ឆន សុវណ្ណរាជ បង្ហាញមោទនភាព ក្រោយកូនក្រុម លើកពាន The Voice Cambodia
ភ្នំពេញ៖ បន្ទាប់ពី ប៊ុត សីហា បានក្លាយខ្លួន ជាម្ចាស់ពានរង្វាន់ The Voice Cambodia រួចកាលពី ថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅ មិនទាន់ បាន២ថ្ងៃ ស្រួលបួលផង គ្រូបង្វឹកដែលជា តារាចម្រៀង ល្បីឈ្មោះមួយរូប ប្រចាំផលិតកម្ម ហង្សមាស លោក ឆន សុវណ្ណរាជ ក៏បាន រំលេចសារផុស ចេញពីបេះដូង បង្ហាញពីមោទនភាពលោក ក្រោយពីកូន ក្រុមបានក្លាយ ជាម្ចាស់ជ័យលាភី The Voice Cambodia ។
នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ តារាចម្រៀង និងជាCoach ក្នុងកម្មវិធី The Voice Cambodia លោក ឆន សុវណ្ណរាជ បានបង្ហាញសារមួយ បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់លោក ដោយបានសរសេរ ពីអារម្មណ៍ពិត ផ្ទាល់ខ្លួនថា “ខ្ញុំពិតជាមាន កិត្តិយស និងអារម្មណ៍ សប្បាយរីករាយ ដែលកម្មវិធី The Voice Cambodia បានជ្រើសរើស យកខ្ញុំធ្វើជាគ្រូបង្វឹក នៅក្នុងកម្មវិធី លំដាប់ថ្នាក់ ពិភពលោកនេះ ហើយអ្វីដែលខ្ញុំមិន នឹកស្មានដល់នោះ គឺក្រុមរបស់ខ្ញុំបានឈ្នះ នៅក្នុងកម្មវិធី The Voice Cambodia នៅក្នុងរដូវកាល ទី១ នេះ។ ខ្ញុំសូមអរគុណជា ខ្លាំងសំរាប់ការស្រលាញ់ ចូលចិត្ត និង គាំទ្រដល់រូបខ្ញុំបាទ។ ស្រលាញ់អ្នក ទាំងអស់គ្នា” ។
ជាការពិតសម្រាប់ ជ័យលាភីរបស់ ប៊ុត សីហា មិនមែនជាកិត្តិយស និងមោទនភាព របស់ម្ចាស់ពានរង្វាន់ The Voice Cambodia ម្នាក់តែ ប៉ុណ្ណោះទេ ពោលគឺសូម្បី តែគ្រូបង្វឹក លោក ឆន សុវណ្ណរាជ ក៏មានកិត្តយស និងមោទនភាព មិនចាញ់កូនក្រុមដែរ ព្រោះលោកមិន នឹក ស្មានថា កូនក្រុមដែល លោកបង្ហាត់ផ្ទាល់ដៃ អាចមានទេពកោសល្យ និងទទួលបាន ការបោះឆ្នោតគាំទ្រ រហូតលើកពាន រង្វាន់បានយ៉ាង ដូច្នេះទេ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!