ម៉ោង​១២ និង​៤៥នាទី​ថ្ងៃ​ត្រង់​នេះ កម្មករ​រោង​ចក្រ​ ជីមលី​នាំ​គ្នា​ឡើង ​រថយន្ត​ត្រឡប់​ ទៅ​រោង​ចក្រ និង ​លំ​នៅ​ឋាន​ វិញ​ហើយ

 
 

រាជធានីភ្នំពេញ ៖ កម្មកររោងចក្រ ជីមលី បាននាំគ្នាឡើងរថយន្ត ត្រឡប់ទៅរោងចក្រ និងលំនៅឋានវិញ បណ្តើរៗហើយ នៅវេលាម៉ោង១២ និង៤៧នាទី ថ្ងៃត្រង់ ថ្ងៃទី១៩ វិច្ឆិកា នេះ បន្ទាប់ពីតំណាង រោងចក្រចំនួន១០នាក់ ចូលជួបគណៈកម្មការ ដោះស្រាយ វិវាទនៅក្រសួង ការងារ ហើយក្រសួងការងារ សន្យានឹងចូលជួប ថៅកែរោងចក្រ ដើម្បីដោះស្រាយ នៅ ថ្ងៃស្អែក។

សូមបញ្ជាក់ថា កាលពីវេលា ម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៩ វិច្ឆិកា នេះ កម្មកររោងចក្រ ជីមលី ដែលមានទីតាំង ស្ថិតក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ប្រមាណជាង២.០០០នាក់ បានលើកគ្នាហែ ក្បួនចេញពីមុខ រោងចក្រទៅកាន់ ក្រសួងការងារប្រយោជន៍ ដើម្បីឱ្យក្រសួង ជួយដោះស្រាយ លក្ខខណ្ឌការងារ ៨ចំណុចដែល ពួកគេទាមទារ ពីថៅកែរោងចក្រ។

កម្មកររោងចក្រ ខាងលើបានដង្ហែក្បួន ដោយថ្មើរជើង ចេញពីរោងចក្រ មកដល់មុខក្រសួង ការងារនៅ វេលាម៉ោង១១ និង១៥នាទីព្រឹក ក្នុងចម្ងាយ ផ្លូវជិត២០គីឡូម៉ែត្រ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម