ទីក្រុងមួយ នៃប្រទេសចិន ក្លាយជា រោងចក្រ ផលិតតុក្កតាសិច ធំបំផុត និងកំពុងមមារញឹក ក្នុងការផលិត និងលក់ចេញ ទៅទូទាំង ពិភពលោក

 
 

ចិន៖ Ningbo គឺជាឈ្មោះ ទីក្រុងមួយ ដែលសំបូរទៅដោយ កំពង់ផែសមុទ្រ ស្ថិតនៅភាគខាងជើង នៃខេត្ត Zhejiang របស់ប្រទេសចិន។ សព្វថ្ងៃនេះ ទីក្រុងមួយនេះ បានក្លាយជាទីកន្លែង ដែលសំបូរទៅដោយ រោងចក្រឧស្សាហកម្ម ផលិតតុក្កតាសិច ច្រើនបំផុត នៅក្នុងប្រទេសចិន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កំណើននៃចំនួន រោងចក្រ ឧស្សាហកម្ម ផលិតតុក្កតាសិច នៅក្នុងទីក្រុង Ningbo កំពុងតែ កើនឡើង ខ្ពស់បំផុត បើប្រៀបធៀប ទៅនឹង រោងចក្រផលិត តុក្កតាសិច នានា នៅក្នុងប្រទេសចិន ទាំងមូល។ ជាងនេះទៅទៀត ចំនួនបញ្ជាទិញ តុក្កតាសិច ពីទីក្រុង Ningbo បានកើនឡើង ជាពិសេស ពីក្រៅប្រទេស នៅទូទាំងពិភពលោក តែម្តង។

គួរបញ្ជាក់ផងដែរថា តុក្កតាសិច ដែលផលិតឡើងពី ជ័រកៅស៊ូស្វិត នៅក្នុងប្រទេសចិននោះ មានតម្លៃត្រឹមតែ ៣០ផោន ឬប្រហែល ៤៧ដុល្លារប៉ុណ្ណោះ។


កម្មកររោងចក្រ ផលិតតុក្កតាសិចម្នាក់ មានឈ្មោះថា Shu Mai អាយុ៤០ឆ្នាំ បាននិយាយថា «ពេលខ្លះ មានអារម្មណ៏ព្រឺព្រួច និង ចម្លែកណាស់ ព្រោះមានតុក្កតាជាច្រើន ដែលមានរូបរាង ដូចមនុស្ស នៅជុំវិញខ្លួនបែបនេះ។ ម្យ៉ាងទៀត វាដូចជា ផ្ទះដាក់សពអីចឹង។» លោក Mai បន្តទៀតថា «ខ្ញុំគិតថា មូលហេតុតែមួយគត់ ដែលធ្វើឲ្យយើង ទទួលបានជោគជ័យ គឺគុណភាព នៃតុក្កតា ដែលយើងផលិត៕»





ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម