អ៊ុំស្រី ចិត្តឃោរឃៅ ខឹងដល់កាត់ផ្តាច់ ប្រដាប់ភេទ ក្មួយប្រុស អាយុ៣ឆ្នាំ

 
 

ចិន៖ ស្ត្រីម្នាក់ បានកាត់ផ្តាច់ ប្រដាប់ភេទ ក្មួយប្រុស អាយុ៣ឆ្នាំ ព្រោះតែខឹង ក្មេងប្រុសនោះ មកសុំលេងហ្គេម ក្នុងទូរស័ព្ទរបស់គាត់។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា អ៊ុំស្រី ចិត្តឃោរឃៅនោះ មានឈ្មោះថា Xue Paan អាយុ៣៧ឆ្នាំ កំពុងតែប្រឈមមុខ នឹងការជាប់ពន្ធនាគារ បន្ទាប់ពីបាន កាត់ផ្តាច់ប្រដាប់ភេទ ក្មួយប្រុស អាយុ៣ឆ្នាំ ឈ្មោះ Qiang Qiang។ ហេតុការណ៍នេះ កើតឡើងនៅក្នុងផ្ទះ របស់ក្មេងប្រុសរងគ្រោះ ស្ថិតក្នុងខេត្ត Henan ខណៈដែលម្តាយ របស់គេទៅលេង ផ្ទះអ្នកជិតខាង ដែលនៅក្បែរនោះ ដោយផ្ញើរកូនទុក ឲ្យស្ត្រីឈ្មោះ Xue មើល។

ជាមួយគ្នានេះដែរ មានគេរាយការណ៍ថា ដំបូងឡើយ Xue កំពុងតែ អង្គុយចុចទូរស័ព្ទ នៅក្នុងបង្គន់ បន្ទាប់មកក្មេងប្រុស Qiang Qiang ក៏បានដើរមកសុំលេងហ្គេម នៅក្នុងទូរស័ព្ទនោះ ទើបធ្វើឲ្យស្ត្រីជាអ៊ុំស្រី ខឹងយ៉ាងខ្លាំង ក៏ស្ទុះទៅទាញកាំបិត ពីផ្ទះបាយ មកកាត់ផ្តាច់ ប្រដាប់ភេទក្មួយប្រុស រួចគេចខ្លួនបាត់។ ចំណែកឯម្តាយ របស់ក្មេងប្រុសរងគ្រោះ ឈ្មោះ Cai Tuan អាយុ២៧ឆ្នាំ ពេលបានលឺសម្លេង កូនប្រុស យំយ៉ាងខ្លាំងពីក្នុងផ្ទះ ក៏បានរត់មកផ្ទះវិញ ប៉ុន្តែពេលទៅដល់ បានឃើញកូនប្រុស ដួលសន្លប់នៅក្នុង ថ្លុកឈាមទៅហើយ ហើយនៅក្បែរខ្លួនរបស់គេ ឃើញមានកាំបិត និងប្រដាប់ភេទ ដែលដាច់ចេញនោះ ផងដែរ។

ភ្លាមៗនោះ ឪពុកម្តាយរបស់ក្មេងប្រុស ក៏ប្រញាប់បញ្ជូនកូន ទៅកាន់មន្ទីរពេទ្យ នៅក្បែរនោះ ដែលគេជឿទុកចិត្ត ថាអាចវះកាត់ តភ្ជាប់ប្រដាប់ភេទ ដែលដាច់ចេញនោះ វិញបាន មុននឹងបញ្ជូនទៅកាន់ គ្លីនិកឯកទេសមួយកន្លែង ផ្សេងទៀត នៅក្នុងទីក្រុងសៀងហៃ។ ដោយសារតែ កាំបិតដែលប្រើកាត់ ប្រដាប់ភេទក្មេងប្រុសនោះ មានសភាព ចាស់រិចរិល និង មិនស្អាត ទើបបន្ទាប់ពីភ្ជាប់វិញ មិនបានល្អ ឥតខ្ចោះនោះទេ ហើយ ក្មេងប្រុស Qiang Qiang ក៏ត្រូវទទួលការ ព្យាបាល បន្ថែមទៀតផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីឆ្លងកាត់ ការវះកាត់ ៣ដង ខាងមន្ទីរពេទ្យ មានទំនុកចិត្តថា ប្រដាប់ភេទរបស់ ក្មេងប្រុសតូចនេះ នឹងមានដំណើរការប្រក្រតី ដោយទទួលរងនូវ ផលប៉ះពាល់ បន្តិចបន្តួចប៉ុណ្ណោះ។ ចំណែកឯអ៊ុំស្រី របស់គេ Xue ត្រូវបានប៉ូលីស ធ្វើការចាប់ខ្លួន ហើយប្រឈមមុខ នឹងការជាប់ពន្ធនាគារ ចំនួន៥ឆ្នាំផងដែរ៕



ប្រភព៖ មេត្រូ

ដោយ និមល

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម