជនល្មើសបាន ឈ្លោះប្រកែក គ្នា ម្តងរួចមកហើយ ហើយប៉ូលីសមិនទាន់ បានចុះធ្វើអន្តរាគមន៍ផង ស្រាប់តែនៅថ្ងៃកើត ហេតុនេះជនល្មើស មានគម្រោងគិត ទុកជាមុនបាន ធ្វើសកម្មភាពយក ទឹកអាស៊ីតមកជះ លើស្ត្រីរងគ្រោះតែម្តង ខណៈពេលនាង កំពុង អង្គុយបញ្ចុក បាយកូនស្រី នៅក្នុងតូបលក់ឥវ៉ាន់ ក្នុងផ្សារ។
លោកអធិការស្រុក បានបញ្ជាក់ថា ហេតុការណ៍នេះ ផ្តើមចេញពីការ លក់ដូរដូចគ្នា ច្រណែនគ្នា ៕
ស្ត្រីរងគ្រោះដោយទឹកអាស៊ីត
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!