ទឹកក្រឡុក សត្វកង្កែប អាចជួយ ព្យាបាល ជម្ងឺមួយចំនួន ក្នុងខ្លួន បានមែនឬ? (មានវីដេអូ)
ប៉េរ៉ូ៖ កាលពីថ្មីៗនេះ ប្រជាជន នៅទីក្រុង Lima បាននាំគ្នា ផ្អើលពិសា ទឹកក្រឡុកកង្កែប ដែលពួកគេ ជឿជាក់ថា វាជាគ្រឿងផ្សំមួយ អាចជួយ ព្យាបាលរោគ មួយចំនួនបាន។
ចំពោះទឹកក្រឡុកកង្កែប បានដាក់លក់ យ៉ាងគគ្រឹកគគ្រេង ហើយក៏មាន មនុស្សជាច្រើន រង់ចាំទិញ ផងដែរ។ ជាមួយគ្នានោះដែរ ការពិសាទឹក ក្រឡុក បែបនេះ ប្រជាជនមួយចំនួន បាននិយាយ ថាវាអាច ជួយព្យាបាល ជម្ងឺហឺត រលាកទងសួត និង ជួយដោះស្រាយបញ្ហា ខាងផ្លូវភេទ ចុះ ខ្សោយ ថែមទៀតផង។
បន្ថែមពីនេះ ទៅទៀត សត្វកង្កែប ទាំងអស់នោះ ត្រូវបាន យកពីបឹង Titicaca ដែលដំបូង អ្នកលក់ ត្រូវបោក វា នឹងតុ ទាល់តែវាងាប់ បន្ទាប់មក ពន្លាត់ស្បែក ខាងក្រៅចេញ ហើយដាក់វា ចូលក្នុង ម៉ាស៊ីន ក្រឡុក រួចបន្ថែម ជាមួយការ៉ុត មើម Maca និង ទឹកឃ្មុំ ចុងក្រោយ ក្រឡុកឲ្យសព្វ រួចអាច យកពិសា បាន។ មិនតែប៉ុណ្ណោះ ក៏មានអ្នកលក់ ជាច្រើននាក់ បានស្បថថា ទឹកកង្កែបនេះ វាពិតជា ល្អចំពោះ អ្នកដែល កង្វះឈាម ជួយដល់ឆ្អឹង ខួរក្បាល កាត់បន្ថយអារម្មណ៍ ធុញធប់ និងអស់កម្លាំង ផងដែរ។
ប៉ុន្តែទោះជាយ៉ាងណា យោងតាម គ្រូពេទ្យក្នុងស្រុក បានឲ្យដឹងថា គ្មានភស្តុតាង វិទ្យាសាស្រ្តមួយណា ដែលបង្ហាញថា ទឹកក្រឡុកកង្កែប មានអត្ថ ប្រយោជន៍ ដ៍ច្រើនលើសលប់ បែបនេះនោះទេ។ យ៉ាងណា មិញ វាក៏នៅតែជា អាហារបំប៉ន ដ៏ពេញនិយម សម្រាប់ប្រជាជន ដាច់ស្រយាល នៅ ក្នុងតំបន់នោះ ដដែល៕ ចុះចំនែកប្រិយមិត្ត គិតយ៉ាងណាដែរ ចំពោះរឿងនេះ?
ប្រភព Tomonews
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!